Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CSPP ជា​សាលារៀន​ឯកជន​ទី​មួយ​ដែល​គិត​ដល់​សុខភាព​ផ្លូវកា​យ​និង​ផ្លូវចិត្ត​របស់​សិស្ស​

​ភ្នំពេញ ៖ ដើម្បី​សម្រួល​និង​កាត់បន្ថយ​ការស្តីបន្ទោស​ដល់​កូនៗ​ដែល​រៀន​មិន​ពូកែ​ឬ​មិន​អាច​ប្រឡង​ជាប់​ដោយសារ​កត្តា​សុខភាព​ផ្លូវកា​យ​និង​ផ្លូវចិត្ត សាលារៀន​ខូលីង​វូដ​ភ្នំពេញ (CSPP) បាន​សហការ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ដែលមាន​ឯកទេស​ខាង​កុមារ​និង​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ ឱ្យ​ជួយ​ពិនិត្យ​និង​តាមដាន​សុខភាព​សិស្សានុសិស្ស​នៅ CSPP ដោយ​ពុំ​គិតថ្លៃ​។

​តាម​ការបញ្ជាក់​ពី​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​មកពី​មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ផ្កាឈូក​បានឱ្យដឹងថា កុមារ​ខ្លះ​មាន​បញ្ហា​ភ្នែក ឬ​រលាក​ច្រមុះ​ឬ​មាន​អាចម៍ត្រចៀក​ច្រើន តែ​ឳ​ពុក​ម្តាយ​ឬ​អាណាព្យាបាល​ពុំ​បាន​ចាប់អារម្មណ៍ ធ្វើឱ្យ​កុមារ​ទាំងនោះ​ជួបប្រទះ​ការលំបាក​ក្នុង​ការសិក្សា ហើយ​ជា​លទ្ធផល​ពុំ​អាច​ធ្វើឱ្យ​ពួក​គាត់​ទទួលបាន​និទ្ទេស​ល្អ​ឡើយ រីឯ​ឳ​ពុក​ម្តាយ​ឬ​អាណាព្យាបាល​វិញ​ចេះតែ​គិត​បារម្ភ​ថា​កូនៗ​របស់​ខ្លួន​រៀន​ខ្សោយ​។

​ដូចនេះ ដើម្បី​ជួយ​សិស្សានុសិស្ស​ទាំងអស់​ឱ្យ​ទទួលបាន​ចំណេះដឹង​អប់រំ​ពិតប្រាកដ​តាមរយៈ​គ្រូបង្រៀន​ឆ្នើមៗ​គ្រប់​កម្រិត និង​វិន័យ​តឹងរឹង CSPP​ចាប់ផ្តើម​បន្ថែម​នូវ​កម្មវិធី​ថ្មី​មួយទៀត​គឺ​ផ្តល់​ការអប់រំ​ការពារ​សុខភាព​ទាំង​ផ្លូវកា​យ​និង​ផ្លូវ​ចិត្ត​ជា​ពិសេស​អប់រំ​ដល់​ការ​បរិភោគ​ចំណីអាហារ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ឱ្យ​ពួកគាត់​មាន​កាយសម្បទារ​មាំមួន​និង​រៀន​ពូកែ ចាប់ពី​ឆ្នាំ​សិក្សា​ថ្មី​នេះ​តទៅ (២០១៨-២០១៩) ដោយ​មិន​គិតថ្លៃ​៕ ដោយ ៖ ​បញ្ញា​ស័ក្តិ​

×