ក្រុមអ្នកវិទ្យាសាស្ត្រចិនកំពុងអភិវឌ្ឍផ្កាយរណបដែលប្រើប្រាស់បច្ចេកវិជ្ជា Laser បម្រើឱ្យការប្រយុទ្ធនាវាមុជទឹក ហើយបើតាម SCMP ចុះផ្សាយនោះ វាមានសមត្ថភាពអាចរកឃើញគោលដៅនៃនាវាមុជទឹកស្ថិតក្នុងជម្រៅ៥០០ម៉ែត្រ ជាជម្រៅអតិបរមាដែលនាវាមុជទឹកបច្ចុប្បន្នអាចចុះទៅដល់បាន។ ក្រៅពីនោះវានូវអាចប្រមូលផ្តុំទិន្នន័យពីតំបន់សមុទ្រទាំងឡាយលើពិភពលោក។
ជាគោលការណ៍ ផ្កាយរណប Laser ពឹងពាក់លើប្រតិកម្មកញ្ចុំពន្លឺកាំរស្មី Laserចេញពីនាវាមុជទឹក។ ចំណាំងផ្លាតទាំងនោះនឹងត្រូវបានបណ្ដាសំណុំ SENSOR ប្រមូលផ្តុំ និងវិភាគដោយកុំព្យូទ័រដើម្បីកំណត់ទីតាំង ល្បឿន ក៏ដូចជារូបរាងរបស់នាវាមុជទឹក។
ពេលនេះមជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រចិនមានជំនឿយ៉ាងខ្លាំងលើគ្រោងការណ៍នេះ ព្រោះថាពន្លឺព្រះអាទិត្យមិនអាចទម្លុះបានលើសពី២០០ម៉ែត្រពីផ្ទៃសមុទ្រចុះនោះទេ ប៉ុន្តែកាំរស្មី Laser សិប្បនិមិត្តដែលមានថាមពលខ្ពស់ អាចមានពន្លឺលើសពីកាំរស្មីព្រះអាទិត្យរាប់ពាន់លានដងឯណោះ។
អ្នកវិទ្យាសាស្ត្រម្នាក់ដែលចូលរួមក្នុងគោលការណ៍នេះ បានពោលថា«ប្រសិនបើផ្កាយរណបនេះត្រូវបានអភិវឌ្ឍន៍តាមគ្រោងការណ៍ វានឹងធ្វើឱ្យផ្ទៃសមុទ្រក្លាយទៅជាថ្លាឈ្វេង។ វាស្ទើរតែនាំមកនូវការផ្លាស់ប្តូរគ្រប់យ៉ាង»៕
សូយន