Tuesday, September 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​រំលឹក​ដល់​មន្ត្រី​ត្រូវ​រួមគ្នា​សំអាត​បរិស្ថាន អនាម័យ​ក្រុង​ឲ្យ​ស្អាត​នា​បុណ្យ​ភ្ជុំ​បិណ្ឌ​

ខេត្ត​ព្រះសីហនុ ​៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន នា​ឱកាស​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែកញ្ញា ឆ្នាំ​២០១៨ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​មាន​វត្តមាន​មន្ត្រី​ក្រោម​វាទ​ខេត្ត មកពី​មន្ទីរ អង្គភាព​នានា និង​មេឃុំ​ចូលរួម​ផង​។ លោក យន្ត មីន បាន​ផ្តល់​ជា​អនុសាសន៍​ថា ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ចាប់ពី ភូមិ ឃុំ​-​សង្កាត់ ស្រុក​-​ក្រុង និង​តាម​មន្ទីរ​-​អង្គភាព​ទាំងអស់ ត្រូវ​រួមគ្នា​សហការ​ជាមួយ​ក្រម​ហ៊ុន​ប្រមូល​សំរាម សំអាត​សំរាម​នៅ​តាម​ទីតាំង ដែល​ខ្លូន​គ្រប់គ្រង​ដោយ​ភាព​ទទួលខុសត្រូវ​។​

​ក្រៅ​ពី​ការងារ​ប្រមូល​សំរាម លោក យន្ត មីន ក៏​បាន​រំលឹក​កម្លាំង​នគរបាល និង​មន្ត្រី​ជាប់​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យមើល​ការងារ​រៀបចំ​សណ្តាប់ធ្នាប់ សន្តិសុខ​អោយ​មាន​ប្រសិទ្ធភាព​។ ក្នុង​នោះ​បញ្ហា​រថយន្ត ចត​តាមផ្លូវ នគរបាល​សណ្តាប់ធ្នាប់ និង​អាជ្ញាធរ​ដែនដី​ត្រូវ​ពិចារណា​គិតគូរ​ឡើង​វិញ ធ្វើយ៉ាងណា​ឲ្យមាន​របៀប​រៀបរយ​។​

​លោក យន្ត មីន ឲ្យដឹង​ដូច្នេះ​រួច​បញ្ជាក់ថា ផ្លូវ​សម្រាប់​មនុស្ស​ដើរ​មិនមែន​សម្រាប់​ចត​ឡាន​ទេ ត្រូវ​ពិនិត្យ​ឡើងវិញ ដោយ​ការទទួល  ខុសត្រូវ​។ ហើយ​ថា ចាប់​ពី​នេះ​ទៅ​ត្រូវ​ធ្វើ​អោយ​តឹងរឹង​តាម​ច្បាប់​កុំ​ធ្វើ​យក​តែ​រួចខ្លួន​មួយ​គ្រាៗ​នោះ​។​

​ព្រម​ជាមួយគ្នានេះ លោក យន្ត មីន ក៏​បាន​ស្នើ​មន្ទីរ​ពាណិជ្ជកម្ម ត្រូវ​ពិនិត្យមើល​ភាពស្របច្បាប់ នៃ​អាជីវកម្ម​ជនបរទេស​ទាំងឡាយ​នៅ​ខេត្ត​ព្រះសីហនុ ឲ្យបាន​ត្រឹមត្រូវ និង​ចាត់​វិធានការ​សមស្រប ដើម្បី​ចៀសវាង​មាន​ការមិន​សប្បាយ​ចិត្ត​ពី​សំណាក់ អាជីវកម្ម របស់ ប្រជាពលរដ្ឋ​ខ្មែរ​។ ឬ​ធ្វើ​យ៉ាងណា​ត្រូវការពារ​ផល​បរយោជន៍ របស់​ប្រជាពលរដ្ឋ​ខ្មែរ​អោយ​បាន​ជា​អតិបរមារ​។​

ដោយឡែក​មន្ទីរ​ធនធាន​ទឹក ត្រូវ​ពិនិត្យ​ការរំលោភ​អូរ​ប្រឡាយ ដែល​រង​ការរំលោភ​ហើយ​បាន​បង្ក​ការប៉ះពាល់​ដល់​ពលរដ្ឋ​ត្រូវតែមាន​វិធានការ​ដោះស្រាយ​ជាបន្ទាន់ ហើយ​បើ​ធ្ងន់ធ្ងរ​ត្រូវ​សហការ​ជាមួយ​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់​ក្នុង​ករណី​ចាំបាច់​។​

​លោក​អភិបាលខេត្ត​ព្រះសីហនុ បាន​សង្កត់ធ្ងន់ថា មន្ត្រី​ទាំងអស់ ចាប់តាំងពី​ភូមិ ឃុំ​-​សង្កាត់ ក្រុង​-​ស្រុក និង​អង្គភាព​- មន្ទីរជំនាញ​នានា ត្រូវ​រួមគ្នា​ធ្វើ​ការងារ​ដោយ​ទទួលខុសត្រូវ​ខ្ពស់ និង​ត្រូវ​ធ្វើជា​សេនាធិការ​អោយ​អាជ្ញាធរ​ដែនដី​របស់​ខ្លួន​អោយបាន​ល្អ​។ កុំ​ធ្វើ​អ៊ែលៗ ឬ​លំៗ យក​រួចខ្លួន​អោយ​សោះ​។​

លោក យន្ត មីន បាន​ព្រមាន​ថា​ ​ចាប់​ពេលនេះ​ទៅ មន្ត្រី​ទាំងអស់​គ្នា​ត្រូវតែ​ខិតខំ​ធ្វើការ​តាម​តួនាទី របស់ខ្លួន​អោយ​បាន​សកម្ម​ទ្វេរ​ដង​ថែមទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទំនុកចិត្ត របស់​ប្រជាជន ដែ​បាន​ផ្តល់​មក​អោយ​យើង​៕ ដោយ​៖ ដែន សីមា​

spot_img
×