ភ្នំពេញ ៖ របាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេស រយៈពេល៣០ថ្ងៃ គឺថ្ងៃទី១-៣០ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន ២៥០លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៣១នាក់ របួសសរុប ៣៣២នាក់ របួសធ្ងន់ ២៥១នាក់ របួសស្រាល ៨១នាក់។
យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក(យប់៤លើក) បណ្តាលឲ្យស្លាប់ ៧នាក់ របួសធ្ងន់ស្រាល ២៣នាក់(ស្រី៨នាក់) មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ១៤នាក់(យប់១១នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង ៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៧គ្រឿង ក្នុងនោះមានម៉ូតូ ១០គ្រឿង រថយន្តតូច ៣គ្រឿង រថយន្តធំ ៣គ្រឿង យានផ្សេងៗ១គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរ គឺបណ្តាលមកពី ល្បឿន ៤លើក(ស្លាប់២នាក់) , មិនគោរពសិទ្ធិ១លើក(ស្លាប់១នាក់), មិនប្រកាន់ស្តាំ២លើក ស្លាប់៣លើក , ប្រជែង ១លើក (ស្លាប់១នាក់) ។ គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៦លើក ផ្លូវខេត្ត ២លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តតូច ២លើក រថយន្តធំ ១លើក។ ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ស្ពឺ ២លើក ស្លាប់៣នាក់ របួស៤ក់ , កណ្តាល១លើក ស្លាប់២នាក់ , ភ្នំពេញ ១លើក ស្លាប់១នាក់ របួស៤នាក់ និងខេត្តកំពង់ចាម ១លើក ស្លាប់១នាក់ ៕ ដោយ ៖ បញ្ញាស័ក្តិ