Friday, March 31, 2023

ខួប ៤ ឆ្នាំ​របស់​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ បង្ហាញ​ពីការធ្វើដំណើរ​ដ៏​វែងឆ្ងាយ ក្នុង​ការផ្តល់ជូន​នូវ​សេវា​វេជ្ជសាស្ត្រ និង​ការថែទាំ​សុខភាព​ដ៏​ល្អឥតខ្ចោះ​នៅក្នុង​ប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ថ្ងៃទី​១ ខែតុលា​ឆ្នាំ ២០១៨ គឺជា​ជោគជ័យ​ដ៏​ធំធេង​មួយ​សម្រាប់​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ (RPH) ក្នុង​ការអបអរសាទ​រ​ខួប ៤​ឆ្នាំ​នៃ​វត្តមាន​របស់​ខ្លួន ក្នុង​ការផ្តល់ជូន​នូវ​សេវា​ការថែទាំ​សុខភាព និង​ពិនិត្យ​ដ៏​ល្អ​តាម​ស្តង់ដារ និង​គុណភាព​អន្តរជាតិ​ខ្ពស់បំផុត ​ដើម្បី​លើកកម្ពស់​ការជឿទុកចិត្ត និង​ការពេញចិត្ត​ពី​សំណាក់​ប្រជាជន​កម្ពុជា ជនបរទេស និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នានា និង​ក៏​ដូចជា​រួម ចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​សុខាភិបាល​នៅក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ សន្និសីទ​កាសែត​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី ២៨ ខែតុលា​ឆ្នាំ ២០១៨ មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ (RPH) ដែល​ជា​មន្ទីរពេទ្យ​ពិនិត្រ និង​ព្យាល​បាល​គ្រប់គ្រង និង​ដំណើរការ​ដោយ​មន្ទីរពេទ្យ Bangkok Dusit Medical Services Public CO.LTD (BDMS) ក្រុង​បាងកក​បាន​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​តាំងពី​ថ្ងៃ​ទី ១ ខែតុលា​ឆ្នាំ ២០១៤​មកម្ល៉េះ​។ មន្ទីរពេទ្យ​នេះ​ត្រូវបាន​គេ​ទទួលស្គាល់​ជា​អន្តរជាតិ តាមរយៈ​ការប្រើប្រាស់​ស្លាក​សញ្ញា បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការបង្កើន​បណ្តាញ​វិជ្ជាជីវៈ​របស់​មន្ទីរពេទ្យ ខណៈ​ខ្លួន​បាន​ប្រកាន់ខ្ជាប់​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ​ខ្ពស់បំផុត និង​ក្រមសីលធម៌​វិជ្ជាជីវៈ ជាមួយ​និង​ការប្តេជ្ញា​ចិត្ត ក្នុង​ការបន្ត​កែលម្អ​សេវាកម្ម​របស់​ពួកខ្លួន​ដើម្បី​ផលប្រយោជន៍ និង​បំពេញ​តាម​តម្រូវការ​របស់​អ្នកជំងឺ និង​សង្គមជាតិ​។​

ជាមួយ​និង​ការកើនឡើង នៃ​ក្រុម​គ្រួសារ​វណ្ណៈ​កណ្តាល នៅក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​បំពេញ​តាម​តម្រូវការ​ខ្ពស់ សម្រាប់​ការថែទាំ​និង​ការពិនិត្យ​ព្យាបាល​ដែល​ល្អប្រសើរ មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការផ្តល់​នូវ​សេវា​លំដាប់​ពិភពលោក​និង​ការព្យាបាល​ដល់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប ភ្ញៀវទេសចរ និង​ជនបរទេស ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជួយ​ពួកគេ​អាច​សន្សំសំចៃ​ពេលវេលា និង​ថវិកា​ក្នុង​ការចំណាយ​លើ​ការធ្វើដំណើរ​ទៅ​បរទេស​។​

