Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស៊ី ចូល​ខារ៉ាអូខេ​អស់​២០០​ដុល្លារ និងជិះ​ម៉ូតូ​កង់​បី មិន​ឲ្យ​លុយ ហើយ​ទាញ​កាំបិតប៉័ងតោដេញ​កាប់ ត្រូវ​ចាប់ខ្លួន​

​ភ្នំពេញ​ ៖ នគរបាល​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ជិះ​ម៉ូតូ​កង់​បី​មិន​ឲ្យ​លុយ និង​ចូល​ខារ៉ាអូខេ​ផឹកស៊ី អស់​ជាង​២០០​ដុល្លារ មិន​ឲ្យ​លុយ ហើយ​ថែមទាំង​យក​កាំបិតប៉័ងតោ​ដេញ​កាប់​ទៀត កាលពី​ម៉ោង​១​និង​២០​នាទី​យប់ រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​មុខ​ខារ៉ាអូខេ ម៉ូ​ន តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់ឲ្យដឹង​ថា បុរស​ម្នាក់ ចំណោម​ពី​នាក់ ដែល​បាន​ប្រើ​អំពើហិង្សា ទៅ​លើ​ម្ចាស់​ម៉ូតូ​កង់​បី មានឈ្មោះ ហេង ពេជ្រ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ជា​អ្នកដើរ​បបួល​មិតភ​ក្តិផឹកស៊ី ។ ចំណែក​ជនរងគ្រោះ​ត្រូវ​ជា​ម្ចាស់​ម៉ូតូ​កង់​បី មាន​ឈ្មោះ​​​ខឿន ប៊ុណ្ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​កង់​បី បានឲ្យដឹងថា មុន​កើតហេតុ បាន​បើក​ម៉ូតូ​កង់​បី​មួយគ្រឿង​ពណ៌​ស​ពាក់ ស្លាក​លេខ​កណ្តាល 1X-6208 ធ្វើដំណើរ​នៅលើ​ដងផ្លូវ ២០០៤ លុះ​បើក​មកដល់​មូលដ្ឋាន​កង​ពទ័​អាកាស តាម​បណ្តោយ​ផ្លូវ​ស​ហព​ន្ធ័​រុស្ស៊ី ស្រាប់តែ​មាន​បុរស​ពី​នាក់ បាន​ហៅ​រូប​គាត់​ដឹក​ជូន​ទៅ​ម្តុំ​អូ​ដឹ​ម រួច​បន្ត​ដំណើរ​មក​ទំនប់​កប់​ស្រូវ ដោយ​មិន​បាន​ឈប់ និង​ឲ្យ​លុយ​នោះ​ទេ និង​បាន​ឲ្យ​ដឹក​បន្ត​ដំណើរ​​មក​ចូល​ខារ៉ាអូខេ នៅ​ចំណុច​កើតហេតុ ហើយ​បាន​ឲ្យ​ចាំ​ដោយ​គិត​តម្លៃ ៣៥០០០​រៀល​។ ក្រោយមក​បុរស​ទាំង​ពីរ នាក់ បាន​នាំគ្នា​ចូល​ទៅ​ផឹកស៊ី​បាត់​ដោយ​រង់ចាំ​រយៈពេល​ពី​ម៉ោង​។ លុះ​មកដល់​ម៉ោង​កើតហេតុ បុរស​ពី​នាក់​បាន​ចេញ​មក​វិញ ហើយ​រូបគាត់​ជា​ម្ចាស់​ម៉ូតូ​កង់​បី បាន​ទារលុយ​៣៥០០០​រៀល ដែល​ជា​តម្លៃ​ច​ចារ​គ្នា​រួច ស្រាប់តែ​បុរស​ពី​នាក់​នោះ មិន​បាន​ឲ្យ​លុយ​នោះ​ទេ ថែមទាំង​បាន​វាយ​រូប​គាត់​មួយ​ដៃ យក​កាំបិតប៉័ងតោ ដេញ​កាប់​ថែម​ទៀត បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​ភ្លាមៗ​។​

​ជាមួយគ្នានេះដែរ ម្ចាស់​ហាង​ក៏បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ជនសង្ស័យ​នេះ ដែល​បបួលគ្នា​មក​ផឹកស៊ី អស់​ស្រា​បៀ​រ​៣​កេះ និង​ម្ហូប​អស់​ជាច្រើន​ទៀត សរុប​ទៅ​អស់​ជាង​២០០​ដុល្លារ មិនទាន់​អោយ​លុយ​។​

​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនបង្ក និង​ភាគី​រងគ្រោះ មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កា​កាប​១ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕ ដោយ ​៖ ​កូឡាប​

   

×