Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរអង្គភាព រដ្ឋបាលក្រុង-ស្រុក និងកងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​ឲ្យទទួល​បាន​លទ្ធផល​ជោគជ័យ

​​ខេត្ត​ស្វាយរៀង ៖ ​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ស្តីទី​ខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ពុធ ០២​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បានធ្វើការ​ក្រើនរំលឹក​និង​ផ្ដាំផ្ញើ​ដល់​ដល់​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ និង​រួមចំណែក​ឲ្យបាន​កាន់​តែ​សក​កម្ម​ថែមទៀត​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​ឲ្យទទួល​បាន​លទ្ធផល​ជោគជ័យ ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន ដោយ​ចៀសវាង​ឲ្យបាន​នូវ​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ ជីវភាព​រស់នៅ និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ថ្នាំងថ្នាក់ ដោយឡែក នៅក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខាងមុខនេះ គ្រប់​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី ត្រូវមាន​វិធានការ​ការពារ​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ឲ្យបាន​ល្អ​ប្រសើរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ។​

​លោក ប្រាក់ សុវណ្ណ បាន​មានប្រសាសន៍​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​៣ និង​លើក​ទិសដៅ​ការងារ​ត្រីមាស​ទី​៤ ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលា​ខេត្ត លោក​សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ស្វាយរៀង លោក​តំណាង​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា​ខេត្ត លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិ​សឹក​រង​ស្វាយរៀង លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ប្រធាន​ច្រកទ្វារព្រំដែន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថា៖ នៅក្នុង​កិច្ចប្រជុំ​នេះ ក្រៅ​ពី​ការពិភាក្សា​លើ​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត ក៏​មាន​ការពិនិត្យ និង​កែសម្រួល​របាយការណ៍​ប្រចាំ​ត្រីមាស​ទី​៣ និង​ទិសដៅ​ការងារ​ត្រីមាស​ទី​៤ របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ផងដែរ ដោយ​មាន​ការចូលរួម​ពី​សមាជិក សមាជិកា​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​តំណាង​អង្គភាព​ចារកិច្ច ក្រសួង​ការពារជាតិ ។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា​៖ ក្នុងនាម​លោក ម៉ែន វិបុល​អភិបាលខេត្ត លោក​អភិបាលខេត្ត​ស្តីទី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ស្វាយរៀង​ទាំងអស់ ដែល​នៅក្នុង​ត្រីមាស​ទី​៣​នេះ បាន​សហការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន រួមចំណែក​ធ្វើឲ្យ​ខេត្ត រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​ការផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ ជាពិសេស​នៅក្នុង​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ការការពារ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ឲ្យ​ប្រព្រឹត្តទៅ​បានរ​លូន ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គ្មាន​អំពើហិង្សា ទាំង​ក្នុង​ដំណាក់កាល​ឃោសនាបោះឆ្នោត ពេល​បោះឆ្នោត ពេល​រាប់​សន្លឹកឆ្នោត ពេល​ដឹក​ជញ្ជូន​សន្លឹកឆ្នោត និង​ពេល​ប្រកាស​លទ្ធផល​បោះឆ្នោត ព្រមទាំង​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​នៅ​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម សំណើ សំណូមពរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ជាពិសេស​នៅក្នុង​ការអន្តរាគមន៍​ជួយ​ដោះស្រាយ​ចំពោះ​ករណី​ប្រជាពលរដ្ឋ​ទទួល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ការ​សហការ​យ៉ាង​សស្រាក់សស្រាំ​ចុះ​ទប់​ទំនប់​ការពារ​ទឹក​បុក​ច្រាំង​ផ្លូវ​នៅ​ឃុំ​សំ​យ៉ោង ស្រុក​កំពង់រោទិ៍​បាន​ដោយ​ជោគជ័យ ៕ ដោយ ៖ ​វ៉ៃកូ​

×