Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ថា​យ៉ាងម៉េច​ដែរ​ពី​រឿង​កូរ៉េ​ខាង​សាកល្បង​កាំជ្រួច​ដ៏​ខ្លាំង​នោះ​

​មេដឹ​នាំ​រុស្ស៊ី បាន​ព្រមាន​ទុក​ជា​ច្រើន​លើក​មក​ហើយ​ពី​ការប្រើ​ប្រាក់ “​កម្លាំងយោធា​” ក្នុង​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ព្រោះ​វា​អាច​នាំមក​នូវ​ផលវិបាក​គួរ​ឲ្យ​តក់ស្លុត​។ ប្រទេស​នេះ​ក៏​បាន​សង្កត់ធ្ងន់​ពី​ការចាំបាច់​ស្វែងរក​ដំណោះស្រាយ​លើ​តុ​ចរចា​។​

​ប្រធានាធិបតី Putin បាន​អំពាវនាវ​ច្រើន​លើក​មក​ហើយ​ឲ្យមាន​ការអត់ធ្មត់​ក្នុង​បញ្ហា​កូរ៉េខាងជើង​។​

នៅ​ថ្ងៃ​ទី ២៩/១១ ម្សិលមិញ​នេះដែរ រុស្ស៊ី​បាន​ថ្កោលទោស​ចំពោះ​ករណី​បាញ់​បង្ហោះ​កាំជ្រួច​ថ្មី​បំផុត​របស់​កូរ៉េខាងជើង ហើយ​ចាត់ទុកថា ជា​ទង្វើ​ញុះញង់​របស់​ក្រុង​ព្យុងយ៉ាង ព្រមទាំង​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ត្រូវ​នឹងនរ កុំ​ឲ្យ​ស្ថានការណ៍​លើ​ឧបទ្វីប​កូរ៉េ វិវឌ្ឍន៍​តាម​ដំណើររឿង​អាក្រក់​។ អ្នកនាំពាក្យ​ប្រធានាធិបតី​រុស្ស៊ី Dmitry Peskov ពោល​យ៉ាង​ដូច្នេះ​។​

​លោក Peskov នៅ​បាន​សង្កត់ធ្ងន់ថា ៖ ការបាញ់​បង្ហោះ​កាំជ្រួច​របស់​កូរ៉េខាងជើង ពិតជា​ទង្វើ​ញុះញង់ ហើយ​ធ្វើឲ្យ​កើន​ភាព​តានតឹង រុញច្រាន​យើង​ឲ្យ​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​ចំណុច​ចាប់ផ្តើម​ដោះស្រាយ​វិបត្តិ​នៅ​ឧបទ្វីប​។​

​នៅ​ថ្ងៃ​ដដែល​ក្រសួងការបរទេស​រុស្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​ការសាកល្បង​កាំ​ជ្រួច និង​នុយក្លេអ៊ែរ ហើយ​ក៏​សំណូមពរ​ឲ្យ​អាមេរិក និង​កូរ៉ខាងត្បូង កាត់បន្ថយ​ការធ្វើ​សមយុទ្ធ​ក្រៅ​ផែនការ​គ្រោងទុក​ដើម្ប​ជួយ​កាត់បន្ថយ​ភាព​តាមតឹង​បច្ចុប្បន្ននេះ​។​

​កាលពី​ខែ 7/2017 កន្លងមក រុស្ស៊ី និង​ចិន បាន​ផ្តួចផ្តើម​ត​ភ្ជាប់​កិច្ច​ចរចា ៦​ភាគី សារជាថ្មី ហើយ​សំណូមពរ​ឲ្យ​គ្រប់​ភាគី​ស្ម័គ្រចិត្ត​ផ្អាក​រាល់​សកម្មភាព​ញុះញង់ ជាក់ស្តែង កូរ៉េខាងជើង​ត្រូវ​បញ្ឈប់​ការសាកល្បង​កម្មវិធី​កាំ​ជ្រួច និង​នុយក្លេអ៊ែរ​បន្តទៀត រីឯ​អាមេរិក និង​កូរ៉េខាងត្បូង​ក៏​ត្រូវ​បញ្ឈប់​ការ​សមយុទ្ធ “​ក្រៅ​ផែនការ​” នៅ​តំបន់​ឦសាន ទ្វីប​អាស៊ី​នេះ​។​

​មេដឹកនាំ​គីម ជុង​-​អ៊ុន បាន​បង្ហាញ​នូវ​មរណៈភាព​ដ៏​ខ្លាំង ក្រោយ​ជោគជ័យ​នៃ​ការសាកល្បង​កាំ​ជ្រួច ដែល​គេ​ហៅថា Hwasong-15 គឺជា “​បុព្វហេតុ​ដ៏​មហិមា គំរោង​កសាង​រួចរាល់​នូវ​កម្លាំង​នុយក្លេអ៊ែរ​ជាតិ​”៕ ដោយ ៖ សូ​យ​ន​

 

×