Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​បកស្រាយ​បាន​រឿងរ៉ាវ​កក្រើក​ប្រទេស​អូស្ត្រាលី​គ្រា​ដែល​ផ្លែក្រូច​ពេល​ពុះ​ទៅបាន​ប្តូរ​ទៅជា​ពណ៌​ស្វាយ​ភ្លាមៗ​

​មជ្ឈដ្ឋាន​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​គេ​ទើបបាន​រកឃើញ​ពី​អាថ៌កំបាំង​ដែល​ផ្លែក្រូច​ពេល​ពុះ​ទៅបាន​ប្រែជា​ពណ៌​ស្វាយ​ធ្វើឱ្យ​ក្រ​កក្រើក​សាធារណជន​តាំងពីដើម​ខែកញ្ញា​នេះ​មក​។​

​រឿងរ៉ាវ​ចាប់ផ្តើម​ពី​ស្ត្រី​ម្នាក់​រស់នៅ​ទីក្រុង Brisbane រដ្ឋ Queensland ឈ្មោះ​Neti Moffitt បាន​សំណូមពរ​ឱ្យ​បើក​ការ ស៊ើបអង្កេត​រក​មូលហេតុ​បណ្តាល​ក្រូច​ទើប​ពុះ​ស្រាប់តែ​ប្តូរ​ពណ៌​។​

​តាម Moffitt ផ្លែក្រូច​បាន​ប្តូរ​ទៅជា​ពណ៌​ស្វាយ​ក្រោយពេល​កូនប្រុស​អាយុ​២​ឆ្នាំ​របស់​នាង​ទើប​បរិភោគបាន​ពីរ​បី​ចំណិត​ប៉ុណ្ណោះ​។ Moffitt ប្រាប់​ABC News​ថា វា​ហាក់ដូច​ជាមាន​អ្នកណា​នោះ​យក​ទឹកខ្មៅ​ទៅ​ចា​ក់លើ​អ៊ីចឹង ហើយ​ខ្ញុំ​ធានាថា​ខ្ញុំ​មិន​ធ្វើ​រឿង​បែបនេះ​ទេ​។​ពេលនោះ​ក្នុង​អារម្មណ៍​ខ្ញុំ​សង្ឃឹមថានឹង​ពុំមាន​ហេតុការណ៍​អ្វី​កើ​ឡើង​។​សំណាង​ណាស់ដែ​លវា​ពុំមាន​អ្វី​ប្លែក​។​

​អ្នកទទួលបន្ទុក​អំពី​ឱសថ​នៃ​ស្ថាប័ន​សុខាភិបាល រដ្ឋ Queensland ឈ្មោះ Stewart Carswell ឱ្យដឹងថា​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ដំណើរការ​ពិសោធ​ជាំ​ច្រើន​ដើម្បី​សន្និដ្ឋាន​អំពី​មូលហេតុ​ធ្វើឱ្យ​ផ្លែក្រូច​ប្តូរ​ពណ៌​។​

​ក្រោយមក​ទើប​ពួកគេ​រកឃើញថា នេះ​គឺជា​បាតុភូត​កើតឡើង​ដោយសារ​ប្រតិកម្ម​រវាង​សារធាតុ anthocyanin ក្នុង​ផ្លែក្រូច​ជាមួយនឹង​បណ្ដា​គ្រាប់ Nano ដែក​របស់​កាំបិត​ថ្មី​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានធ្វើ​ការអះអាង​ជា​សាធារណៈ​ថា ផ្លែក្រូច​ដែល​រង​ប្រតិកម្ម​បែបនេះ​ពុំមាន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ឡើយ​៕ លីសា

×