Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​បណ្ឌិត ថោង ខុន ប្រជុំ​ពិនិត្យ​ការអភិវឌ្ឍ និង​ផលប៉ះពាល់​បរិស្ថាន ផ្លូវថ្នល់ លូ ក្នុង​ក្រុង​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ កាលពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ការអភិវឌ្ឍ និង​ផលប៉ះពាល់​បរិស្ថាន ផ្លូវ ថ្នល់ និង​ប្រពន្ធ័​លូ ក្នុង​ក្រុង​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ជាច្រើន​ទៀត​។​

​នា​ឱកាស​នោះ មន្ត្រី​ជំនាញ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មូលដ្ឋាន​នេះ​មាន​បញ្ហា​ប្រឈម​មួយចំនួន ខណៈពេល​ខេត្ត​ព្រះសីហនុ កំពុង​ត្រូវបាន​អភិវឌ្ឍ​យ៉ាងគំហុក ដោយមាន​អាគារ​ពាណិជ្ជកម្ម ខុន​ដូរ សណ្ឋាគារ ផ្ទះសំណាក់ និង​សំណង់​ផ្សេងៗ​ជាច្រើន គឺ​បច្ចុប្បន្ន​មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​រយៈពេល ២​ឆ្នាំ​ចុងក្រោយ​នេះ​។

​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ មានប្រសាសន៍ថា ការគ្រប់គ្រង​អភិវឌ្ឍន៍​តំបន់ ឆ្នេរសមុទ្រ​ឱ្យមាន​លក្ខណៈ​ធម្មជាតិ បញ្ហា​សំរាម គឺ​យើង​ត្រូវ​រួមគ្នា​ដោះស្រាយ ធ្វើយ៉ាងណា​ប្រមូល​សំរាម​ចេញពី​ទីប្រជុំជន ពិសេស​ត្រូវ​បំផុស​ចលនា​ឲ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​សំអាត​នៅ​តាម​លំនៅដ្ឋាន និង​ត្រូវមាន​ធុងសំរាម​ដាក់​នៅ​តាម​ផ្ទះ ដើម្បី​ងាយស្រួល​ក្នុង​ការប្រមូល​ដឹក​ចេញ​បាន​ទាន់ពេលវេលា​។ ឯកឧត្តម​បន្តថា ដោយឡែក​ចំពោះ បញ្ហា​ទឹក ភ្លើង​ក៍​ជា​ក៏​ចំណុច​ប្រឈម និង​ត្រូវ​ដោះស្រាយ​ឱ្យ​ទាន់​ពេលវេលា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​។​

ជា​ពិសេស​ជាង​នេះ បញ្ហា​ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូ ក៏​ជា​ចំណុច​អាទិភាព​សម្រាប់​ការអភិវឌ្ឍ​ទីក្រុង​ទេសចរណ៍ នា​ទិសនិរតី​ផងដែរ​។

​ឯកឧត្តម ថោង ខុន ក៏​បាន​រំលឹក​ចំពោះ​ផ្លាកសញ្ញា គឺ​ត្រូវឲ្យមាន​អក្សរ​ខ្មែរ​ផ្នែក​ខាងលើ ហើយ​ផ្នែក​ខាងក្រោម​ជា​អក្សរ​អង់គ្លេស បន្ទាប់ មក​អក្សរ​ឈ្មោះ​ហាង ប្រសិន​បើ​ម្ចាស់​ហាង​មិន​អនុវត្ត​តាម​ការណែនាំរ​បស់​រដ្ឋបាល​ក្រុង​-​ខេត្ត​ទេ ត្រូវ​ផ្អាក ឬ​ទម្លាក់​ផ្លាក​ចុះ ដើម្បី​ជា​ការព្រមាន​។

​ឯកឧត្តម​បណ្ឌិត បញ្ជាក់បន្ថែម​ថា ដើម្បី​អភិវឌ្ឍន៍​ក្រុង​-​ខេត្ត​ព្រះសីហនុ ប្រកបដោយ​ចីរភាព ត្រូវ​មាន​ដូចជា – គោលការណ៍​ច្បាប់​- ធនធានមនុស្ស និង​ថវិកា​។ ដូច្នេះ​យើង​ត្រូវ​រៀបចំ​គម្រោង​ស្នើសុំ​កញ្ចប់​ថវិកា ជាពិសេស​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​យក​មក​កែលម្អ ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ លូ និង​បរិស្ថាន ឱ្យ​ក្លាយជា​ទីក្រុង​បៃតង និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង និង​កសាង​សង្គម​ប្រកប​ដោយ​បរិស្ថាន​ល្អ កាត់បន្ថយ​ផលប៉ះពាល់ ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ -​អន្តរជាតិ​នៅ​ពេល​ខាងមុខ​៕ ដោយ ៖ ដែនសីមា

   

spot_img
×