Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​អនុក្រឹត្យ​បង្កើត «​សសរស្តម្ភ​សត្វ​តោ » និង «​ភ្នំ​នាង​ក​ង្រី​-​ភ្នំ​ទូក​មាស​» ដើម្បី​ធានា​ឲ្យមាន​ការថែទាំ​ទីជម្រក និង​ស្ថេរភាព​នៃ​ប្រពន្ធ​អេកូឡូស៊ី​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​បង្កើត​«​សសរស្តម្ភ​សត្វ​តោ » និង​«​ភ្នំ​នាង​ក​ង្រី​-​ភ្នំ​ទូក​មាស​» ជា​តំបន់​ប្រើប្រាស​ច្រើនយ៉ាង​គឺ ដើម្បី​ធានា​ឱ្យ​មាន​ការថែទាំ​ទីជម្រក និង​ស្ថេរភាព​នៃ​ប្រពន្ធ​អេកូឡូស៊ី សារព័ន​មជ្ឈដ្ឋាន​ធម្មជាតិ សត្វព្រៃ រុក្ខជាតិ សម្រាប់​យូរអង្វែង ។​

​បើ​តាម​ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា តួនាទី​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង គឺ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង គឺជា​តំបន់​ក្នុង​ដែនដី​គោក និង​/​ឬ​ដែនទឹក ដែល​សម្បូរណ៍​ដោយ​ប្រព័ន្ធ​ធម្មជាតិ ដែល​ពុំ​ទាន់​រង​ការបំផ្លិចបំផ្លាញ និង​តម្រូវ​ឱ្យមាន​សកម្មភាព​គ្រប់គ្រង ដើម្បី​ធានា​ការការពារ ការថែទាំ​ធនធាន​ជីវៈចម្រុះ និង​ប្រព័ន្ធ​អូកូឡូស៊ី សម្រាប់​ពេល​យូរ​ង្វែង​។ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​អាច​ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​តាម​តម្រូវការ​របស់​សហគម​ន៍​។ ក្រសួង​បរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​នេះ ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​មាន​សមត្ថកិច្ច ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។​

​សូមបញ្ជាក់​ថា តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បាន​កើនឡើង​ចំនួន​៧​តំបន់​នាពេល​បច្ចុប្បន្ន​រួមមានៈ​
១. «​ដង​ពែង​» ស្ថិតនៅក្នុង​ខេត្ត​កោះកុង ដែល​មាន​ផ្ទៃក្រឡា ២៧.៧០០​ហិកតា ចេញ​ដោយ​ព្រះរាជក្រឹត្យ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣
២. «​សំឡូត​» ស្ថិតនៅក្នុង​ខេត្ត​ប៉ៃលិន និង​បាត់ដំបង ដែល​មាន​ផ្ទៃក្រឡា ៦០. ០០០ ចេញ​ដោយ​ព្រះរាជក្រឹត្យ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣
៣. «​ទន្លេសាប​» ស្ថិត​ក្នុង​ទីតាំង​កំពង់ធំ កំពង់​ឆ្នាំ ពោធិ៍សាត់ បាត់ដំបង និង​សៀមរាប ដែល​មាន​ផ្ទៃក្រឡា​៣១៦.២៥០ ចេញ​ដោយ​ព្រះរាជក្រឹត្យ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣
៤. «​ពញាក្រែក​» ស្ថិតនៅ​ទីតាំង ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ផ្ទៃក្រឡា​១៩៩​ហិកតា ចេញ​ដោយ​អនុក្រឹត្យ ចុះ​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៦
៥. «​ព្រែក​ទឹកសាប​ក្បាល​ឆាយ​» ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ផ្ទៃក្រឡា ៥.៥២០​ហិកតា ចេញ​ដោយ​អនុក្រឹត្យ ចុះ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៦
៦. «​ភ្នំ​នាង​ក​ង្រី​-​ភ្នំ​ទូក​មាស​» ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រងិល ឃុំ​ពោធិ៍ ឃុំ​ច្រណូក ឃុំ​ដារ និង​ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ផ្ទៃក្រឡា ៥.០៦៣​ហិកតា ចេញ​ដោយ​អនុក្រឹត្យ ចុះ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧
៧. «​សសរស្តម្ភ​សត្វ​តោ » ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​សំបូរ ខេត្ត​ក្រចេះ ដែល​មាន​ផ្ទៃក្រឡា ៨៣៩​ហិកតា ចេញ​ដោយ​អនុក្រឹត្យ ចុះ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧

​យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការបង្កើត​«​សសរស្តម្ភ​សត្វ​តោ » និង​«​ភ្នំ​នាង​ក​ង្រី​-​ភ្នំ​ទូក​មាស​» ជា​តំបន់​ប្រើប្រាស​ច្រើនយ៉ាង​គឺ ដើម្បី​ធានា​ឱ្យ​មាន​ការថែទាំ​ទីជម្រក និង​ស្ថេរភាព​នៃ​ប្រពន្ធ​អេកូឡូស៊ី សារព័ន​មជ្ឈដ្ឋាន​ធម្មជាតិ សត្វព្រៃ រុក្ខជាតិ សម្រាប់​យូរអង្វែង ។ រក្សា​លំនឹង​បរិស្ថាន ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​រួមចំណែក​ធនធានធម្មជាតិ និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ ។ លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏​ដូចជា​អ្នកពាក់ព័ន្ធ​ក្នុង​ការថែរក្សា ការពារ អភិរក្ស និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ដោយ​និរន្តរភាព ។ បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់ការពារធម្មជាតិ សម្រាប់​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់ ។ ផ្តល់​ផលិតផល​និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​របស់​សហគម​ន៍​៕ ដោយ​៖​បញ្ញា​ស័ក្តិ​ 

spot_img
×