ខេត្តកំពង់ឆ្នាំង៖លោកអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជនបានលើកឡើងថា៖អ្វីដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រសួងក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជនការបង្កើតសមាគមមនុស្សចាស់នៅទូទាំងប្រទេសរហូតដល់ឃុំនោះគឺកម្ពស់សុខុមាលភាពមនុស្សចាស់និងលើកកម្ពស់កម្រិតជីវភាពមនុស្សចាស់។
លោក មុំ ប៊ុនថន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជននិងជាតំណាងដ៏ខ្ពង់ខ្ពស់លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជនបានលើកឡើងបែបនេះក្នុងឱកាសដែលលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានអនុគណៈកម្មាធិការមនុស្សចាស់ខេត្តកំពង់ឆ្នាំងអធិបតីភាពក្នុងអង្គសិក្ខាសាលាមួយស្ដីពីការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងនិងបង្កើតសមាគមមនុស្សចាស់ខេត្តកំពង់ឆ្នាំងដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៧នេះរដ្ឋបាលខេត្តកំពង់ឆ្នាំង។
ចូលរួមក្នុងអង្គសិក្ខាសាលានោះដែរមានលោកនិងលោកស្រីជាអនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលរងក្រុងស្រុក ។សមាសភាពចូលរួម មេឃុំ ក្រុមប្រឹក្សាឃុំ ជំទប់ និងតំណាងចាស់ព្រឹទ្ធាចារ្យជាច្រើននាក់។
ក្នុងឱកាសនោះលោក មុំ ប៊ុនថន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជនបានបញ្ជាក់ថា៖ដោយសារតែសម្ដេចតេជោហ៊ុនបានយកចិត្តទុកដាក់គិតគូរចំពោះបងប្អូនពូមីងព្រឹទ្ធាចារ្យគឺជាឃ្លាំងចំណេះដឹងនិងចំណេះធ្វើជាបទពិសោធន៍សម្រាប់ក្មេងជំនាន់ក្រោយផងនោះលោកបានណែនាំបញ្ជាដល់ក្រសួងឱ្យការបង្កើតសមាគមមនុស្សចាស់នៅតាមរាជធានី ខេត្តនាពេលនេះមានសារៈសំខាន់ណាស់ក្នុងការលើកកំពស់សុខុមាលភាពមនុស្សចាស់និងលើកកំពស់កម្រិតជីវភាពមនុស្សចាស់។លោកបន្តទៀតថា៖ក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជនគឺជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខនោះក្រសួងមានផែនការនិងគម្រោងបង្កើតសមាគមមនុស្សឲ្យបានគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ក្នុងដំណាច់ឆ្នាំ២០១៧។
លោកអនុរដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជនបានអះអាងទៀតថា៖គោលបំណងនៃការបង្កើតសមាគមមនុស្សចាស់នេះមានតួនាទីសំខាន់ចំនួន៦គឺទី ១-ជំរុញការលើកកំពស់សុខុមាលភាពមនុស្សចាស់ទី២-លើកកំពស់កម្រិតជីវភាពមនុស្សចាស់ទី៣-ផ្តល់ឱកាសឲ្យពួកបានចូលរួមចំណែកកិច្ចការសង្គមទី៤-ជីកយកចំណេះជំនាញ និងបទពិសោធន៍របស់គាត់សម្រាប់បន្តដល់យុវជនជំនាន់ក្រោយទី៥-ធ្វើយ៉ាងណាជំរុញឲ្យគាត់ក្លាយជាមនុស្សចាស់សកម្ម ដើម្បីបង្កើនទ្នផល និងបន្ថយជម្ងឺតំកាត់ផ្សេងៗទី៦-ចូលរួមអនុវត្តកម្មវិធីនយោបាយរដ្ឋាភិបាលអណត្តិទី យុទ្ធសាស្ត្រចតុកោណដណាក់កាលទី៣ និងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ ក្រសួងសង្គមកិច្ច ជាសេនាធិការឲ្យរាជរដ្ឋាភិបាលមានផែនការបង្កើតសមាគមមនុស្សឲ្យបានគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ក្នុងដំណាច់ឆ្នាំ២០១៧៕ ដោយ៖កូឡាប