Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រគល់​ប្រាក់​១​ប៊ី​លាន​ដុល្លារ ព្រះអង្គម្ចាស់ Saudi Arabia ត្រូវបាន​ដោះលែង​ពី​កន្លែង​ឃុំឃាំង​

spot_img

ព្រះអង្គម្ចាស់ Miteb និង ព្រះអង្គម្ចាស់ Abdullah ទើប​ត្រូវបាន​ដោះលែង​ក្រោយពី​មាន​”​កិច្ចព្រមព្រៀង​ទទួលយកបាន​” ជាមួយ​អាជ្ញាធរ​នៃ​ប្រទេស​នេះ ដោយ​សុខចិត្ត​ប្រគល់​ប្រាក់​១​ប៊ី​លាន​ដុល្លារ​។​

​លោក Miteb អតីមេបញ្ជាការ​ឆ្មាំ​ការពារជាតិ Saudi Arabia មនុស្ស​ដែល​ធ្លាប់​បាន​ចាត់ទុក​ជា​រាជ្យ​ទីយា​ទ ហើយ​ជា​រដ្ឋមន្ត្រី​ត្រូវបាន​ចាប់ខ្លួន​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​របស់​រាជ្យ​ទីយា​ទ Mohammed bin Salman​។​

​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​ឲ្យដឹងថា លោក Miteb ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ ២៨/១១ ម្សិលមិញ​នេះ បន្ទាប់​ពី​យល់ព្រម “​សង​មកវិញ​នូវ​ទឹកប្រាក់​ប្រមាណ ១​ប៊ី​លាន​ដុល្លារ រួមជាមួយ​ការទទួលស្គាល់​ទង្វើ​ពុករលួយ​ដែល​ត្រូវបាន​ចោទប្រកាន់​” -Reuter បាន​ចុះផ្សាយ​។​

​មន្ត្រី​អាមេរិក​ម្នាក់​ទទួលបាន​ព័ត៌មាន​ថា គេ​នៅ​ពុំទាន់​មាន​ព័ត៌មាន​ជាក់លាក់​ថា លោក Miteb ទទួលបាន​សេរីភាព​ទាំងស្រុង​ដែរ​ឬទេ ព្រោះ​រូបលោក​អាច​បាន​ត្រឹម​ទទួល​នូវ​ការឃុំ​ខ្លួន​ក្នុង​លំនៅស្ថាន​ប៉ុណ្ណោះ​។​

​ខុសប្លែក​ពី​អ្នក​ដទៃ​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​យុទ្ធនាការ​នេះ ព្រះអង្គម្ចាស់ Miteb គឺ​ជា​គោលដៅ​បម្រើឲ្យ​យុទ្ធនាការ​ឃោសនា​បកអាក្រាត​អំពើ​ពុករលួយ​ព្រោះ​លោកជា​មេដឹកនាំ នៃ​កង​ខ្មាន់​ជាតិ​។ យុទ្ធនាការ​នេះ​ហាក់ដូចជា​ទទួល​បានកា​រ​រៀបចំ​ទុកជាមុន​ដោយ​រាជ្យ​ទីយា​ទ Mohammed រួម​នឹង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បំណង​កាត់បន្ថយ​គ្រោះ​គំរាមកំហែង​ដល់​ការផ្ទេរ​រាជសម្បត្តិ​ពី​សំណាក់​ព្រះអង្គម្ចាស់ Miteb​។

​ព្រះអង្គ​គឺជា​រាជ្យ​បុត្រ​របស់​ព្រះរ​ម​កោដ្ឋ Abdullah ហេតុ​នេះ​ក៏​ត្រូវបាន​ចាត់ទុកជា​បេក្ខភាព​នាំមុខ​សម្រាប់​ការ​ស្នង​រាជសម្បត្តិ ។ ប៉ុន្មាន​ម៉ោង​មុន​ចាប់ខ្លួន​លោក​ជា​បុគ្គល​ម្នាក់​ដែល​ឆ្លងកាត់​កងកម្លាំងប្រដាប់អាវុធ ៣​របស់​អា​រ៉ាប៊ី សា​អូ​ឌី ព្រមទាំង​កង​ខ្លាំង​ជាតិ​នៃ​ប្រទេស​នេះ​។ បន្ទាប់ពី​លោក Miteb ត្រូវបាន​ចាប់ខ្លួន​សន្ធិ​ត្រួតត្រា​អង្គភាព​ទាំងនេះ បាន​ធ្លាក់​ចូល​ក្នុង​ដៃ​របស់​រាជ្យ​ទីយា​ទ Mohammed រាជបុត្រ​សម្លាញ់​ចិត្ត​របស់​មហាក្សត្រ Salman​។​

​ព្រះអង្គម្ចាស់ Miteb ជា​សមាជិក​ចុងក្រោយ​នៃ​ខ្សែ​រាជវង្ស Abdullah ចំណុះ​មហាក្សត្រ Saudi Arabia ដែល​ក្តោប​ក្តាប់​មុខតំណែង​សំខាន់​ក្នុង​រចនាសម្ព័ន្ធ​កាន់​អំណាច​នៃ​ប្រទេស​នេះ​បន្ទាប់ពី​ប្អូនប្រុស​២​នាក់ គឺ Mishaal និង Turki បាន​ត្រូវ​ដកហូត​តួនាទី​ជា​អភិបាល​នៅ​ឆ្នាំ ២០១៥៕​ ដោយ ៖ អាទិត្យ

spot_img
×