​លោកស្រី​វេជ្ជបណ្ឌិត Pamamorn Prasarttong-Osoth នាយក​ប្រតិ​ប​តិ្ត​នៃ​ក្រុមហ៊ុន BHQ BDMS ដែល​រួមមាន​៖ RAH, RPH, និង Bangkok Hospital Headquarter ប្រចាំ​នៅ​ទីក្រុង​បាងកក បាន​មានប្រសាសន៍ថា​៖ “​សម្រាប់​ការ​ប្រារព្ធ​ខួប ៤​ឆ្នាំ​ នៃ​ការបើក​សម្ពោធ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ និង​តាំង​នាម​ឲ្យ​គណ​:​គ្រប់គ្រង និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ និង​បណ្តាញ​មន្ទី​ពេទ្យ BDMS ​យើងខ្ញុំ​សូម​ថ្លែង អំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​ផ្តល់​នូវ​ការ​​គាំទ្រ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត មក​ដល់​មន្ទីរពេទ្យ​យើងខ្ញុំ ហើយ​នេះ​ជា​កិត្តិយស និង​សេចក្តី​រីករាយ​បំផុត​របស់​យើង ខ្ញុំ​ដែល​បានមក​
​ធ្វើ​ការវិនិយោគ​ក្នុង​ប្រទេស​កម្ពុជា “​។​

“​ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ យើងខ្ញុំ​ក៏​សូម​សម្តែង នូវ​ការដឹងគុណ​ដល់​អ្នកជំងឺ ដៃគូ​អាជីវកម្ម អ្នកផ្គត់ផ្គង់ ​និង​មិត្តភក្តិ​ទាំងឡាយ ដែល​បាន​ផ្តល់​ការគាំទ្រ ដល់​ការ​បណ្តាក់ទុន​វិនិយោគ​ទៅលើ​​ការផ្តល់ជូន​នូវ​សេវា​ព្យាបាល និង​ពិនិត្យ​សុខភាព​ដ៏​មាន​គុណភាព​ខ្ពស់ ក្នុង​រយៈពេល ៤ ឆ្នាំ​កន្លងមកនេះ “​។

​បើ​គ្មាន​ការគាំទ្រ​របស់​អស់លោក លោកស្រី​ទេ យើង​មិន​អាច​ឈរ​នៅ​ទីនេះ​បាន​ទេ​នៅ​ថ្ងៃនេះ​”​។ នេះ​គឺជា​ការ​ថ្លែង​អះអាង​របស់​លោកស្រី​វេជ្ជបណ្ឌិត Pamamorn Prasarttong-Osoth​។

​លោកស្រី​វេជ្ជបណ្ឌិត បាន​ថ្លែង​បន្ត​យ៉ាង​ដូច្នេះ​ទៀតថា​៖”​ក្នុងន័យនេះ​យើង​ប្តេជ្ញា បន្ត​បេសកកម្ម​របស់​យើង ដោយ​នាំមក​នូវ​ឧបករណ៍​វេជ្ជ​​សាស្ត្រ​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ និង​ផ្តល់​នូវ​កម្រិត​ស្តង់ដារ​ខ្ពស់ ផ្នែក​សេវា​វេជ្ជសាស្ត្រ​និង​ការថែទាំ​សុខភាព ដល់​សហគមន៍ ដើម្បី​ឱ្យ​យើង​អាច​ជួយ​សន្សំ​ពេលវេលា និង​ថវិកា ដល់​អ្នកជំងឺ​ដែល​ចង់​ទទួលបាន​សេវា​ព្យាល​បាល​នៅ​ក្រៅប្រទេស​។

​សូម​នៅ​ជាមួយ​យើង​ដោយ​ចាត់ទុក​យើង​ថា ជា​អ្នក​យកចិត្តទុកដាក់​ថែទាំ​សុខភាព របស់​លោក​អ្នក​”​។ ​ដោយ​គ្រាន់តែ​ដាក់​ឲ្យ​ដំណើ​ការ ប្រមាណ​ជា​រយៈពេល​ពីរ​ឆ្នាំ​កន្លះ របស់​ខ្លួន​តែ​ប៉ុណ្ណោះ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ គឺជា​មន្ទីរពេទ្យ​ដំបូង​គេ​បង្អស់ នៅក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដែល​ទទួលបាន​មាត្រដ្ឋាន​កម្រិត​អន្តរជាតិ JCI ​ដែល​ធានា​នូវ​ស្តង់ដារ​វេជ្ជសាស្ត្រ​អន្តរជាតិ និង​សេវា​ថែទាំ​សុខភាព​ដល់​អ្នកជំងឺ​កម្ពុជា និង​អន្តរជាតិ​។

