Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​វេទិកាសាធារណៈ នៅ​ខណ្ឌ​ចំការមន ប្រជាពលរដ្ឋ សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​គ្រឿងញៀន លូ ផ្លូវ ទឹក ភ្លើង និង​សំរាម​ស្អុយ​

​ភ្នំពេញ ​៖ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ ខណ្ឌចំការមន ប្រជាពលរដ្ឋ សុំ​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ រឿង​ក្មេង​ប្រើប្រាស់​គ្រឿងញៀន លូ ផ្លូវ ទឹក​លិច ភ្លើង​បំភ្លី​សាធារណៈ និង​សំរាម​ស្អុយ សណ្តាប់​ធ្នាក់​សាធារណៈ បញ្ហា​ចរាចរណ៍ ហ្គេម​បាញ់​ត្រី ក្មេង​ទំនើង ជាដើម ។ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ប្រព្រឹត្ដ​ទៅ​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ ក្រោម​អធិបតីភាព លោក​ម៉ប់ សារិន​ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក ស៊ុយ សេរិទ្ធ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ការចូល​រូ​ម​ពី​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​ផងដែរ​។​

​ក្នុង​វេទិកាសាធារណៈ​នេះ លោក​ម៉ប់ សារិន​ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា​៖ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ធ្វើឡើង​រៀងរាល់​មួយ​ឆ្នាំ​ម្តង តែ​នៅ​ថ្នាក់​សង្កាត់​និង​ខណ្ឌ​តែ​តែ​ធ្វើ​ជា​ប្រចាំ ក្រោយពី​បញ្ចប់​វេទិកា​ពិគ្រោះ​យោល​បល់ គឺ​យើង​បូក​សរុប​បញ្ហា ដែល​ប្រជាពលរដ្ឋ​ស្នើឡើង និង​ការចង់បាន​របស់​ប្រជាពលរដ្ឋ ហើយ​ដាក់​ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍ ដើម្បី​បំពេញ​ការចង់ បានរ​បស់​ប្រជាពលរដ្ឋ​។​

​លោក ម៉ប់ សារិន ក៏​បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​លើកឡើង​នូវ​បញ្ហា​ប្រឈម​នានា ក្នុង​មូលដ្ឋាន ដើម្បីឲ្យ​អាជ្ញាធ​ររាជធានី​ភ្នំពេញ​ដោះ​ស្រាយ​។ ក្នុងឱកាស​នោះ លោក​បាន​កោតសរសើរ ចំពោះ​កម្លាំង​មាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ដែល​បាន​បង្ក្រាប​បទល្មើស​ជាប្រចាំ ពិសេស​លើ​ការបង្ក្រាប​គ្រឿងញៀន បាន​ជា​ប្រចាំ ដែល​នេះ​បង្ហាញ​ពី​ការ​ចូក​រួម​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​បាន​ល្អ​។​

​លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នៅ​ព្រឹក​នេះ គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​សំខាន់​ជា​ច្រើន ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន បញ្ហា​គ្រឿងញៀញ ទឹក ភ្លើង និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​។

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា​៖ វាទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី នៅ​ព្រឹក​នេះ ផ្តោត​សំខាន់​​ពាក់ព័ន្ធ​បញ្ហា​៣​ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់ របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​។​

​ក្នុង​វេទិកា​នេះ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែល​ភាគច្រើន​ជា​មេភូមិ បាន​ឡើងមក​ស្នើសុំ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជួញ​ដោះស្រាយ​ជាច្រើន​ករណី ដែល​ភាគច្រើន​ជា​ពាក់ព័ន្ធ​នឹង​ការងារ​សា​ធា​រការ ដូចជា បញ្ហា​ដាក់​អំពូល​ភ្លើង បញ្ហា​ផ្លូវ​ស្រុត បញ្ហា​ដាក់លូ បញ្ហា​កាប់​ដើមឈើ និង​កាប់​មែកឈើ បញ្ហា​ដាក់​សញ្ញា​ចរាចរណ៍​គំនូស​ថ្មើរជើង នៅ​មុខ​សាលា​បឋមសិក្សា​វត្ត​មហាមន្ត្រី ដើម្បី​ងាយស្រួល​ក្នុង​ពេល​ដែល​សិស្ស ចេញពី​សាលា​ធ្វើដំណើរ​បាន​ស្រួល និង​មាន​គ្រោះថ្នាក់​ចរាចរ បញ្ហា​កែ​អក្ខរាវិរុទ្ធ​លើ​សៀវភៅ​គ្រួសារ ការ​ចុះ​បញ្ជី​ឈ្មោះ​ក្មេង​តូចៗ​ចូល​ក្នុង​សៀវភៅ​គ្រួសារ​នៅ​សាលា​ខណ្ឌ​មាន​ការយឺតយ៉ាវ​។

​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖ សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ការចូលរួម មតិយោបល់ និង​លើក​ឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិត​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បាន​ធ្វើឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នា​ពេលកន្លងមក ដើម្បី​រដ្ឋបាល​រាជធានី​ធ្វើ​ការកែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ឲ្យបាន​ល្អ​ប្រសើរ និង​ស្វែងរក​នូវ​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ក្នុងនាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​។​

សូមបញ្ជាក់​ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ត្រូវបាន​ធ្វើឡើង​ក្នុង​១​ឆ្នាំ​ម្តង សម្រាប់​មួយ​ខណ្ឌ​នី​មួយៗ មានន័យ​ថា​៖ ទាំង​១២​ខណ្ឌ ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ធ្វើ​ឡើង​ចំនួន​១២​ដង​ផងដែរ​៕ ​ដោយ ​៖ ​កូឡាប​

×