Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខ្ទេច​គ្មាន​សល់​ទេ​! ខណៈដែល​អ៊ី​វ៉ាន់​របស់​អ្នកដំណើរ ត្រូវបាន​កម្មករ​ព្រលាន​លើក​គ្រវែង​គ្មាន​ខ្វល់​បែបនេះ (​វីដេអូ​)

​នេះ​ជា​វីដេអូ​ឃ្លី​ប​មួយ ដែល​យើងទាំងអស់គ្នា​បានឃើញ​ហើយ ពិតជា​ពុំ​នឹកស្មាន​ដល់ គ្រា​បានឃើញ​សកម្មភាព​របស់​កម្មក​រ​ព្រលានយន្តហោះ បាន​ចាប់​គ្រវែង​វ៉ា​លី​សរ​បស់​អ្នកដំណើរ​គ្មាន​ខ្វល់ ខណៈ​ផ្ទេរ​ពួកវា​ទៅកាន់​រថយន្ត​ដឹកជញ្ជូន បន្ទាប់ពី​យន្តហោះ​ចុះចត​នៅ​ព្រលានយន្តហោះ​ហុងកុង ។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Marcela Fernanda Solid Walker បាន​រៀបរាប់​ករណី​ដ៏​ហួសចិត្ត​នេះ​ឲ្យ​ដឹងថា​៖ នេះ​ជា​វិធី​ដែល​អីវ៉ាន់​ជាទី​ស្រលាញ់​របស់​យើង ត្រូវបាន​គេ​បោះបោក​បែបនេះ​!! ខ្ញុំ​បានធ្វើ​វីដេអូ​កាលពី​ព្រឹក​ម៉ិ​ញ​នេះ នៅពេល​ជើងហោះហើរ​របស់ខ្ញុំ​បាន​ចុះចត​នៅ​ព្រលានយន្តហោះ​ហុងកុង ។ ជើងហោះហើរ​នេះ​គឺ (CX5617 xiamen-hongkong) ចេញដំណើរ​នៅ​ម៉ោង ៧ និង ៤០ នាទី ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ។ វា​បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​ហុងកុង​នៅវេលា​ម៉ោង ៩ និង​០០ នាទី​ព្រឹក ៕

ដោយ៖ ឧត្តម

ប្រភព៖ ហ្វេសប៊ុក

×