រូបភាព និងខ្សែវីដអូថតបាននោះ បង្ហាញឲ្យឃើញក្រពើត្រូវបានបញ្ជូនចូលគរលើគ្នាក្នុងផ្ទះមុនពេលរដូវរងារឈានចូលមក។
ក្រពើទន្លេយ៉ាងហ្ស៊ី (Yangtze) ជាង១៣.០០០ក្បាល កំពុងត្រូវបានប្រមូលពីបឹងបួរកណ្តាលវាលត្រូវបានបញ្ជូនយកមកទុកក្នុងអាគារមួយនៃតំបន់អភិរក្សធម្មជាតិនាប៉ែកបូព៌ាប្រទេសចិន។
នេះជាសកម្មភាពប្រព្រឹត្តទៅរៀងរាល់ឆ្នាំរបស់តំបន់អភិរក្សនេះ ពេលរដូវរងាឈានចូលមកដល់ ហើយអូសបន្លាយរយៈពេល១០ថ្ងៃ -នេះបើតាម SCMP ។
ក្រពើទន្លេ Yangtze ជាប្រភេទរងហានិភ័យផុតពូជបំផុតនៅចិន។ សរុបមានក្រពើប្រមាណ ១៣.០០០ក្បាល ត្រូវបានប្រមូលពីបឹងបួរ ចំនួន ៧០ ជញ្ជូនមកចូលអាគារបិទជិត នៃតំបន់អភិរក្ស នាខេត្តអានហ៊ុយ។
ជាធម្មតាក្រពើរ “រហោស្ថាន” ច្រើនបង្កកដំណេក្នុងរូង ប៉ុន្តែពួកក្រពើចិញ្ចឹមទាំងនេះ ត្រូវបង្កដំណេកក្នុងអាគារ។
តាម Wang Shanping អ្នកស្រាវជ្រាវនៃតំអភិរក្សនោះ ក្រពើទាំងនេះនឹងចូលរួមក្នុងកម្មវិធី “បន្តពូជ”។
លោក Wang ប្រាប់ថា ៖ ការបញ្ជូនក្រពលចូលអគារទាមទារឲ្យមានទេពកោសល្យជាច្រើនយ៉ាង។
ដំបូងពួកវាត្រូវអូសទាញចេញពីទឹក បន្ទាប់មកត្រូវមានមនុស្សយ៉ាងតិច ២នាក់ ដើម្បីលើកវា ហើយធានាក្តោបមាត់របស់វាឲ្យជាប់។
ចិនចាប់ផ្តើមកម្មវិធីចិញ្ចឹមក្រពើ Yangtze ពីឆ្នាំ ១៩៧៩ ហើយបានរៀបចំតំបន់អភិរក្សធំបំផុតពិភពលោក ដែលមានក្រពើប្រមាណ ១.៥០០ក្បាល។
តាមលោក Wang មានតែក្រពើប៉ុន្មានរយប៉ុណ្ណោះ ដែលអាចទប់ទល់នៅក្រៅអគារបាន ក្រៅពីនេះត្រូវបញ្ចូលក្នុងអគារ ដែលមានសីតុណ្ហភាព ៨-១០អង្សាC។