​ការទទួលស្គាល់​នូវ​នេះ អនុញ្ញាត​ឱ្យ​មន្ទីរពេទ្យ​ផ្តល់ជូន​នូវ​គុណភាព​សេវា និង​សុវត្ថិភាព​ដល់​អ្នកជំងឺ​ព្រមទាំង​ទទួលបាន​ទំនុកចិត្ត​ពី​ធានារ៉ាប់រង​អន្តរជាតិ​ ​ក្រុមហ៊ុន​សាជីវកម្ម​នានា និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​ពិភពលោក​។​

​សម្រាប់​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ផ្តល់ជូន​នូវ​សេវាកម្ម​ពិនិត្យ​ព្យាបាល ដែល​ឈានមុខ​គេ​មួយ​ចំនួន​ដូចជា​៖ មជ្ឈមណ្ឌល​របួស​ផ្សេងៗ​មជ្ឈមណ្ឌល​សរសៃប្រសាទ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ឈាម និង​ការវះកាត់​បេះដូង ​និង​មជ្ឈមណ្ឌល​ពិនិត្យ​ព្យាបាល​និង​ថែទាំ​ជំងឺមហារីក​។​

​ផ្នែក​ផ្សេងៗ​រួមមាន ​៖ សេវា សង្គ្រោះបន្ទាន់ និង របួស​ធ្ងន់ធ្ងរ ២៤​ម៉ោង​។ សេវា​សង្គ្រោះបន្ទាន់​តាម ផ្លូវគោក នឹង​ផ្លូវអាកាស​។ សេវា​ពិនិត្យ​អ្នកជំងឺ​នៅតាម​សណ្ឋាគា​និង​ផ្ទះ​។ មាន​ផ្តល់ជូន​នូវ​សេវាកម្ម ផ្នែក​ព្យាបាល​ជំងឺ​ទូទៅ រោគ​កុមារ សម្ភព​និង​រោគ​ស្ត្រី វះកាត់​ទូទៅ ជំងឺឆ្ឆឹង ព្យាបាល​ធ្មេញ ផ្នែក​លាង​ឈាម ផ្នែក​ពិនិត្យ​សុខភាព​ទូទៅ ផ្នែក​រូបភាព វេជ្ជសាស្ត្រ ផ្នែក​អ្នកជំងឺ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ និង ផ្នែក​ប្រពោ​ធន​កម្ម​។​

​ផ្តល់ជូន​នូវ​សេវា​ពិគ្រោះ​ពិភាក្សា ដែល​មាន​ជំនាញ​ច្បាស់លាស់ និង​ការទំនាក់ទំនង ក្នុង​ការបញ្ជូន​អ្នកជំងឺ ដែល​ចង់​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរ ពេទ្យ​បាងកក​ប្រទេស​ថៃ បាន​យ៉ាង​ឆាប់រហ័ស​។ មាន​ការទទួលស្គាល់​ក៏ដូចជា មាន​ការទំនាក់ទំនង ជាមួយ​គ្រប់​ក្រុមហ៊ុន​ធានារ៉ាប់រង​អន្តរជាតិ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ (RPH) ដែល​ជា​មន្ទីរពេទ្យ​ពិនិត្យ និង​ព្យាល​បាល​គ្រប់គ្រង និង​ដំណើរការ​ដោយ​ក្រុម​មន្ទីរ​ពេទ្យ Dusit Medical Services Public CO.LTD (BDMS) ក្រុង​បាងកក បាន​បើក​ដំណើរការ នៅ​ប្រទេស​កម្ពុជា តាំងពី​ថ្ងៃ​ទី ១ ខែតុលា ឆ្នាំ ២០១៤ មកម្ល៉េះ ស្ថិត​នៅ​អគារ លេខ 888 មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕​ ​ដោយ​ ៖ ​កូឡាប​

      

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២