Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍បាត់ដំបង សម្រេចលើកពេលប្រកាសសាលដីកាលើសំណុំរឿងអ្នកការសែត HVNN ឈ្មោះលោក ហែម វណ្ណា

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទីព្រឹក សាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានបើកសវនាការជំនុំជម្រះអសាធារណៈ លើសំណុំរឿងសភាស៊ើបសួរ របស់អ្នកការសែត HVNN ឈ្មោះ ហែម វណ្ណា ដែលលោកបានសម្រេចដាក់បណ្តឹងឧទ្ធរណ៍ទៅកាន់សាលាឧទ្ធរណ៍បាត់ដំបង។ បន្ទាប់ពីធ្វើការសាកសួរអស់រយៈពេលប្រហែល១ម៉ោង ដោយមានវត្តមានមេធាវី និងកូនក្តី។ តុលាការ បានសម្រេចលើកពេលប្រកាសសាលដីកាសម្រេចទៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមបញ្ជាក់ថា៖ លោក ហែម វណ្ណា ជាចាងហ្វាងកាសែត HVNN ដែលត្រូវបានតុលាកាសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនជាអាសន្នបណ្តោះ នៅពន្ធនាគារ កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយជាប់ចោទពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទ ស្តាប់ ឫ ថតពាក្យសម្ងាត់ឯកជន” បន្ទាប់ពីលោកចុះផ្សាយព័ត៌មានពាក់ព័ន្ធថា “ជនជាតិបរទេស ៤ ទៅ៥នាក់ រងនូវអំពើហិង្សាពីសំណាក់មនុស្សមួយក្រុមផ្សេងទៀត ដែលគេដឹងថា ជាអ្នកបម្រើការនៅក្នុងបរិវេណអាគារបិទខ្ទប់ ជាទីអាថ៍កំបាំង នៅខាងក្រោយបន្ទាយកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត”។ រក្សាសិទ្ធដោយ៖សុទ្ធលី

×