ខេត្តស្វាយរៀង៖ លោក ឌុច សុវណ្ណរី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករំដួលនិងលោក ជៀង អំ អនុប្រធានក្រុមការការងារថ្នាក់ជាតិចុះជួយស្រុករំដួលខេត្តស្វាយរៀងព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៨នេះបានអញ្ជើញចុះបើកវេទិការសាធារណៈក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដែលកើតមាននៅតាមភូមិ ឃុំ ស្រុករបស់ប្រជាពលរដ្ឋ កំពុងរស់នៅ ដើម្បី ត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានៅអាណត្តិ ទី៦។
ពិធីមាននេះមានការអញ្ជើញចូលរួមពីអស់លោកលោកស្រីដែលជាមន្ត្រីអង្គភាពដែលមានការពាក់ព័ន្ធនៅឃុំពងទឹកស្រុករំដួលខេត្តស្វាយរៀងនិងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។
លោក ជៀង អំ អនុប្រធានក្រុមការការងារថ្នាក់ជាតិចុះជួយស្រុករំដួលខេត្តស្វាយរៀងបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំពងទឹកស្រុករំដួលដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដើម្បីបានបន្តដឹកនាំប្រទេសអោយទទួលបានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀតក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុនសែនជាប្រមុខដឹកនាំប្រទេស។
លោក ជៀង អំ បានបញ្ជាក់ថាៈទោះបីនៅមុនបោះឆ្នោតរឺក្រោយបោះឆ្នោតក្តីក៏ក្រុមការងារថ្នាក់ជាតិនៅតែចុះជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រជាពលរដ្ឋមិនដែលទុកអោយប្រជាពលរដ្ឋនៅឯកោនោះទេ។ជាក់ស្តែងនៅថ្ងៃនេះក្រុមការងារបានចុះធ្វើវេទិការសាធារណៈជាមួយពលរដ្ឋហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលមានកង្វល់រឺក៏សំណូមពរអ្វីត្រូវលើកឡើងដើម្បីបានក្រុមការងារដោះបានទាន់ពេលវេលានិងទទួលបានផ្លែផ្កា។
សូមបញ្ជាក់ផងដែរថា ៖ នៅក្នុងអង្គវេទិការសាធារណៈនេះប្រជាពលរដ្ឋបានលើកឡើងអំពីបញ្ហាប្រឈមនិងការសំណូមពរមួយចំនួនមានដូចជាៈ ការស្នើអោយខាងអង្គភាពអគ្គីសនីពង្រីកនិងតបណ្តាញភ្លើងអគ្គីសនីអោយដល់ភូមិមួយចំនួនដែលមិនទាន់មានភ្លើងប្រើប្រាស់ ការស្នើសុំចាក់ថ្មមិចលើផ្លូវលំ និងជួយឈួសផ្លូវលើខ្នងប្រឡាយដែលមន្ទីរធនធានទឹកជីក និងការធ្វើរោងយាមរបស់ប្រជាការពារភូមិព្រមថវិកាចាក់សាំងរបស់ប្រជាការពារពេលមកយាមនាពេលយប់ផងដែរ។
ការសំណូមពរនិងក្តីកង្វល់នានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅក្នុងអង្គវេទិការនេះត្រូវបានលោក ជៀង អំ និងលោក ឌុច សុវណ្ណរី ទទួលយកទៅដោះស្រាយនិងបានដោះស្រាយបានភ្លាមៗផងដែរដូចជាការស្នើសុំចាក់ថ្មមិចនៅលើផ្លូវលំភូមិត្រពាំងថ្កូវ និងបានជួយសង់រោងប្រជាការពារភូមិនិងឧបត្ថម្ភប្រជាការពារភូមិ៤៥នាក់ម្នាក់ៗទទួលបានថវិការ១មុឺនរៀលនិងបញ្ហាដែលនៅសេសសល់ក្រុមការងារនិងយកទៅដោះស្រាយនៅពេលក្រោយនិងជម្រុញអោយបានឆាប់ផងដែរ៕ ដោយ ៖ វ៉ៃកូ