Tuesday, September 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្លាប់​៥​នាក់ របួស​៨​នាក់​

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹង​​ថា នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៧​លើក​(​យប់​៥​លើក​)​បណ្តាល​ឲ្យ​ស្លាប់ ៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់ ៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល ២​នាក់ មិន​ពាក់​មួកសុវត្ថិភាព​ពេល​​គ្រោះថ្នាក់ ១០​នាក់​(​យប់​៦​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​៧​គ្រឿង រថយន្ត​តូច ១​គ្រឿង រថយន្ត​ធំ ៣​គ្រឿង ។​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី​​ល្បឿន ៣​លើក​(​ស្លាប់​១​នាក់​) , មិន​ប្រកាន់​ស្តាំ ២​លើក​(​ស្លាប់​២​នាក់​), ស្រវឹង ១​លើក​(​ស្លាប់​១​នាក់​) និង​បត់​គ្រោះថ្នាក់ ១​លើក​ (​ស្លាប់​១​នាក់​) ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៤​លើក ផ្លូវ​ខេត្ត ២​លើក ផ្លូវលំ ១​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក រថយន្ត​តូច ២​លើក រថយន្ត​ធំ ២​លើក ។​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, កំពង់ធំ ១​លើក ស្លាប់​១​នាក់​(​ស្រី​) របួស​៣​នាក់​(​ស្រី​២​នាក់​), តាកែវ ១​លើក ស្លាប់​១​នាក់​, ប៉ៃលិន ១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្ត​ស្វាយរៀង ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល​២៨​ថ្ងៃ គឺ​ថ្ងៃ​ទី​១-២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន​២២៥​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១១៣​នាក់ របួស​សរុប ២៨៩​នាក់ របួសធ្ងន់ ២១៦​នាក់ របួសស្រាល ៧៣​នាក់ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×