បន្ទាយមានជ័យ : ការរៀបចំសាងសង់សម្រួលផ្លូវឡើងនិងក្រាលក្តាសម្រាប់អោយភ្ញៀវជាតិ អន្តរជាតិឡើងទស្សនា ក៏ដូចគោរពសក្ការ:ដល់រូបចម្លាក់អវតាលោកិស្វៈរៈព្រហស្ថ៣២ នៅជញ្ជាំងខាងលិច នៃប្រាសាទបន្ទាយឆ្មារ ស្ថិតនៅឃុំបន្ទាយឆ្មារស្រុកថ្មពួក ត្រូវបានមន្ត្រីនាយកដ្ឋានគាំពារ និង អភិរក្សសំណង់បុរាណនៃក្រសួងវប្បធ៍មនិងវិចិត្រសិល្បៈ និងក្រុមឆ្មាំប្រាសាទធ្វើកាលពីថ្មីនេះ។
ការសាងសង់ រៀបចំសម្រួលនេះមានបំណងជាពិសេសអោយប្រជាពលរដ្ឋ ពិសេសសពុទ្ធបរិស័ទដែលតែងតែមានជំនឿទៅលេី ព្រះលោកិស្វៈរៈ ដែលកន្លងមកពិបាករកកន្លែងសមស្របក្នុងការរៀបចំសែនព្រេន គោរព សក្ការ:និងភ្ញៀវពិបាកឡើងទស្សនានោះ អាចងាយស្រួល។
នេះបើតាមការអោយដឹងពីលោកម៉ៅ ស៊ី អនុប្រធានសហគមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មារអោយដឹងថ្ងៃទី២៨វិច្ចិកា។
ការរៀបចំនេះ ក្នុងនោះលោកស្រីម៉ៅ ម៉ាល័យកែ គឹមយ៉ាន បានជួយឧបត្ថមថវិកាចំនួនមួយលានរៀលដែរ។
សូមរំលឹកថា កាលពីខែមករាឆ្នាំ២០១៧ លោកស្រីម៉ៅ ម៉ាល័យនិងក្រុមការងាររួមជាមួយរដ្ឋបាលគ្រប់ថ្នាក់ សិស្សនិស្សិតលោកគ្រូអ្នកគ្រូ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ឆ្មាំប្រាសាទ មន្ត្រីវប្បធម៍និងអ្នកពាក់ព័ន្ធបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំស្តារ សម្អាតពើក ត្រឹប ស្មៅទាំងស្រុងពីគូទឹកប៉ែកខាងកើតស្តាំ ខាងជើង ខាងលិច។ ហើយបានសម្អាត់ព្រៃបន្លា ស្មៅនិងដាំបង្គោលភ្លើងសូឡារាប់សិបដើមក្នុងប្រាសាទ។
ហើយកាលពីសប្តាស៍មុននៃខែវិច្ឆិកានេះ ក៏មានយុទ្ធនាការទ្រង់ទ្រាយធំកាប់ឆ្ការសម្អាតព្រៃបន្លា ស្មៅក្នុងបរិវេណ តាមខឿន(របង)ប្រាសាទដើម្បីត្រៀមលក្ខណ:ធ្វើពិធីសែនព្រេនបួងសួងសុំសេចក្តីសុខចម្រើន ។ពិធីនេះធ្វើឡើងក្រោយពីតុលាការកំពូលរបស់រាជរដ្ឋាភិបាលបានរំលាយគណបក្សសង្គ្រោះជាតិ៕ ដោយ : បន្ទាយ