ស្ទូចត្រីគឺជាចំណូលចិត្តរបស់មនុស្សមួយចំនួនដើម្បីលំហែអារម្មណ៍ ប៉ុន្តែចំពោះប្តីប្រពន្ធBinghams សញ្ជាតិអូស្ត្រាលី នោះការស្ទូចត្រីបានរងរបួស ព្រោះតែត្រីទម្ងន់១០គីឡូ។

កាលពីសប្តាហ៍មុន ប្តីប្រពន្ធពីរនាក់នេះបានទៅស្ទូចត្រីនៅតំបន់ក្រៅឆ្នេរសមុទ្រDarwin ភាគខាងជើងអូស្ត្រាលី។ ក្នុងពេលកំពុងស្ទូច ស្រាប់តែអ្នកស្រី Belinda Bingham បានត្រូវត្រីមួយក្បាលមានទម្ងន់១០គីឡូ ប្រវែងដល់ទៅ១ម៉ែត្រ បានលោតពីក្នុងទឹកមកខាំចំកគាត់។ក្រោយពីបង្ករបួសស្នាមដល់អ្នកស្រីBelinda ត្រីមួយក្បាលនេះបានងាប់។

ឆ្លើយតបនាងសំណួរបស់ទូរទស្សន៍ ABC News បុរសជាប្តីបានរំលឹកឡើងវិញថា ខ្សែសន្ទូចរបស់យើងទាំងពីរពេលនោះពុំមាននៅក្រោមទឹកទេ។ព្រោះខ្ញុំកំពុងបិទនុយ ហើយឈរបែរខ្នងឱ្យភរិយា។ ហេតុការណ៍ដែលខ្ញុំដឹងបន្តមកនោះ គឺនាងបានដួលនៅក្បែរជើងខ្ញុំ ដៃឱបកជាប់។ ខ្ញុំអាចសម្លឹងឃើញឈាមហូរតាមប្រឡោះម្រាមដៃ។
អ្នកទាំងពីរក៏ប្រញាប់វិលត្រឡប់មកឆ្នេរសមុទ្រវិញ ហើយភ្នាក់ងារក៏បានបញ្ជូនទៅមមន្ទីរពេទ្យ។
ជនរងគ្រោះបានរងរបួសមួយជ្រៅនៅក ប៉ះចំខ្សែសំឡេងនិងដាច់សរសៃឈាមធំ ទើបធ្វើឱ្យឈាមហូរច្រើនបែបនេះ។
គ្រោះថ្នាក់ដ៏កម្រប្រទះនេះបានធ្វើឱ្យអ្នកស្រី Bingham ចំពោះមុខមិនអាចបញ្ចេញសំឡេងបាន។ ក្រុមវេជ្ជបណ្ឌិតព្រួយបារម្ភថាគាត់អាចប្រឈមនឹងការបាត់សំឡេងជារៀងរហូត៕
លីសា