ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងាររបស់អ្នកអំណោយផលល្អ គ្រប់យ៉ាងប្រព្រឹត្តទៅត្រូវតាមផែនការ។ ប្រយ័ត្នមានភ្លេចបាត់របស់មានតម្លៃ។ មនោសញ្ចេតនា បាននៅក្បែរមនុស្សជាទីស្រឡាញ់ ជីវិតពោរពេញដោយពណ៌កុលាប សុភមង្គល។ ទិសល្អទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌លឿង ស។ អ្នកយកអាសាឆ្នាំ រោង៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយភាពម៉ឺងម៉ាត់ក្នុងការងារអ្នកមានឱកាសអះអាងខ្លួនចំពោះថ្នាក់លើ។ ថ្ងៃនេះមានសំណាងអាចទិញឆ្នោត ចាប់ឆ្នោតត្រូវរង្វាន់។ មនោសញ្ចេតនាមានភាពកក់ក្តៅផ្អែមល្ហែម។ ទិសល្អទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងាររីកចម្រើនខ្លាំង រៀនសូត្រមានសមិទ្ធផលខ្ពស់ កិច្ចការគ្រប់យ៉ាងដំណើរការដោយរលូន។ ថ្ងៃនេះមានឱកាសបង្កើនប្រាក់ចំណូល។ មនោសញ្ចេតនា អ្នកបានរៀបការមានចំណងស្នេហ៍រឹងមាំ អ្នកនៅលីវមានឱកាសបានជួបមនុស្សក្នុងសុបិន្ត ប៉ុន្តែត្រូវម្ចាស់ការជាង។ ទិសល្អទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ការងារប្រឈមមុខនឹងការស្តីបន្ទោសរបស់អ្នកដទៃ ធ្វើឲ្យអ្នកនឿយណាយ អស់អំណត់ ចូរប្រឹងប្រែងទប់អារម្មណ៍ ពេលវេលានឹងជាចម្លើយដ៏មានតម្លៃបំផុតសម្រាប់ឆន្ទៈ និងសមត្ថភាពរបស់អ្នក។ អន្ទាក់លុយកាសធំធេងណាស់ ត្រូវប្រយ័ត្នប្រយែង។ មនោសញ្ចេតនា ជួបរឿងមិនល្អអាចនាំឲ្យទំនាក់ទំនងរវាងគូស្នេហ៍ប្រេះឆា។ ទិសល្អទិសពាយ័ព្យ តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ សភាពផ្លូវចិត្តមិននឹងនរ ងាយមួរម៉ៅដាក់អ្នកដទៃ មិនចំណេញដល់ការងារ។ ថ្ងៃនេះពិបាកមានឱកាសរកចំណូលបន្ថែមត្រូវប្រមូលផ្តុំក្នុងកិច្ចការដែលមានស្រាប់។ មនោសញ្ចេតនា កុំរុញខ្លួនផ្ទប់នឹងជញ្ជាំង រឿងអ្វីក៏មានវិធីដោះស្រាយដែរ។ ទិសល្អទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសសហការជាមួយដៃគូដ៏មានសក្តានុពល ត្រូវប្រឹងប្រែងធ្វើឲ្យបានល្អ។ យីអ៊ុនល្អ អាចដំណើរការផែនការហិរញ្ញវត្ថុ។ មនោសញ្ចេតនា នេះជាថ្ងៃល្អសម្រាប់អ្នកនៅលីវរកបានអ្នកមាននិស្ស័យជាមួយខ្លួន។ ទិសល្អទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ការងារទោះជួបការលំបាក ឧបសគ្គតែអ្នកនៅតែដោះស្រាយបានយ៉ាងល្អ។ ចាយវាយត្រូវសន្សំសំចៃ ព្រោះចំណូលកំពុងរាំងស្ទះ។ មនោសញ្ចេតនាត្រូវប្រយ័ត្នពាក្យសម្តីកុំឲ្យប៉ះពាល់ដោយអចេតនាដល់ផ្លូវចិត្តរបស់គូស្នេហ៍។ ទិសល្អទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម។ ការងារត្រូវយកចិត្តទុកដាក់សហការជាមួយមិត្តរួមអាជីពទើបទទយលបានលទ្ធផលគាប់ប្រសើរ ។ ចំណូលមានកម្រិត ត្រូវចេះលៃលកកុំឲ្យដាច់ខែមិនទាន់ត្រូវខ្ចីបុលគេ។ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពផ្អែមល្ហែម។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ការងាររីកចម្រើនខ្លាំង ធ្វើអ្វីក៏បានជោគជ័យ។ ថ្ងៃនេះដោយសារតែភាពអល់អែកនាំឲ្យអ្នកខកឱកាសទាញចំណូលធំ។ មនោសញ្ចេតនាអ្នកនៅលីវមានឱកាសបានជួបមនុស្សមានចិត្តគំនិតចុះសម្រុងគ្នា។ ទិសល្អទិសពាយ័ព្យ តំណមទិសឦសាន។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារជួបឧបសគ្គត្រូវនឹងនរ ទើបដោះស្រាយបាន។ ចំណូលបានពីការខិតខំប្រឹងប្រែងខ្លួនឯង គឺគ្មានអ្នកដទៃណាជួយជ្រោមជ្រែងឡើយ។ មនោសញ្ចេតនា អ្នកទាំង២ ពិបាកចុះសម្រុងនឹងគ្នា។ ទិសល្អទិសអាគ្នេយ៍ តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ៖ រាសីស្រុតចុះ។ ការងារត្រូវអ្នកដទៃបញ្ជាដែលធ្វើឲ្យឥទ្ធិពលដល់ទិន្នផលការងារ។ ថ្ងៃនេះពុំល្អសម្រាប់វិនិយោគ កុំលោភលន់នាំខាតបង់ទាំងដើមទាំងចុង។ មនោសញ្ចេតនា ជួបមនុស្សដែលអ្នកមិនចូលចិត្តធ្វើឲ្យផ្លូវចិត្តមិនរីករាយ ប្រសិនពុំមានមនោសញ្ចេតនាចំពោះគេត្រូវនិយាយប្រាប់ត្រង់ៗ។ ទិសល្អទិសនិរតី តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម។ ទោះបីការងារបច្ចុប្បន្នពុំទាន់នាំមកនូវប្រភពចំណូលដូចចិត្ត តែមិនត្រូវផ្លាស់ប្តូរ។ គួរប្រយ័ត្នប្រយែងក្នុងសេវាកម្មប្រាក់កាស។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបគូនិស្ស័យ។ ទិសល្អទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំមមែ៕