រថយន្តហោះTransition ដែលអាចហោះបានល្បឿន160km/h នឹងចាប់ផ្តើមទទួលការកុម្មង់ទិញនៅមុខែតុលា នៅអាមេរិកហើយនឹងប្រគល់រថយន្តនៅឆ្នាំក្រោយ។
Transitionគឺជាយានជំនិះមានកន្លែងអង្គុយពីរ ចលនាដោយអគ្គិសនីនិងសាំង ហើយអាចផ្ទេរពីការបើកបរលើដីទៅជាយានហោះហើរដោយប្រើពេលពុំដល់១នាំទីផង។
តាម Terrafugia ដែលជាក្រុមហ៊ុនមេរបស់ Volvo រថយន្តហោះTransition អាចហោះបានក្នុងចម្ងាយផ្លូវ 640km និងល្បឿនអតិបរិមា160km/h។តម្លៃរបស់យានជំនិះនេះនៅពុំទាន់បានកំណត់ទេ។
Transitionត្រូវបានអាជ្ញាធរគ្រប់គ្រងអវកាសអាមេរិកផ្តល់លិខិតអនុញ្ញាតជាយន្តហោះធុនស្រាលកាលពីឆ្នាំ២០១៦។យានជំនិះនេះក៏ឆ្លើយតបនឹងស្តង់ដាររបស់អាជ្ញាធរគ្រប់គ្រងសុវតិ្ថភាពសង្គមនិងផ្លូវហាយវ៉េអាមេរិក ប៉ុន្តែតម្រូវឱ្យអ្នកប្រើប្រាស់វាត្រូវមានវិញ្ញាបនបត្រអនុញ្ញាតបញ្ជាយានជំនិះនេះ។
Transition តម្រូវឱ្យអ្នកបើកបរពេលហោះហើរចុះចតនៅព្រលានយន្ដហោះតូចមួយប៉ុណ្ណោះ រួចបើកបរវាទៅផ្ទះ។យានជំនិះនេះមានស្លាបអាចបើកបិទបានយ៉ាងងាយ ហើយមានទម្ងន់ប្រមាណ៥៩០គីឡូក្រាម។
ប្រិយមិត្តទស្សនាឃ្លីប៕
លីសា