Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​លោក​នាយករដ្ឋមន្ត្រី​កូរ៉េ បាន​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅ​លើ​ទំនាក់ទំនង ​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​

​វៀតណាម ​៖ ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក ត្រា​ន់ ដាយ​ក្វាង ប្រធាន រដ្ឋ​វៀតណាម កាលពី​រសៀល​ថ្ងៃ​ទី​២៦​ខែ​កញ្ញា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​គណះប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបា​ល​កម្ពុជា បាន ទទួល​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក លី ណា​ក់​យ៉ុន (Lee Nak Yeon) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​គ្នា​នេះ គឺ​ឆ្លើយតប​តាម​សំណើរ របស់​លោក​ប្រធានាធិបតី ម៉ូ ជី​អ៊ិន ក្នុង​ការស្នើ​សុំឲ្យ​លោកនាយក​រដ្ឋមន្ត្រី លី ណា​ក់​យ៉ុន អញ្ជើញ​ជួប​សំដែង​ការគួរសម​ដោយផ្ទាល់ ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដើម្បី​បាន​ថ្លែង​នូវ​សារ​ផ្ទាល់មាត់ ពី​ឯកឧត្តម​ប្រធានាធិបតី​ជូន​ចំពោះ​សម្តេច​តេជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជ័យជំនះ​ភ្លូកទឹកភ្លូកដី ពី​ការបោះឆ្នោត​សកល ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​។​

​ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះដែរ លោកនាយក​រដ្ឋមន្ត្រី​កូរ៉េ លី ណា​ក់​យ៉ុន មានប្រសាសន៍​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ជូន​ចំពោះ​សម្តេច​តេជោ ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នីតិកាល​ទី​៦ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា​។ ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​លោក​នាយករដ្ឋមន្ត្រី​កូរ៉េ បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅ​លើ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែល​បង្កើតឡើង​ដោយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មាន​អាយុកាល​ជាង​២១​ឆ្នាំកន្លងមក ក្នុង​នោះ​ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ការទូត របស់​ប្រទេស​ទាំង ពីរ ដែល​មាន​រយះពេល​ជាង​២១​ឆ្នាំកន្លងមក​។ តាមរយះ​ជំនួប​ពិភាក្សា​ទ្វេភាគី​នោះដែរ មេដឹកនាំ នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា សាធារណរដ្ឋ​កូរ៉េ បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិក្តទុកដាក់​បំផុត និង​មាន​ការទទួលខុសត្រូវ​ខ្ពស់ ជុំវិញ​ការធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង នៃ​ទំនាក់ទំនង​ទ្វេភាគី ការពិភាក្សា​គ្នា​អំពី​តំបន់ និង​អន្តរជាតិ​។​

​នៅ​ចំពោះមុខ ឯកឧត្តម​នាយករដ្ឋមន្ត្រី​កូរ៉េ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ប្រកាស​គាំទ្រ​និង​អបអរសាទរ​យ៉ាង​កក់ក្តៅ​បំផុត ក្នុងនាម​ជា​មេដឹកនាំ​អាស៊ាន​មួយរូប ចំពោះ​លទ្ធផល​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ នៃ​ជំនួប​កំពូល​លើក​ទី​២ រវាង​ឯកឧត្តម​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ ជិន​អ៊ិន ជាមួយ​និង​ឯកឧត្តម​ប្រធានាធិបតី​កូរ៉េ ខាងជើង គីម ជុង​អ៊ុន នៅ​ទីក្រុង​ព្យុង​យ៉ាង កូរ៉េខាងជើង ដែល​នាំ​ដល់​ភាព​ធូរស្រាល នៅ​ឧបទ្វីប​កូរ៉េ ក៏ដូចជា​តំបន់ និង​សម្រាប់​ពិភពលោក​ទាំងមូល​ផងដែរ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×