Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​នៅ​កូរ៉េ ៤​រូប រួមគ្នា​បោះទុន ៥០​ម៉ឺន​ដុល្លារ វិនិយោគ​លើ​វិស័យ​ដីធ្លី​នៅ​តំបន់​ជាយក្រុង ដើម្បី​ផ្តល់ឱកាស​ដល់​ពលករ​នានា​

spot_img

​កំពង់ស្ពឺ ​៖ ពលករ​ទើប​ចប់​អា​ណតិ្ត​ពី​ប្រទេស​កូរ៉េ ២​រូប និង​ពលករ​កាន់​ប្រភេទ​វី​សា​ជំនាញ កំពុង​បំពេញការងារ​នៅ​ប្រទេស​កូរ៉េ ២​រូប​ទៀត បាន​សហការគ្នា​បោះទុន សរុប​ជា​ទឹកប្រាក់ ៥០​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ដី​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ រួច​ចាប់ផ្តើម​ពុះ​ជា​ដី​ឡូ​តិ៍​តូចៗ​លក់​ជូន​មហាជន​ទូទៅ ហើយ​គោល​ទន្ទឹមនឹងនេះ​ពួកគាត់​គ្រោង​នឹង​បង្កើតជា​ហ៊ុន​អចលនទ្រព្យ​ឈ្មោះ ក្រុមហ៊ុន​ភូមិឋាន​សួស្តី​។​

​ស្ថាបនិក​ក្រុមហ៊ុន​ភូមិឋាន​សួស្តី អចលនទ្រព្យ ទាំង ៤​រូបនេះ រួមមាន ៖ លោក​សុខ សៀង​ឌី និង លោក​សេង គឹម​ឡែ​ន ជា​ពលករ​កាន់​វី​សា​ជំនាញ​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ និង​លោក វ៉ាន់ សុខ​ហេង និង​លោក កេ​ត វុ​ធ​ដុង ជា​អតីត​ពលករ​ស្របច្បាប់ ធ្លាប់បាន​បំពេញការងារ​នៅ​ប្រទេស​កូរ៉េ គោលបំណង​ក្នុង​ការបង្កើត​ក្រុមហ៊ុន​ភូមិឋាន​សួស្តី​។​

​ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន​អចល​ទ្រព្យ​ភូមិឋាន​សួស្តី កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នៅ​ភូមិ​ទេព​ភារ​ម្យ ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ក្រោម​អធិបតីភាព​លោក​សំរឹទ្ធិ សឿន និង​លោកស្រី និង​លោក​ខាន់ រឿន មេឃុំ​វាល​ពន់​។ ក្នុងឱកាស​នោះ លោក កេ​ត វុ​ធ​ដុង ស្ថាបនិក​ក្រុមហ៊ុន​ភូមិឋាន​សួស្តី អចលនទ្រព្យ បាន​ថ្លែងថា ដោយមាន​ប្រវត្តិ​តស៊ូ ជា​ពលករ​នៅ​ប្រទេស​កូរ៉េ និង​ចង់​បំប្លែង​ខ្លួន​ពី​ពលករ​ទៅជា​សហគ្រិន​។ មើលឃើញ​ពី​សក្តានុពល​វិស័យ​អចលនទ្រព្យ កំពុងមាន​សម្ទុះ​កើនឡើង និង​ជាពិសេស ការ​ពុះ​ដី​ឡូ​តិ៍​នៅ​តំបន់​ជាយក្រុង​មានការ​រីកចម្រើន​លឿន និង​តម្រូវការ​ខ្ពស់​។ ចង់បង្ហាញ​ដល់​ពលករ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ និង​ប្រទេស​ផ្សេងៗ​ទៀត ឲ្យ​យល់ដឹង​ពី​របៀប​ទិញ​ដី​ទុក​សម្រាប់​ជា​តម្រូវការ​ផ្ទាល់ខ្លួន​ទៅ​ថ្ងៃ​អនាគត ឬ​លក់ដូរ​យកចំណេញ​ដោយមាន​សុវត្ថិភាព ។ ការទិញ​ដី​ទុក គឺជា​វិធី​សន្សំ​លុយ​តិចតួច​តែ​ទទួលបាន​ភាគលាភ​ធំ​យ៉ាងពិត​ប្រាកដ និង​ជា​វិធី​ជៀសវាង​យកប្រាក់​ដែល​ខ្លួន​មាន​ទៅ​ប្រកបមុខរបរ​ផ្សេងទៀត​ដែល​ខ្លួន​ពុំទាន់​មានបទពិសោធន៍ និង​មានការ​ប្រកួតប្រជែង​ច្រើន​រហូត​ឈានទៅ​ធ្វើ​ឲ្យ​យើង​ខាតបង់​ថវិកា​នោះ​នៅ​ថ្ងៃ​ណាមួយ​។

