Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន ថៅកែ​ទិញ​-​លក់​រថយន្ត ពាក់ព័ន្ធយក​កាតគ្រី​ឡាន ៩​គ្រឿង ទៅ​បញ្ចាំ​យក​លុយ​ជាង ១២​ម៉ឺន​ដុល្លារ

​ភ្នំពេញ ​៖ លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨​នេះ ​បាន​ចេញ​ដី​ការបង្គាប់​ឱ្យ​ឃុំខ្លួន​ជន ថៅកែ​លក់រ​យន្ត ករណី​រំលោភ​លើ​ទំនុកចិត្ត យក​លុយ​ចំនួន​១២៧៥០០​ដុល្លារ ដាក់ពន្ធនាគារ ​ដើម្បី​រង់ចាំ​ជំនុំជម្រះ​ទោស​ជា​ក្រោយ​។

​ការសម្រេច​របស់​លោក​ចៅក្រម​ស៊ើប គឺ​ធ្វើឡើង​បន្ទាប់​ពី​លោក ខាំ សុ​ផា​រី ព្រះរាជ​អា​ជ្ញរង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ថៅកែ​លក់​រថយន្ត​ឈ្មោះ ប្រាក់ ប៊ុណ្ណា ពីបទ រំលោភ​លើ​ទំនុកចិត្ត តាម​មាត្រា​៣៩១, ៣៩២ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​យោងតាម​របាយការណ៍​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ដើមចម នៃ​រឿងរ៉ាវ​នេះ​បាន​កើតឡើង គឺ​បុរស​នោះ ត្រូវបាន​ប៉ូលិស​ខណ្ឌ​ទួលគោក ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៨ និង ២០​នាទី ដោយ​ចោទ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ( យក​លុយ​ចំនួន ១២៧៥០០​ដុល្លារ ) តាមរយៈ​យក​រថយន្ត​ចំនួន ៩​គ្រឿង មក​បង្ហាញ​ឱ្យ​ជន​រងគ្រោះ​ឃើញ និង​តម្កល់​កាតគ្រី​រថយន្ត​ចំនួន ៩​សន្លឹក ឱ្យ​ជនរងគ្រោះ​ទុកចិត្ត )​។ ប៉ុន្តែ​ទីបំផុត មិន​មាន​ឡាន​ទាំង ៩​គ្រឿង​នោះ​ទេ គឺ​ម្ចាស់​លុយ បាន​ត្រឹមតែ​យក​កាតគ្រី​ឡាន​ប៉ុណ្ណោះ​។​

​បុរស​នោះ ត្រូវបាន​ឃាត់ខ្លួន នៅ​ចំណុច​កា​រ៉ាស់​សាំង​សូ​គីមិច ផ្លូវ លេខ​១១០ ក្រុមទី​៣៣ ភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ បាន​ប្រព្រឹត្ត​បទល្មើស នៅ​ចំណុច​យានដ្ឋាន លាង​រថយន្ត គ្មាន​យីហោ នៅ​ផ្លូវលំ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែរ ខណ្ឌ​ឬ​ស្សីល​កែវ រាជធាន​ភ្នំពេញ កាលពី​អំឡុង​ក្នុង​ឆ្នាំ​២០១៥​។​

