Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វ៉ា​វ​! ផ្ទុះ​កំហឹង​នឹង​ស្ត្រី​អ្នកទស្សនា​ម្នាក់​រិះគន់​ខ្លួន​ខុស​ទំនង តារា​ស្រី​រុស្ស៊ី​នេះ​ស្ទុះ​ទៅ​ទះ​២​កំផ្លៀង ទាំង​កម្មវិធី​កំពុង Live (​វីដេអូ​)

​តារា​សម្តែង​ស្រី​ជនជាតិ​រុស្ស៊ី​ម្នាក់ បានធ្វើ​ឲ្យ​អ្នកទស្សនា​ផ្ទាល់ ក៏ដូចជា​នៅតាម​គេហដ្ឋាន​ភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​តារា​ស្រី​រូបនេះ​បាន​ស្ទុះ​ទៅ​ទះកំផ្លៀង​ស្ត្រី​អ្នកទស្សនា​ម្នាក់ ខណៈពេល​កម្មវិធី​កំពុង​ផ្សាយ​ផ្ទាល់ នៅក្នុង​កម្មវិធី​ជជែក​កម្សាន្ត​មួយ ដោយសារតែ​ស្ត្រី​ម្នាក់​នោះបាន​រិះគន់​លើ​នាង​ទាក់ទង​នឹង​ក្មេងៗ ។

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា តារា​សម្តែង​ស្រី​នាង Evelina Bledans វ័យ ៤៩ ឆ្នាំ និង បច្ចុប្បន្ន​នាង​កំពុង​ពពោះ​កូន​ទី​៣ ត្រូវបាន​គេ​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​មួយ ដើម្បី​ចែករំលែក​បទពិសោធ​ពេល​កំពុង​ពពោះ ។​

​ទោះយ៉ាងណា ខណៈ​កម្មវិធី​កំពុងដំណើរការ​ផ្សាយ​ផ្ទាល់ ស្រាប់​តែមាន​ស្ត្រី​ម្នាក់ បានធ្វើ​រិះគន់​លើ​តារា​សម្តែង​រូបនេះ​កប់ៗ​មាត់ ដោយបាន​និយាយ​ទាក់ទង​នឹង​កូនពៅ​របស់​នាង​ថា មាន​ជំងឺ​មិន​គ្រប់ទឹក ។ លើសពីនេះ​ទៀត​នោះ ស្ត្រី​អ្នកទស្សនា​នោះ​ក៏បាន​និយាយថា តើ​នាង​នឹង​ផ្តល់កំណើត​ដល់​កូន​ក្រោយ​ដែលមាន​ជំងឺ​មិន​គ្រប់ទឹក​ទៀត ឬ​យ៉ាងណា ? ព្រោះថា គ្មាន​នរណាម្នាក់​ត្រូវការ​មនុស្ស​បែបនេះ​នៅក្នុង​សង្គម​នោះទេ រួមទាំង​នាង​ផងដែរ ។​

​បើទោះបីជា​មានការ​សម្របសម្រួល​ពី​អ្នករៀបចំ​កម្មវិធី​យ៉ាងណាក៏ដោយ តែ​ស្ត្រី​នោះ​ពុំ​ព្រម​ឈប់​និយាយ​រិះគន់​ទៅលើ​តារា​ស្រី​នេះឡើយ និង​រឹតតែ​បន្ត​រិះគន់​ខ្លាំង​ឡើង​តែម្តង ។

​ដោយ​អត់ទ្រាំ​នឹង​ពាក្យសម្តី​វាយប្រហារ​មកលើ​ខ្លួន​ធ្ងន់ធ្ងរ​បែបនេះ​តទៅទៀត​លែង​បាន នាង Evelina Bledans ក៏​ដើរ​តម្រង់​ទៅរក​ស្ត្រី​នោះ​ទាំង​ទឹកមុខ​ពោរពេញ​ដោយ​កំហឹង​យ៉ាងខ្លាំង និង​បាន​បោះពាក្យ​សម្តី​ធ្ងន់ៗ​តប​វិញ​ថា​៖ «​នាង​ចង់​រិះគន់​យើង​យ៉ាងម៉េច​ក៏បាន ប៉ុន្តែ កុំ​យក​កូន​របស់​យើង​មក​ពាក់ព័ន្ធ​ឲ្យ​សោះ​» ។ លើសពីនេះ តារា​សម្តែង​ស្រី​វ័យ ៤៩ ឆ្នាំ​រូបនេះ ក៏បានផ្តល់​មេរៀន​ជូន​ថែម​២​កំផ្លៀង​ដល់​ស្ត្រី​នោះ​ទៀតផង ។​

​សូមបញ្ជាក់ថា នាង Evelina Bledans មានកូន​ប្រុស​ពៅ​ម្នាក់​ឈ្មោះ Semyon កើត​នៅក្នុង​ឆ្នាំ ២០១២ និង​ត្រូវបាន​វិនិច្ឆ័យ​រកឃើញ​មាន​ជំងឺ​មិន​គ្រប់ទឹក (Down Syndrome) បន្ទាប់ពី​បាន​លែងលះ​ជាមួយ​ប្តី​របស់គាត់​កាលពី​ឆ្នាំមុន ៕

ដោយ​៖ ចន្ទី
​ប្រភព​៖ dailymail​