ថៃ នារីសុជាតា ត្រូវបានគេស្គាល់ថាជាអតីតហ្វ្រេសស៊ីហ្គើល និង ជាប្អូនស្រីរបស់លោក ថៃ នរៈពិទូរ្យ ហើយក៏ជាកូនស្រីរបស់លោក ថៃ នរៈសត្យា និង អ្នកស្រី ងិន ម៉ានីយ៉ាន ជាអ្នកនិពន្ធបទចម្រៀងផងដែរ ។ អ្វីដែលកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃសម្រស់ និង ការតុបតែងខ្លួនរបស់ ថៃ នារីសុជាតា កាន់តែស្រស់ស្អាតគួរឱ្យក្នាញ់ ។
ថៃ នារីសុជាតា ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានរូបសម្រស់ស្រស់ស្អាតជាពិសេសរូបរាងរបស់នាងពិតជាស្រឡូនស្អាតតែម្តង ។ ថៃ នារីសុជាតា និយមលេងស្ទីលតុបតែងខ្លួនសិចស៊ីទាន់សម័យ ។ យ៉ាងណាមិញនៅពេលទៅកម្សាន្តនៅមាត់សមុទ្រម្តងៗស្រីស្អាតរូបនេះមិនភ្លេចនឹងបង្អួតរាងជាមួយឈុតប៊ីគីនីបង្ហាញដល់អ្នកគាំទ្រទេ ។
មានបុរសមិនតិចទេដែលលង់សម្រស់ស្រីស្អាត ថៃ នារីសុជាតា ។ ថៃ នារីសុជាតា ហាក់មិនសូវរវីរវល់នៅក្នុងការងារសិល្បៈឡើយ ។ មានការនិយាយថាលោក ថៃ នរៈសត្យា ដែលមានតួនាទីជារដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនោះពិតជាមានសំណាងណាស់ ដែលមានកូនប្រុសស្រីសុទ្ធតែមានរូបសម្រស់ស្រស់ស្អាតគ្រប់ៗគ្នា ៕
ដោយ ៖ ចេនី
រូបថត ៖ ហ្វេសប៊ុក