លោក​សុខ សៀង​ឌី បាន​លើកឡើងថា ជា​ចក្ខុវិស័យ​របស់​ពួកយើង​ទាំង​៤​នាក់ គឺ​ក្រៅពី​ការទិញ​-​លក់​ដី​នេះ នៅពេល​អនាគត​ក្រុមហ៊ុន​ភូមិឋាន​សួស្តី នឹង​ផ្តោតទៅលើ​ការសាងសង់​លំនៅឋាន បុរី ខុន​ដូ សម្រាប់​ឆ្លើយតប​ទៅ​និង​សេចក្តីត្រូវការ​របស់​អតិថិជន ហើយ​ជា​ជំហាន​បន្ទាប់ ក្រុមហ៊ុន​ភូមិឋាន​សួស្តី ក៏​ចង់​នាំយក​ផលិតផល​កសិកម្ម ក្នុងស្រុក​របស់​កម្ពុជា ទៅ​លក់​នៅ​ប្រទេស​កូរ៉េ និង​ប្រទេស​ផ្សេងៗ​ផងដែរ​។

​លោក​សេង គឹម​ឡែ​ន បាន​បញ្ជាក់ថា ជា​បេសកកម្ម គឺ ក្រុមហ៊ុន​ភូមិឋាន​សួស្តី ស្វែងរក​ទីតាំង​ដី​ល្អៗ​ដែលមាន​សក្តានុពល ហើយ​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន ចែករំលែក​បទពិសោធ​ន៍ និង​ការ​សន្សំ​ប្រាក់​ក្នុងនាម​ពលករ​ឆ្លងដែន ពួកយើង​បង្កើតជា​ក្រុមហ៊ុន​ថ្មី​នេះ​ឡើង ដើម្បី​ជា​កន្លែង​បងប្អូន​ពលករ​យើង​ងាយស្រួល ក្នុងការ​ចូលរួម​ដាក់​ទុនវិនិយោគ​តិចៗ (​ដូច​ជាការ​សន្សំ​ប្រាក់​ផ្ទាល់ខ្លួន​) ប៉ុន្តែ​វា​នឹង​ទទួលបាន​ប្រាក់ចំណេញ​ច្រើន ក្រុមហ៊ុន​របស់​យើង​មិន​ផ្តោត​តែ​លើ​ពលករ​នៅ​កូរ៉េ​ប៉ុណ្ណោះ​ទេ គឺ​យើង​ផ្តោតទៅលើ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត រួមទាំង​បងប្អូន​កម្មករ​រោងចក្រ និង​បងប្អូន​ខ្មែរ​យើង​ដែលមាន​ប្រាក់បៀវត្សរ៍​ប្រចាំខែ​ចាប់ពី ១០០​ដុល្លារ​ឡើង ក៏​អាចមាន​ឱកាស​ទិញ​ដី​ក្នុង​គម្រោង​បានដែរ​។ ហើយ​ពួកគេ​ក៏​អាច​វិនិយោគ និង​ទិញ​ដី​ទុក​លក់​ចំនេញ ចំពោះ​បងប្អូន​ដែលមាន​បទពិសោធ​យល់ដឹង​ក្តី និង​មិនមាន​បទពិសោធន៍​ក្តី អាច​មានឱកាស​រៀនសូត្រ​ពី​វិស័យនេះ​បាន​ផងដែរ ។ ផ្តល់​ជាទី​តាំង ឬ​ភូមិស្ថាន​មាន​ទីតាំង​នៅក្បែរៗ​ទីក្រុង​ដោយ​ស្របច្បាប់ សម្រាប់​បងប្អូន​ពលក​រ​របស់​យើង ដែល​ពួកគាត់​ត្រឡប់​ពី​បំពេញ ការងារ​នៅឯ​បរទេស​ទាំងនោះ មាន​ដីធ្លី​សម្រាប់​សាងសង់​លំនៅឋាន​តាម​បំណងប្រាថ្នា​របស់​ពួកគាត់​។​

