Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តស្នើឱ្យមន្ត្រីពាក់ព័ន្ធប្រឹងប្រែងទប់ស្កាត់អំពើជួញដូរមនុស្សឲ្យមានប្រសិទ្ធភាពខ្ពស់

ខេត្តកំពង់ចាម: “ក្រោមការយកចិត្តទុកដាក់តាមដានពីកម្លាំងនគរបាលនិងអាវុធហត្ថឈានរហូតដល់បង្ក្រាបក្រុមស្គេមអនឡាញចំនួន៨២នាក់ក្នុងស្រុកកំពង់សៀមនិង៨នាក់ទៀតនៅស្រុកស្ទឹងត្រង់ ជនបរទេសទាំងនេះគឺបានចាញ់បោកគេដោយសន្យាបានប្រាក់ខែខ្ពស់តាមពិតត្រូវគេបោកឲ្យមកធ្វើការដោយទទួលបានអាហារបីពេលហ្នឹងវាយធ្វើបាបលើរាងកាយទៀតផង។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងនៅក្នុងឱកាសអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស១២ធ្នូឆ្នាំ២០២៥ ក្រោមប្រធានបទយើងរួមគ្នាដើម្បីកម្ពុជាគ្មានការជួញដូរមនុស្សនិងអំពើឆបោកតាមអនឡាញ ពិធីនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី២៤ មីនា ឆ្នាំ២០២៦។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:
ចំពោះបទល្មើសអំពើជួញដូរមនុស្សនៅក្នុងខេត្តកំពង់ចាមត្រូវបានបង្ក្រាបជាបន្តបន្ទាប់បានចំនួន១៤ករណីដោយក្នុងនោះមានជនល្មើសចំនួន២០រូប។
ទោះបីជាបានខិតខំធ្វើការផ្សព្វផ្សាយយ៉ាងណាក៏ដោយតែសកម្មភាពបទល្មើសនេះនៅតែមានកើតឡើង។ហើយបើតាមការប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំបទល្មើសការជួញដូរនេះគឺមានការថយចុះគួរឱ្យកត់សម្គាល់។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ដំបូងរដ្ឋបាលខេត្តគ្រោងរៀបចំកម្មវិធីនេះដោយធ្វើឡើងនៅក្នុងស្រុកបាធាយ តែដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យប៉ះពាល់ជាលក្ខណៈសកល។គួបផ្សំនិងការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យស្ថាប័នថ្នាក់ក្រោមត្រូវចេះសន្សំប្រេង ហេតុដូច្នេះហើយទើបធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដើម្បីជៀសវាងកុំឲ្យលោកមេឃុំ-ចៅសង្កាត់ ព្រមទាំងមន្ត្រីផ្សេងទៀតធ្វើដំណើរផ្លូវឆ្ងាយចំណាយច្រើន។ជាការពិតណាស់យុវជនងាយប្រឈមក្នុងការអូសទាញសកម្មភាពបទល្មើសក្នុងការជួញដូរមនុស្សតាមរយៈការឃោសនាសន្យាដោយឱ្យទទួលបានប្រាក់ខែខ្ពស់ជាដើម ដែលអាចកើតឡើងទៅលើអ្នកដែលមានជីវភាពខ្វះខាត ក្នុងនោះមានខ្លះទៀតធ្លាក់ទៅក្នុងសកម្មភាពអាជីវកម្មជួញដូរផ្លូវភេទ ជួញដូរសរីរាង្គមនុស្សក៏មានដែរ។ មានករណីខ្លះទៀតដូចជាការពពោះពេលដែលកូនកើតមកមានស្មារតីមិនល្អ គេមិនទទួលយកដូច្នេះបន្ទប់នោះត្រូវបានធ្លាក់ទៅលើអ្នករងគ្រោះដល់ទៅពីរជាន់ឯណោះ។សម្រាប់វិធានការទប់ស្កាត់ការជួញដូរមនុស្សគឺមានបួនចំណុចក្នុងនោះរួមមាន
១.បង្ការ
២.ទប់ស្កាត់
៣.បង្ក្រាប
៤.បោសសំអាត។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា
ពេលណាដែលមានបទល្មើសកើតនោះមិនឲ្យមានការអន្តរាគមន៍នោះទេ។សំខាន់ត្រូវធ្វើយ៉ាងណាឱ្យសង្គមរស់នៅដោយមានភាពសុខដុមរមនីយកម្មជាមួយនោះត្រូវពង្រឹងយុវជនឱ្យមានចំណេះជំនាញខ្លាំងទើបមានការរីកចម្រើន។ ដូចជាករណីជនបរទេសដែលត្រូវបានកម្លាំងនគរបាលនិងកងរាជអាវុធហត្ថហេតុបានធ្វើការបង្ក្រាបទប់ស្កាត់ទាន់ពេលវេលានៅស្រុកកំពង់សៀមនិងត្រង់គឺមានមេខ្យល់ ដែលដឹកមកទម្លាក់ ក្នុងគោលបំណងឲ្យជនបរទេសទាំងនោះប្រព្រឹត្តនៅអំពើឆបោកតាម។ ប៉ុន្តែសំណាងល្អត្រូវបានទប់ស្កាត់ពេលវេលាទាក់ទងតាមរយៈស្ថានទូតបញ្ជូនពួកគាត់ឲ្យត្រឡប់ទៅកាន់ប្រទេកំណើតវិញ ព្រោះតែជាអ្នកចាញ់បោកគេតាមរយៈសន្យាខ្យល់ទទួលបានប្រាក់ខែខ្ពស់។ជាចុងក្រោយអភិបាលខេត្តក៏បានជំរុញឲ្យយុវជនត្រូវតែមានស្មារតីប្រុងប្រយ័ត្នកុំឲ្យចាញ់បោកគេ តាំងចិត្តយ៉ាងមោះមុតក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឲ្យមានប្រសិទ្ធភាព ក្រោមការចូលរួមពីសមត្ថកិច្ចព្រមទាំងអាជ្ញាធរពាក់ព័ន្ធ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×