Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កញ្ញា​កឹម មនោ​វិទ្យា នឹង​ដឹកនាំ​មហា​បាតុកម្ម​នៅ​បុរី​ញូវយ៉ក តែ​នាយខុទ្ទកាល័យ​លោក កឹម សុខា បាន​បដិសេធ​

​ភ្នំពេញ ​៖ កញ្ញា​កឹម មនោ​វិទ្យា អតីត​អ្នកតំណាងរាស្ត្រ ដែល​ជា​កូនស្រី​លោក​កឹម សុខា អតីត​មេដឹកនាំ​គណបក្សប្រឆាំង នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ដោយ​ផ្ទាល់ ។ កញ្ញា​កឹម មនោ​វិទ្យា ក៏​បាន​ស្នើ​សូម​បងប្អូន​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក អញ្ជើញ​ចូលរួម​ឲ្យបាន​ច្រើន​កុះករ​។ “​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​កញ្ញា កឹម មនោ​វិទ្យា នឹង​ធ្វើ​មហា​បាតុកម្ម​មួយ​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា វេលា​ម៉ោង​១៥​រសៀល នៅ​ទីលាន​អង្គការសហប្រជាជាតិ នៅ​បុរី​ញូយ៉ក ដើម្បី​ទាមទារ​ឲ្យមាន​ការទម្លាក់​ការចោទប្រកាន់​ទាំងឡាយ ប្រឆាំង​លោក​ប្រធាន​កឹម សុខា និង​ឲ្យមាន​ការដោះលែង​ពេញលេញ​”​។​

​ប៉ុន្តែ​ទោះ​យ៉ាងណា ពាក់ព័ន្ធ​នឹង​ការដឹកនាំ​ធ្វើ​មហា​បាតុកម្ម​នេះ លោក​មុត ចន្ថា នាយខុទ្ទកាល័យ​លោក កឹម សុខា បាន​បដិសេធ​ចំពោះ​គណនេយ្យ​ហ្វេ​សប៊ុក និង​សេចក្តីថ្លែងការណ៍​ក្លែងក្លាយ កញ្ញា​កឹម មនោ​វិទ្យា ។​

​លោក​មុត ចន្ថា បាន​បញ្ជាក់​ក្នុងផេក​ហ្វេស​ប៊ុ​កកាល​ពី​ថ្ងៃ​ទី​២៧​កញ្ញា​ថា នៅថ្ងៃនេះ យើង​សង្កេតឃើញ មាន​គណនេយ្យ​ហ្វេ​សប៊ុក ដែល​ប្រើប្រាស់​ឈ្មោះ និង​រូបថត​របស់​កញ្ញា កឹម មនោ​វិទ្យា ត្រូវបាន​បង្កើតឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​។ ទន្ទឹមនេះដែរ ជន​ទុច្ចរិត​ក៏​បាន​កាត់ត​ប្រូ​ហ្វែល​ហ្វេស​ប៊ុក (facebook profile) របស់ខ្ញុំ ដោយ​ភ្ជាប់​ជាមួយ​សេចក្តីជូនដំណឹង​ក្លែងក្លាយ​ផងដែរ​។

នៅពេល​ជាមួយគ្នា​នេះ​ដែរ ជន​មិន​ស្គាល់​អត្តសញ្ញាណ ដែល​មាន​បំណង​ទុច្ចរិត ក៏​បាន​បញ្ច​ញ​សេចក្តីថ្លែងការណ៍​ក្លែងក្លាយ ដោយ​ប្រើប្រាស់​ឈ្មោះ​គណ​សង្គ្រោះ​ជាតិ ដែល​អះអាង​ថា កញ្ញា កឹម មនោ​វិទ្យា នឹង​ដឹកនាំ​ធ្វើបាតុកម្ម នៅមុខ​ស្នាក់​កណ្តាល​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក នាពេលខាងមុខ​។​

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ជន​ទុច្ចរិត បាន​ក្លែងបន្លំ​គណនេយ្យ​ហ្វេ​សប៊ុក​របស់ខ្ញុំ និង​របស់​កញ្ញា កឹម មនោ​វិទ្យា ព្រមទាំង​បញ្ចេញ​សេចក្តីប្រកាស​ព័ត៌មាន ឬ​សេចក្តីថ្លែងការណ៍ ឬ​លិខិត​ផ្សេងៗ ក្នុង​គោលបំណង​បង្កើតឲ្យមាន​ការយល់​ច្រឡំ បំភ័ន្ត​មតិ និង​មួលបង្កាច់​ទម្លាក់កំហុស​។ យើង​សូម​ធ្វើការ​បដិសេធ យ៉ាង​ដាច់អហង្ការ ចំពោះ​គណនេយ្យ​ហ្វេ​សប៊ុក​ក្លែងក្លាយ និង​សេចក្តីថ្លែង​ការណ៍​ក្លែងក្លាយ​ទាំងនេះ​។ យើង​ក៏​សូមបញ្ជាក់​ថា “​កញ្ញា កឹម មនោ​វិទ្យា ពុំដែល​មាន​គម្រោង ឬ​ពុំ​ដែល​គ្រោង​ទៅ​ចូលរួម ឬ​ដឹកនាំ​បាតុកម្ម​អ្វី​ឡើយ​”​។ អាស្រ័យហេតុនេះ សូម​សាធារណ​ជន​ជាតិ និង​អន្តរជាតិ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​កុំ​មាន​ការភ័ន្តច្រឡំ​ឲ្យសោះ​។ យើង​ក៏​សូម​ថ្កោលទោស​យ៉ាង​ដាច់ខាត ចំពោះ​ជន​ទាំងឡាយណា ដែល​បំណង​ទុច្ចរិត បង្កើត​គណនេយ្យ​ហ្វេ​សប៊ុក​ក្លែងក្លាយ ដោយ​ប្រើប្រាស់​ប្រូ​ហ្វែល​របស់​យើងខ្ញុំ ព្រមទាំង​សេចក្តី​ថ្លែង ជូនដំណឹង​ក្លែងក្លាយ​ទាំងនេះ​”៕ ​ដោយ ​៖ ​កូឡាប​

×