Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អគ្គនាយក​ពន្ធដារ លើកឡើង​ពី​ជោគជ័យ​នៃ​ការធ្វើកំណែទម្រង់ និង​ទំនើបកម្ម​ថ្មីៗ របស់​ពន្ធដារ​កម្ពុជា

spot_img

​ប្រទេស​ចិន ៖ ប្រតិភូ​រាជរដ្ឋាភិបាល បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែងថា សម្រាប់​ក្របខ័ណ្ឌ​ប្រជាជាតិ​តំបន់​មេគង្គ កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិកា​រព​ន្ធ​ដារ បណ្តា​ប្រទេស Langcang Mekong នឹង​ជំរុញ​ការ​ធ្វើការ​រួមគ្នា ក្នុងន័យ​ធ្វើឲ្យ​ប្រព័ន្ធ​ពន្ធដា​រមួយ ដែល​ស្រប​តាម​ការវិវត្ត នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សាកលលោក ហើយ​ប្រព័ន្ធ​ពន្ធដារ​មួយ ដែល​ធ្វើឲ្យ​ប្រសើរឡើង នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​អគ្គនាយកដ្ឋាន​ពន្ធដារ ៖ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃ​ពុធ ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា ចូលរួម​ក្នុង​សិក្ខាសាលា​ពន្ធដារ ប្រទេស​ក្នុង​តំបន់​មេគង្គ ក្រោម​ប្រធានបទ 2018 Langcang Mekong River Cooperation Mechanism Member Countries Taxation នៅ​ទីក្រុង​ណា​នី​ង តំបន់​ស្វយ័ត​គង់​ស៊ី​ជាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​វេទិការ​ដ៏​មាន​សារសំខាន់​នេះ ស្របពេល​ដែល​គំនិត​ផ្តួចផ្តើម​នៃ​គម្រោង​ខ្សែក្រវ៉ាត់ ឬ​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវជំនួញ​សូត្រ និង​ផ្លូវជំនួញ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ (Belt and Road Initiative – BRI or Silk Road Economic Belt) គឺជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ដែល​ត្រូវបាន​អនុម័ត ដោយ​រដ្ឋាភិបាល​ចិន ហើយ​នឹង​ផ្តោត​លើ​ការតភ្ជាប់ និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​បណ្តា​ប្រទេស Eurasia ជាពិសេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC)​។​

​នៅក្នុង​កំឡុងពេល​នៃ​កិច្ចប្រជុំ លោក គង់ វិបុល ត្រូវបាន​ភាគី​ម្ចាស់ផ្ទះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អញ្ជើញ​លោក​ក្នុងការ ចែករំលែក​បទពិសោធ​ន៍​ជាក់ស្តែង​ពាក់ព័ន្ធ នឹង​ជោគជ័យ​នៃ​ការធ្វើកំណែទម្រង់ និង​ទំនើបកម្ម​ថ្មីៗ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា នា​រយៈពេល​៦​ឆ្នាំ​ចុងក្រោយ ។ ជាមួយគ្នានេះ លោក​ក៏​បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម​នានា សម្រាប់​ស្ថាប័ន​ព​ន្ឋ​ទាំងអស់​ទាំង​ក្នុង​តំបន់ និង​ក្នុង​សាកលលោក មាន​ជាអាទិ​វប្បធម៌​នៃ​ការបង់ពន្ធ​មាន​កម្រិត​ទាប សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ភាពលំបាក​ក្នុង​ការយកពន្ធ​សម្រាប់​អាជីវកម្ម​អន​ឡាញ បញ្ហា​ប្រឈម​នៃ​ការផ្ទេរ​ថ្លៃ​ជាដើម ក្នុងន័យ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក៏ដូចជា​រួមគ្នា​ដោះស្រាយ​ក្នុង​ក្របខ័ណ្ឌ​តំបន់​មេគង្គ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

    

spot_img
×