​លោក វ៉ាន់ សុខ​ហេង បានបញ្ជាក់​ពី​ប្រវត្តិ​ក្រុមហ៊ុន និង​ម្ចាស់​ភាគហ៊ុន គឺ ស្ថាបនិក​ទាំង ៤​រូបនេះ មាន​វ័យ​ខុសគ្នា មាន​ភូមិកំណើត​ផ្សេងៗ​គ្នា កម្រិតវប្បធម៌​ខុសគ្នា ការងារ​ផ្សេងគ្នា ប៉ុន្តែ​ពួកគាត់​មាន​ឈាមជ័រ​ជា​ខ្មែរ​តែមួយ និង​មាន​គោលបំណង​ដូចគ្នា គឺ​ចង់​មាន​ក្រុមគ្រួសារ​រស់​ដោយ​សុខសាន្ត​ក្រោម​ដំបូលផ្ទះ​ដែល​កើតចេញពី​កម្លាំង​ញើស​ឈាម​របស់ខ្លួន​ពិតៗ ។ ពួកគាត់​ទាំង ៤​រូប មិន​ធ្លាប់​ស្គាល់គ្នា​ពីមុនមក​ទេ ដោយសារ​ជីវភាព​ទើប​ពួកគាត់​សម្រេចចិត្ត ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ហើយ​ស្គាល់គ្នា​រាប់អាន​ក្នុងនាម​ជនរួមជាតិ​តែមួយ​នៅ​ទីនោះ​(​ប្រទេស​កូរ៉េ​)​។ ជា​ចៃដន្យ ក្នុងចំណោម​ស្ថាបនិក​ទាំង ៤​នាក់​នោះ មាន​ពួកគាត់​ខ្លះ​ទទួលបាន​បទពិសោធន៍​ផ្នែក​អចលនទ្រព្យ​ខ្លះៗ ដោយសារ​មាន​ក្រុមហ៊ុន​អ​ចនទ្រ​ព្យ​នៅ​កម្ពុជា​ធ្លាប់ ទាក់ទង​ឲ្យ​ពួកគាត់​ធ្វើជា​បុគ្គលិក​លក់​ដី​ឲ្យ​ពួកគេ​។ តាមរយៈ​កិច្ច​ការលក់​ដី​ឲ្យ​គេ​នេះ ពួកគាត់​ទទួលបាន​ប្រាក់កម្រៃ​គួរសម និង​ឃើញ​មានឱកាស​ច្រើន ទើប​ធ្វើ​ឲ្យ​ពួកគាត់​មានគំនិត​ចង់​រកស៊ី​ផ្នែក​នេះ​(​អចលនទ្រព្យ​។ ទន្ទឹម​ពេលដែល​ជួយ​បំពេញការងារ​ទាំងនេះ ពួកគាត់​បាន​សន្សំ​លុយ​ពី​ធ្វើការ​(​ពលករ​នៅ​កូរ៉េ​) និង រួមជាមួយ​ចំណូល​ពី​កម្រៃ​នៃ​ការងារ​លក់​អន​ទ្រព្យ​ឲ្យ​ក្រុមហ៊ុន​នៅ​ខ្មែរ​ផង ពួកគាត់​ក៏បាន​ឆ្លៀត​ទិញ​ដី​ក្នុង​គម្រោង​របស់គេ​ទុក​ប្រហែល​ពីរ​ទៅ​បី​ឆ្នាំ​ចុង​ក្រោយនេះ តម្លៃ​ដី​ដែល​គាត់​បាន​ទិញ​ដោយ​ប្រាក់​សន្សំ​នោះបាន​កើនឡើង​លឿន​ហួស​ពី​ការ​ស្មាន ហើយ​ពួកគាត់​សម្រេចចិត្ត​លក់​ដី​នោះ​ខ្លះ​ធ្វើជា​ដើមទុន​បន្ថែម​។ ចាប់ពីពេលនោះ​មក​ពួកគាត់​សម្រេចចិត្ត​ទិញ​ដី​ទុក ជាពិសេស​ដី​នៅ​តំបន់​ជាយក្រុង​ព្រោះ​វា​មាន​សក្តានុពល​ខ្លាំង និង​លក់​វិញ​បាន​ក្នុងតម្លៃ​ខ្ពស់ចំណេញ​ច្រើន​។​