​លោក​វរសេនីយ៍ទោ សុខ ហេង អធិការ​ខណ្ឌ​ទួលគោក បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ ទិញ​-​លក់​រថយន្ត ស្នាក់​នៅផ្ទះ​លេខ​៧ ផ្លូវ លេខ​៥២៨ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ រីឯ​ជន​រងគ្រោះ​ឈ្មោះ ប្រាក់ ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់​នៅផ្ទះ​លេខ​៣០ ផ្លូវ​បើក​ថ្មី សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប៉ូលិស​បន្តថា ជនរងគ្រោះ បាន​ប្រគល់​ប្រាក់​សរុប​ចំនួន ១២៧៥០០ ដុល្លារ ទៅ​ជនសង្ស័យ ជា​ថ្នូរ​នឹង​ការ​ដាក់​ឡាន​បញ្ចាំ​ទាំង ៩​គ្រឿង​។ តែ​ទីបំផុត ជនរងគ្រោះ បានត្រឹមតែ​កាតគ្រី​ប៉ុណ្ណោះ​។ កាល​ពី​កំឡុង​ក្នុង​ឆ្នាំ​២០១១ រហូតដល់​ឆ្នាំ​២០១៤ ជនរងគ្រោះ​ឈ្មោះ ប្រាក់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ បាន​បើក​ប្រកបមុខរបរ ទិញ​-​លក់​រថយន្ត នៅ​ឃ្លាំង​ដីឡូត៍ ពុំ​ចាំ​លេខ ផ្លូវលំ ក្នុង​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែរ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ នៅជាប់​យានដ្ឋាន​លាង រថយន្ត របស់​ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ ក្នុងពេលនោះ ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា បាន​យក​លុយ​ចំនួន ១២៧៥០០$ (​ដប់​ពីរម៉ឺន​ប្រាំពីរ​​ពាន់​ប្រាំ​រយ​ដុល្លារ សហរដ្ឋអាមេរិក ) ដោយ​យក​រថយន្ត​ចំនួន ៩​គ្រឿង ស៊េរី​ទំនើប មក​បង្ហាញ​ឲ្យ​ជន​រងគ្រោះ​ឃើញ និង​តំកល់​ទុក​កាតគ្រី​រថយន្ត​ខាងលើ ចំនួន ០៩​សន្លឹក ឲ្យ​ជនរងគ្រោះ​ទុកចិត្ត ) រួចហើយ យក​លុយ​ពី​ជនរងគ្រោះ ទៅ​រកស៊ី​ទិញ​-​លក់​រថយន្ត ពេល​ចំណេញ ទើប​យក​លុយ​មក​ចែក​ឲ្យ​ជនរងគ្រោះ​វិញ ក្រោយពេល​ដែល​យក លុយ​ពី​ជនរងគ្រោះ​ហើយ រហូតមក​ដល់​ក្នុង​ឆ្នាំ​២០១៥ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា គេចខ្លួនបាត់ រហូត​ព្រមទាំង​បាត់​រថយន្ត​ចំនួន ០៩​គ្រឿង​ខាងលើ​ដែរ នៅសល់​តែ​ប័ណ្ណ​សំគាល់​យានយន្ត ដែល​ជនសង្ស័យ យកមក​ដាក់​តំកល់​នៅ​នឹង​ជនរងគ្រោះ ក្រោយមក ជនរងគ្រោះ​បាន​ព្យាយាម​ស្វែងរក​ជន​សង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា និង​រក​រថយន្ត​ខាងលើ​ទាំង ០៩​គ្រឿង លុះ​មកដល់​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៦ និង ១០​នាទី ជនរងគ្រោះ​បាន​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក MERCEDES. BENZ C240 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-6446 ដែល​ជនសង្ស័យ​យក​បង្ហាញ ក្នុងពេល​តំកល់​កាត​គ្រី យកលុយ​ទៅ ស្ថិត​នៅ​ស្ថានីយ​ចាក់​ប្រេងសាំង​សូ​គី​មិច ផ្លូវ​លេខ​១១០ ក្រុមទី​៣៣ ភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដោយ​នៅ​នឹង​ឈ្មោះ ខៀវ សេរី ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ជន​ជាតិខ្មែរ កំពុង​បើកបរ ក៏​ប្តឹង​សមត្ថកិច្ច​យើង ឲ្យជួយ​អន្តរាគមន៍ ឃាត់​រថយន្ត​នេះ ទើប​ឃើញ​ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា មកដល់ ជនរងគ្រោះ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា និង​នាំ​យក​រថយន្ត​ខាងលើ មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​សាកសួរ តែម្ដង​។​

ដោយឡែក ឈ្មោះ ខៀវ សេរី (​ជា​អ្នក​ទិញ​រថយន្ត​ពី​ឈ្មោះ ប្រាក់ ប៊ុណ្ណា ) ក្រោយពី​ធ្វើការ​សា​ករួច សមត្ថកិច្ច​យើង បាន​ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ និង​ធ្វើការ​ដកហូត​រថយន្ត ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក រក្សារ​ទុកជា​បណ្ដោះអាសន្ន​។​

ជនសង្ស័យ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំ​រឿង បញ្ជូន​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវ​​ច្បាប់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  ​