ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹង ប្រាប់ដល់សាធារណជនក្រុមហ៊ុនអាជីវកម្ម និងប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយផ្លូវ ដូង ងៀប ចាប់ពីផ្លូវលេខ២០០៤ ដល់ផ្លូវចោមចៅ (ផ្លូវវេងស្រេង) ស្ថិតក្នុងខណ្ឌសែនសុខ ឲ្យបានជ្រាបថា ដើម្បីដោះស្រាយបញ្ហាជន់លិច ដោយទឹកភ្លៀងនៅរដូវវស្សា ដែលតែងតែកើតមានក្នុងភូមិសាស្ត្រនេះ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមដាក់លូកាត់ទទឹងផ្លូវចាប់ពីថ្ងៃនេះ រហូតដល់ការដ្ឋានត្រូវបញ្ចប់ មានរយៈពេល៣០ថ្ងៃ។
សេចក្តីជូនដំណឹង បានឲ្យដឹងថា សូមសាធារណជន និងប្រជាពលរដ្ឋ ដែលរស់នៅតាមផ្លូវខាងលើ មេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះការរំខាន ដល់ការធ្វើចរាចរឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ និងមេត្តាពង្វាងចរាចរ ពីទីតាំងខាងលើដើម្បីឲ្យការអនុវត្តគម្រោងបានតាមផែនការកំណត់៕ ដោយ ៖ កូឡាប