​ពួកគាត់​យល់ឃើញថា សម្រាប់​ពលករ​កូរ៉េ ១​អណ្ត​តិ​មាន​រយៈពេល ៤​ឆ្នាំ ១០​ខែ ប្រាក់ខែ​ដែល​សន្សំ​បាន ត្រូវមាន​ទិសដៅ​ច្បាស់លាស់ និង​មិនត្រូវ​យកទៅ​វិនិយោគ​ចំពោះ​របរ​ណា​ដែល​យើង​មិន​ច្បាស់លាស់ ។

​ក្នុង​មួយ​អណ្ត​តិ​នៃ​ការធ្វើការ​នៅ​ប្រទេស​កូរ៉េ ពលករ​ម្នាក់ៗ​អាច​សន្សំ​ប្រា​ក់បាន​ពី ៤​ទៅ ៦​ម៉ឺន ដុល្លារ តែ ប៉ុណ្ណោះ​។ ប៉ុន្តែ បើ​ពួកគាត់​យកប្រាក់​ទាំងនោះ​ទៅធ្វើ​ការវិនិយោគ​លើដី​ធ្លី​នៅ​ជាយក្រុង​ជាមួយ​ពួកយើង​នោះ​តម្លៃ​ដី​និង​មានការ​កើនឡើង​ទ្វេ​រដង ឬ​ប្រហាក់ប្រហែល​និង​ការ​សន្សំ​ប្រាក់​បាន​ពី​ចន្លោះ​ពី​១០ ទៅ​១៥​ម៉ឺន​ដុល្លារ​យ៉ាងតិច​។ សម្រាប់​ស្ថាបនិក​ទាំង ៤​រូប ក៏ត្រូវ​សិក្សា​ពី​គម្រោង​និ​មួយៗ​ឲ្យ​បានច្បាស់លាស់​ផងដែរ មុន​និង​ធ្វើការ​សម្រេចចិត្ត​ទិញ ដើម្បី​ជៀសវាង​ការចាញ់បោក​គេ​ដោយ​ប្រកា​ណាមួយ​។

