ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦ ដោយផ្ដល់ដល់អ្នកដំណើរទាំងចេញ និងចូលប្រទេសកម្ពុជា នូវការបញ្ចុះតម្លៃរហូតដល់ ១០០% លើសំបុត្រយន្តហោះ ចំនួន ១១លានសន្លឹក ។ តម្លៃប្រូម៉ូសិននេះ មានផ្ដល់ជូនសម្រាប់ការកក់សំបុត្រចាប់ពីពេលនេះ រហូតដល់ម៉ោង ២៣:៥៩នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) តាមរយៈគេហទំព័រwww.vietjetair.com និងកម្មវិធីទូរស័ព្ទដៃ “Vietjet Air”។
ក្រុមហ៊ុនអាកាសចរណ៍ Vietjet បញ្ចុះតម្លៃពិសេសរហូតដល់ ៣០% (មិនរាប់បញ្ចូលពន្ធ និងកម្រៃសេវាផ្សេងៗ) ចំពោះសំបុត្រប្រភេទ Deluxe ចំនួន ១០លានសន្លឹក សម្រាប់បណ្ដាញហោះហើររបស់ខ្លួនទាំងមូល រួមទាំងផ្លូវហោះហើរ សៀមរាប-ហាណូយផងដែរ ដែលការបញ្ចុះតម្លៃនេះគឺសម្រាប់ការធ្វើដំណើរពីពេលនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ (*)។ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃនេះ ដោយប្រើកូដប្រូម៉ូសិន “SALE55DLX” ក្នុងកំឡុងពេលកក់សំបុត្រ។ ប្រភេទសំបុត្រ Deluxe មានផ្ដល់ទាំងបញ្ញើអីវ៉ាន់បានរហូតដល់ទៅ ២០ គីឡូក្រាម ការជ្រើសរើសកៅអីអង្គុយដោយឥតគិតថ្លៃ ព្រមទាំងការផ្លាស់ប្តូរកាលវិភាគធ្វើដំណើរដោយភាពបត់បែន។
ជាងនេះទៅទៀត សម្រាប់សំបុត្រប្រភេទ Eco ចំនួន ១លានសន្លឹក ក៏ត្រូវបានបញ្ចុះតម្លៃ ១០០% (មិនរាប់បញ្ចូលពន្ធ និងកម្រៃសេវាផ្សេងៗ) ដោយប្រើកូដប្រូម៉ូសិន “SALE55” ដែលមានសុពលភាពចំពោះគ្រប់ផ្លូវហោះហើរទាំងអស់របស់ Vietjet សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧ (*)។ អ្នកដំណើរដែលកក់សំបុត្រប្រភេទ Eco ក្នុងអំឡុងពេលប្រូម៉ូសិននេះ ក៏នឹងទទួលបានការថែមជូនបញ្ញើអីវ៉ាន់ទម្ងន់ ២០គីឡូក្រាម ដោយឥតគិតថ្លៃផងដែរ។

ដើម្បីបង្កើនភាពរំភើបរីករាយក្នុងប្រូម៉ូសិនរដូវក្តៅនេះ អ្នកដំណើរដែលបានកក់សំបុត្ររួចរាល់ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា ) នឹងទទួលបានលេខកូដចូលរួមកម្មវិធីចាប់ឆ្នោតផ្សងសំណាង « “Fly Vietjet, Strike Gold” (**)។ រង្វាន់រួមមាន មាសសុទ្ធទម្ងន់ ១តម្លឹង (ប្រភេទមាស ៩៩៩.៩) រង្វាន់ប្រាក់ និងប័ណ្ណទឹកប្រាក់អេឡិចត្រូនិច (e-vouchers) ដែលមានតម្លៃរហូតដល់ ១៥លានដុង (ប្រហែល ៥៧០ដុល្លារអាមេរិក) ព្រមទាំងរង្វាន់ផ្សេងៗជាច្រើនទៀត។
ជាមួយនឹងបណ្តាញហោះហើរទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេសវៀតណាម និងគោលដៅអន្តរជាតិសំខាន់ៗ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅតែបន្តតភ្ជាប់អ្នកដំណើរទៅកាន់បណ្តាទីក្រុងធំៗក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងបណ្តាប្រទេសជាច្រើនទៀត។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជំរុញលើកទឹកចិត្តឱ្យអ្នកដំណើរទៅលេងគោលដៅទេសចរណ៍ថ្មីៗ និងទទួលយកបទពិសោធន៍វប្បធម៌ថ្មីៗនៅរដូវក្ដៅនេះ ។
អំឡុងពេលធ្វើដំណើរនៅលើយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានផ្ដល់ជូននូវជម្រើសអាហារស្រស់ៗ និងក្តៅៗ រួមទាំងមុខម្ហូបល្បីល្បាញរបស់វៀតណាម ដូចជា ហ្វឺ (Pho) នំបុ័ងសាច់ (Banh mi) និងកាហ្វេទឹកដោះគោទឹកកក ព្រមទាំងមុខម្ហូបអន្តរជាតិដ៏សម្បូរបែបជាច្រើនមុខទៀត។ រាល់ជើងហោះហើរទាំងអស់សុទ្ធតែប្រើប្រាស់យន្តហោះទំនើបៗ ដែលមានសមត្ថភាពសន្សំសំចៃប្រេងខ្ពស់ ប្រតិបត្តិការដោយបុគ្គលិកបម្រើការលើយន្តហោះមានវិជ្ជាជីវៈ ដើម្បីផ្ដល់ជូននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយផាសុកភាព និងក្តីសោមនស្សរីករាយបំផុត។
(*) រយៈពេលនៃការធ្វើដំណើរ និងលក្ខខណ្ឌផ្សេងៗអាចខុសគ្នាទៅតាមផ្លូវហោះហើរនីមួយៗ។ កាលបរិច្ឆេទផ្អាកការផ្តល់ជូនពិសេសនេះអាចនឹងត្រូវអនុវត្ត។ ដើម្បីពិនិត្យមើលព័ត៌មានលម្អិត សូមចុចត្រង់នេះ ។
(**) សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី “Fly Vietjet, Strike Gold” សូមចុចត្រង់នេះ។
###
អំពី ក្រុមហ៊ុនអាកាសចរណ៍ Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការយន្តហោះចំនួន ១៣៥ គ្រឿង និងមានយន្តហោះជិត ៦០០ គ្រឿងបន្ថែមទៀតដែលកំពុងត្រូវបានបញ្ជាទិញ រួមទាំងយន្តហោះដែលមានតួធំទូលាយ និងយន្តហោះដែលមានតួតូច។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុនVietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងព័ត៌មាន៖
QED Agency
លោក មី សុវណ្ណ
អ៊ីមែល៖ media@qed.agency
ទូរស័ព្ទ៖ +855 88 6000 321
ក្រុមហ៊ុនអាកាសចរណ៍ Vietjet
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ kieuduong@vietjetair.com
ទូរស័ព្ទ៖ +84 932 775 066

