ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសហការបើកពិធីតាំងពិព័រណ៍ផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ដោយបានបើកដំណើរការជាផ្លូវការ កាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ពិព័រណ៍នេះ មានស្តង់ប្រមាណ២០០ បានចូលរួមដាក់តាំងផលិតផលនានា ជូនសាធារណៈជនទស្សនា។
ចូលរួមបើកពិធីតាំងពិព័រណ៍ខាងលើនេះដោយ លោក ប៉ោ ទ្រី អនុប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផលមួយ និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ។
ពិធីតាំងពិព័រណ៍ភូមិមួយផលិតផលមួយធ្វើឡើង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៨ ដោយមានកិច្ចសហការគាំទ្រពីក្រុមហ៊ុន ឯកជនមួយចំនួនផងដែរ។
មន្ត្រីគណៈកម្មការរៀបចំការដាក់តាំងពិព័រណ៍នេះ បានអោយដឹងថា មានស្តង់ចំនួន២០០ស្តង់ បានចូលរួមដាក់តាំងលក់ទំនិញ របស់ខ្លួនក្នុងនោះ៥០ស្តង់ដាក់តាំងផលិតផលខ្មែរសុទ្ធសាធ ១០ស្តង់ និងជាស្តង់ របស់សាលាខេត្តព្រះសីហនុ ក្រៅពីនោះជាង១០០ ស្តង់ទៀតមានការដាក់តាំងទំនិញចំរុះគ្រប់មុខ៕ ដោយ៖ ដែន សីមា