​សូមបញ្ជាក់ថា ចំពោះ​ទុន​ដែល​បើក​ក្រុមហ៊ុន​នៅពេលនេះ គឺ​ពួកគាត់​បានមកពី​ការ​សន្សំ​ប្រាក់ខែ ដែល​ធ្វើការ​ជា​ពលករ​នៅ​ប្រ​កូរ៉េ​ផង និង​បានមកពី​ការលក់​ដី ដែល​បាន​ទិញ​ទុក​ក្នុង​គម្រោង កាលពី​មិនទាន់​ចប់​អាណ​តិ្ត និង​កា​រួមគ្នា​បណ្តាក់ទុន ពី​ពលករ​នៅ​ប្រទេស​កូរ៉េ ដែល​ស្រឡាញ់​វិស័យ​អចលនទ្រព្យ​នេះ​ដូចគ្នា​។ មូលហេតុ​ដែល​ជ្រើស​យក​ទីតាំង​នៅតាម​ជាយក្រុង​បែបនេះ គឺ​យើង​ពិនិត្យឃើញថា ជាទី​តាំង​ដែលមាន​សក្តានុពល​ខ្លាំង និង​តំបន់​ដែល​ត្រៀម​នឹង​អភិវឌ្ឍន៍ ជិត​ផ្លូវជាតិ មាន​ប្រព័ន្ធ​ភ្លើង​ចូលដល់ និង​មាន​គម្រោង​អភិវឌ្ឍន៍​ធំៗ​ជាច្រើន​។ បន្ទាប់ពី​បញ្ចប់​ការលក់​គម្រោង​ទីមួយ ដែល​និង​សម្ពោធ​ក្នុង​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ពួកយើង​និង​មាន​បើក​លក់​គម្រោង​ជា​បន្តបន្ទាប់​។ ក្នុង​គម្រោង​ទី​១ មាន​ដី​ទំហំ​ប្រមាណ​១​ហិកតា​៦០​អា ហើយនឹង​ដាក់លក់​ក្នុងតម្លៃ​មួយ​ឡូត៍​ចាប់ពី​៣០០០​ដុល្លារ រហូតដល់​ជាង​៥០០០​ដុល្លារ ចំណែក​អ្នក​ដែល​ចង់​ទិញ​ក្នុង​ថ្ងៃទី​៣០​កញ្ញា​នេះ ចំនួន​២​ឡូត៍ នឹង​ថែម​ជូន​ចិញ្ចៀនពេជ្រ​មួយ​វង់​តម្លៃ​ជាង​១០០០​ដុល្លារ​។​

​ចំណែក​លោក ខាន់ រឿន មេឃុំ​វាល​ពន់ បាន​មានប្រសាសន៍ថា ស្របពេល​ដែលមាន​ក្រុមហ៊ុន ភូមិឋាន​សួស្តី អចលនទ្រព្យ​មក​វិនិយោគ​លើ​គម្រោង​ពុះ​ដីឡូត៍ នៅ​ឃុំ​វាល​ពន់​នឹងធ្វើ​ឲ្យ​មូលដ្ឋាន​នេះ​មានការ​អភិវឌ្ឍ​រីកចម្រើន និង​ស្រស់បំព្រង​នៅ​ថ្ងៃ​អនាគត ។ លោក​មេឃុំ បាន​បន្តថា ទឹកដី​ឃុំ​វាល​ពន់​នេះ​ជា​ទឹកដី​ដែលមាន​ប្រជាពលរដ្ឋ​ក្រលំបាក ហើយ​ទឹកដី​គ្មាន​ដី​ដែល​មិន​ស្របច្បាប់​នោះទេ សុទ្ធសឹង​ជា​ដី​ភូមិឋាន​របស់​ប្រជាពលរដ្ឋ និង​ដីស្រែ មានកម្ម​សិទ្ធិ​ស្របច្បាប់ ហើយ​លោក​មេឃុំ​បានស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ្នកវិនិយោគ​អចលនទ្រព្យ អាជីវករ នា​ថ្ងៃ​អនាគត មាន​ចំណាប់អារម្មណ៍​ចង់​រកស៊ី​ដីឡូត៍​នៅទីនេះ ពិត​ជាមាន​ល្អប្រសើរ និង​មាន​ផលចំណេញ​យ៉ាងពិត​ប្រាកដ លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​មានការ​រីកចម្រើន​៕​ ដោយ​ ៖​ កូ​ឡាប​

spot_img
×