Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​រដ្ឋ​មន្ត្រី​បរិស្ថាន​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន Sarom Trading ប្រមូល​កាកសំណល់​ឧស្សាហកម្ម នៅ​តាម​រោងចក្រ គ្មាន​ប្រសិទ្ធភាព​

​ភ្នំពេញ ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​ជួប​ពិភាក្សា​ត្រីភាគី ដើម្បី​ដោះស្រាយ​បញ្ហា​កាកសំណល់​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន Sarom Trading Co.,Ltd ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ពី​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើ​អាជីវកម្ម​ផ្ដល់​សេវា​ខាងលើ អនុវត្ត​ការងារ​ពុំ​ទាន់​មាន​ប្រសិទ្ធភាព​។​

នេះ​បើ​យោងតាម​លិខិត​របស់​លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បានឲ្យដឹងថា បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ការងារ​របស់​ក្រុមហ៊ុន Sarom Trading Co.,Ltd ពុំទាន់​មាន​ប្រសិទ្ធភាព​យ៉ាង​ដូច្នេះ ដឹង​បាន​តាមរយៈ​ការរាយការណ៍ និង​ការ​ត្អូញត្អែរ​របស់​សមាជិករ​បស់ GMAC ទាក់ទង​នឹង​បញ្ហា​ការប្រមូល​កាក​សំណល់​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន​នេះ ដែល​ទទួលបាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​ការធ្វើ​អាជីវកម្ម​ផ្តល់​សេវា​ប្រមូល​សំរាម​។​

​ការរាយការណ៍​បានឲ្យដឹងថា ការផ្តល់​សេវា​របស់​ក្រុមហ៊ុន​នៅ​ពុំទាន់​មាន​ប្រសិទ្ធភាព​ដូច​ការ​កំណត់​នៅឡើយ​ទេ មាន​ភាពយឺតយ៉ាវ និង​ប្រមូល​មិន​បាន​គ្រប់​ចំនួន​ដង​ដែល​បាន​កំណត់​ក្នុង​មួយ​ខែៗ​។ ការអនុវត្ត​ការងារ​ផ្តល់​សេវា​ដែល​ពុំ​ទាន់​មាន​ប្រសិទ្ធភាព​នេះ​បាន​បង្កើត​ឱ្យមាន​ពំនូក​កាកសំណល់​កាន់តែ​ធំ​ទៅៗ ដែល​បង្ក​ឲ្យមាន​ផលប៉ះពាល់​ជា​អវិជ្ជមា​ន​មួយ​ចំនួន​ដល់​រោងចក្រ ដូចជា បាត់បង់​នូវ​សោភ័ណភាព បង្ក​នូវ​ភាពកខ្វក់ និង​ក្លិន​មិន​ល្អ​ក្នុង​បរិវេណ​រោច​ក្រ ដែល​អាច​នឹង​បណ្តាល​ឲ្យ​ប៉ះពាល់ ដល់​សុខភាព​របស់​កម្មករ​និយោជិត និង​បុគ្គលិក​ទាំងអស់​នៅក្នុង​រោងចក្រ​៕ ដោយ ​៖​ កូឡាប​

 

×