Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទាវ​មួយក្រុម សងសឹក​គ្នា​គំនុំ​ចាស់ អ្នកចាញ់​ស្លាប់ និង​របួស អ្នកឈ្នះ​ជាប់​ខ្នោះ​របស់​ប៉ូលិស​

​ករណី​ហិង្សា​ដោយ​ចេតនា​ស្ថាន​ទម្ងន់​ទោស (​ដោយសារ​មរណភាព នៃ​ជនរងគ្រោះ​) ដោយសារ​ស្ទាវ​មួយក្រុម សងសឹក​គ្នា​គំនុំ​ចាស់ ដែល​កើតហេតុ​នៅ​ថ្ងៃ​ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ វេលា​ម៉ោង ២១.៣០​នាទី នៅ​ចំនុច​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ជនរងគ្រោះ​: មាន​២ នាក់​ ៖ ១. ឈ្មោះ​ភឹម ដា ហៅ ពៅ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែកស្លែង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត កណ្តាល (​ស្លាប់​នៅ​មន្ទីរពេទ្យ​) មាន​ស្លាកស្នាម ផុង​លលា​ដ៏​ក្បាល​ចំ​បន្ទូល ជាំ​ភ្នែក និង​ជាំ​កញ្ចឹងក​ខាងស្ដាំ ។ ២. ឈ្មោះ​គឿន កែវ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែកស្លែង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល របួសស្រាល​។​

​ចំណែក ជន​សង្សយ័​មាន​ចំនួន​៥​នាក់ ១.​ឈ្មោះ​កាន សម្បត្តិ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល (​ឃាត់ខ្លួន​) ២. ឈ្មោះ វ៉ិត ចន្ថា ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល​(​ឃាត់ខ្លួន​) ៣. ឈ្មោះ​ធឿន សុខ​ថេត ភេទ ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ​ ​មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល​(​ឃាត់ខ្លួន​) ៤. ឈ្មោះ ខុំ ឃាង ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល (​គេចខ្លួន​) ៥. ឈ្មោះ យឿន វីន ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក ស្អាង ខេត្ត​កណ្ដាល (​គេចខ្លួន​)

​នគរបាល​មូលដ្ឋាន​បាន​រៀបរាប់​សភាព​រឿងហេតុ​នេះ​ថា កន្លងមក​ក្រុម​ជន​សង្សយ័ និង ក្រុម​ជនរងគ្រោះ ធ្លាប់​មាន​ទំនាស់​គុំគួន​គ្នា ។ លុះដល់​ថ្ងៃ​ទី​២៥.៩.២០១៨ ក្រុម​ទាំង​ពីរ​បាន​ជិះ​ម៉ូតូ​ជួប​គ្នា​ហើយ​ក៍បាន​ដេញ​វាយ​និង​គប់​គ្នា រហូត​ដល់​ចំណុចកើតហេតុ ភាគី​ខាង​ជនសង្ស័យ បាន​យក​ដុំ​ឥដ្ឋប្រហោង គប់​ទៅលើ​ក្រុម​ជនរងគ្រោះ បណ្ដាលឲ្យ​ត្រូវ​ចំ​កញ្ចឹងក របស់​ឈ្មោះ​ភឹម ថា ហៅ​ពៅ ដែល​ជិះ​ម៉តូ​ឌុប​ឈ្មោះ គឿន កែវ បណ្ដាលឲ្យ​ដួល​ធ្លាក់​ទៅ​ចិញ្ចើមផ្លូវ​ម្ខាង បន្ទាប់មក​ឈ្មោះ កាន សម្បត្តិ និង​បក្ខពួក​បាន​ចូល​ទៅ​វាយ​លើ​ជន​រងគ្រោះ​បន្ថែមទៀត ភ្លាម​នោះ​ឈ្មោះ គឿន កែវ ត្រូវបាន​ឈ្មោះ កាន សម្បត្តិ វ៉ៃ​ត្រូវ​ក​ចំនួន​០១​ដៃ ហើយ​ក៏​រត់​គេចខ្លួន​តែ​ម្ដង​។ លុះ​បាន​ប្រហែល​១០​នាទី ឈ្មោះ​គឿន កែវ បាន​ដើ​មក​រក​មើល​ឈ្មោះ​ភឹម ដា ហៅ​ពៅ ដែល​កំពុង​ដួលសន្លប់​នៅ​ជិត​ម៉ូតូ​មាន​ឈាម​ក្បាល ហើយ​ខ្លួន​ក៏​លើក​ជនរងគ្រោះ​ដាក់​លើ​ម៉ូតូ​ដឹកយក​ទៅ​ផ្ទះ ។ បន្ទាប់មក​ក៏​បញ្ជូន​ទៅ​ពេទ្យ​ភ្នំពេញ លុះដល់​ថ្ងៃ​ទី​២៦.៩.២០១៨ វេលា​ម៉ោង​៨.៣០​នាទី​ជនរងគ្រោះ បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​តែម្ដង ។​

​ករណី​នេះ​កម្លាំង​ជំនាញ កំពុង​កសាង​សំំណុំរឿង តាម​នីតិវិធី ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×