Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នំ​បញ្ចុក​អាច​ច្នៃ​ជា​អាហារ​ច្រើនយ៉ាង​ដ៏​ឆ្ងាញ់​ពិសារ ប៉ុន្តែ “​សម័យ​គីមី​”​នេះ អ្នក​អាច​សាកល្បង​ដឹងថា ប្រាកដ​ជា​ល្អ ដោយ​គ្រាន់តែ​ពឹងពាក់​លើ​ទឹកត្រី ១​ចាន​ប៉ុណ្ណោះ​! (វីដេអូ)

​នំ​បញ្ចុក​ជា​អាហារ​ទូទៅ​របស់​ប្រជាជន​ខ្មែរ​យើង រហូតដល់​មាន​កត់ត្រា​ទុក​ក្នុង​រឿង​ធន​ជ័យ​ទៀតផង ។ ហេតុនេះ​ដើម្បី​ឲ្យ​ប្រាកដក្នុង​ចិត្ត​ថា​វាល្អ គ្មាន​សារធាតុ​គីមី​ទេនោះ យើង​អាច​ដកស្រង់​បទពិសោធន៍​របស់​ជន​ជាតិ​វៀតណាម ដែល​គេ​ក៏​និយម​មុខ​ចំណី​ធ្វើ​ពី​នំ​បញ្ចុក​ដែរ ។​

​សូម​អនុញ្ញាត​បកប្រែ Clip ណែនាំ​ពី​ការពិនិត្យ​មើល​នំ​បញ្ចុក ដោយ​ប្រើ​តែ​ទឹកត្រី​១​ចាន អាច​ដឹង​បាន​ហើយ​។​

​ដំបូង​ឡើយ​គេ​រៀបរាប់​ពី​អាហារ និង​របៀប​ធ្វើ​នំ​បញ្ចុក​ធម្មតា ។ គេ​ពន្យល់​ថា ដើម្បី​ផលិត​បាន​នំ​បញ្ចុក​បែប​ធម្មជាតិ​សុទ្ធសាធ គេ​ត្រូវ​ចំណាយ​ពេល​ពី ៣-៥​ថ្ងៃ ។ ប៉ុន្តែ​ដើម្បី​ទទួលបាន​ផល​ចំណេញ​ច្រើន ពេលវេលា​ផលិត​នៅ​ប៉ុន្មាន​ម៉ោង​នោះ នោះ​ពួក​ឈ្មួញ​ទុច្ចរិត ត្រូវ​ពឹងពាក់​ដល់​សារធាតុ​គីមី ។ សារធាតុ​ទាំងនេះ​ស្ថិត​ក្នុង​បញ្ជី​ហាមឃាត់​ប្រើប្រាស់ ព​ញ​រោះ​ធ្វើឲ្យប៉ះពាល់​សុខភាព​ពិសេស​ប្រព័ន្ធ​រំលាយ​អាហារ ថ្លើម ក្រ​លៀន និង​ឈាន​ដល់​ជំងឺមហារីក ។​

​នំ​បញ្ចុក​ដែល​ធម្មជាតិ​មាន​សម្បុរ​ដូច​ទឹក​អង្ករ ទន់ល្មើយ មិន​ជូរ ហើយ​ស្វិត​គួរសម ។ ពេល​យើង​ទំពារ វា​មានឱជារស​នៃ “​អង្ករ​” ។ ពេល​យក​ដៃ​ចាប់​១​ចង្វា​យ នោះ​វា​មាន​រាង​សើ​ម (​បើ​មាន​គីមី​នោះ​វា​ស្ងួត​និង​រឹង​) ។​

 

​យើង​អាច​សាកល្បង​ដឹងបាន​ដោយ​ប្រើ​ទឹកត្រី ២​ចាន រួច​ចាប់​នំ​បញ្ចុក​មាន​គីមី និង​គ្មាន​គីមី​មក​ដាក់​ពិសោធន៍ ។ នំ​បញ្ចុក​មាន​គីមី​វា​ស្រូបទឹក​ត្រី​យឺតៗ ហើយ​តិច ខណៈ​នំ​បញ្ចុក​ធម្មជាតិ វា​ស្រូប​លឿន​ជាង (​ក្នុង​វីដេអូ គឺ​វា​ស្រូបទឹក​ត្រី​ជិត​អស់​តែ​ម្តង​) ។​

​ម្យ៉ាងទៀត​នំ​បញ្ចុក​ធម្មជាតិ​វា​ស្រូបទឹក​លឿន ធ្វើឲ្យ​ចង្វាយ​នំ​រាយឆាប់ ខណៈ​នំ​បញ្ចុក​ធម្មជាតិ វា​កក​ដុំ​សរសៃ​នំ​មិន​ខ្ចាយ​ស្មើ ។ ចំពោះ​ក្លិន​វិញ គឺ​នំ​បញ្ចុក​មាន​គីមី មាន​ក្លិន​ជូរ​ផ្អាប់​ខ្លាំងណាស់ ៕ ចន្ទ្រា​

×