Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លែ​ស្ពឺ អាចធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​តម្រងនោម​ស្លាប់​ភ្លាម​

​ផ្លែ​ស្ពឺ​ផ្ទុក​សារជាតិ​ជីវជាតិ​ជាច្រើន ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​វា​អាច​បង្ក​ការពុល​ធ្ងន់ធ្ងរ​, មិនតែប៉ុណ្ណោះ​បណ្តាល​ឲ្យ​ស្លាប់​​អ្នក​កើត​ជំងឺ​តម្រងនោម ។ មូលហេតុ គឺ​ដោយសារ​សារជាតិ Caramboxin មាន​ក្នុង​ផ្លែ​ស្ពឺ ។ Caramboxin ជា​ជាតិពុល​សរសៃប្រសាទ​មួយ មាន​គ្រោះថ្នាក់​ជាពិសេស​ចំពោះ​អ្នកខ្សោយ​តម្រងនោម​, ត្រូវ​លាង​នោម ។​

​ចំពោះ​អ្នកមាន​តម្រងនោម​ល្អ​, ធម្មតា​អាចរំលាយ​និង​កម្ចាត់​សារជាតិ​នេះ​ចេញពី​រាងកាយ​, ប៉ុន្តែ​អ្នកមាន​បញ្ហា​ខាង​តម្រងនោម នោះ​បែរជា​មិនអាច​កម្ចាត់​ជាតិពុល​នេះ​បាន ។​

​រោគសញ្ញា​ពុល Caramboxin ក្រោយពេល​បរិភោគ​ផ្លែ​ស្ពឺ​រួមមាន​៖ ត្អើក​, ក្អួតចង្អោរ​, កន្ត្រាក់​, ប្រកាច់​, អារម្មណ៍​ស្លន់ស្លោ​… ។ ករណី​មួយចំនួន​ដែល​ស្លាប់​ដោយសារ​បរិភោគ​ផ្លែ​ស្ពឺ​នៅ​អ្នកខ្សោយ​តម្រងនោម​ត្រូវបាន​គេ​កត់​ត្រាទុក ។​

​ក្រៅពី​ជាតិពុល​ខាងលើ ក្នុង​ផ្លែ​ស្ពឺ​ក៏មាន​បរិមាណ​អាស៊ីត Oxalic ខ្ពស់​គួរសម​ប្រៀប​នឹង​ផ្លែឈើ​ផ្សេងៗ ។ អ្នក​ធ្លាប់​កើត​ក្រួសតម្រងនោម​មិនត្រូវ​បរិភោគ​ផ្លែ​ស្ពឺ​ច្រើន ព្រោះ​បរិមាណ​ដ៏​ខ្ពស់​នៃ Oxalic អាចធ្វើ​ឲ្យ​ជំងឺ​ងាយ​រើ​ឡើងវិញ ។​

​ដូច្នេះ អ្នកជំងឺ​តម្រងនោម​ត្រូវ​យល់​ពី​គ្រោះថ្នាក់​របស់​ផ្លែ​ស្ពឺ ដើម្បី​បង្ការ​ផលវិបាក​ដ៏​ស្មាន​មិន​ដល់ ៕​លី​សា​

×