Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលា​អេស៊ី​អ៊ី នឹង​ផ្តល់​អាហារូបករណ៍​១០០ កន្លែង​ដល់​សិស្ស​ទើប​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ ​៖ ​កម្មវិធី​អាហារូបករណ៍ ACE Inspiring Excellence Scholarships ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាលា អេស៊ី​អ៊ី តាំងពី​ឆ្នាំ ២០១៧ ដោយ​មាន​ការគាំទ្រ​ពី IDP Education ដែល​ជា​ស្ថាប័ន​ឈាន​មុខ​គេ​ក្នុង​ពិភពលោក​លើ​វិស័យ​អប់រំ​ជា​លក្ខណៈ​អន្តរជាតិ និង​ការបញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅ​បរទេស​។

​កម្មវិធី​អាហារូបករណ៍​នេះ​មាន​គោលបំណង​ពង្រឹង​ជំនាញ​ភាសា​អង់គ្លេស ជំនាញ​ទន់ ជំនាញ​ផ្នែក​សិក្សាធិការ និង​ចំណេះដឹង​សាកល​​ដល់​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ថ្នាក់​វិទ្យាល័យ ដើម្បី​អោយ​ពួកគេ​អាច​បន្ត​ភាពជោគជ័យ​នៅ​ថ្នាក់​ឧត្តមសិក្សា​នៅ​ក្នុង​ប្រទេស ឬ​នៅ​បរទេស​។ អាហារូបករណ៍ ១០០ កន្លែង​សម្រាប់​ការសិក្សា​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​នៅ​សាលា អេស៊ី​អ៊ី រយៈពេល ១ ឆ្នាំ​ទាំង​នេះ គឺ​បន្ថែម​លើ ១០០ កន្លែង​កាលពី​ឆ្នាំ​កន្លង​ទៅ​។ ជ័យលាភី​នៃ​អាហា​រូប​រណ៍​នឹង​ចាប់ផ្តើម​ចូលរៀន​ពី​ខែ មករា ឆ្នាំ ២០១៩ តទៅ​។ សិស្សានុសិស្ស​ដែល​ទើប​ប្រលង​បញ្ចប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ ២០១៨ ដែល​ចាប់​អារ​ម្មរណ៍​អាច​ដាក់​ពាក្យសុំ​អាហារូបករណ៍​នេះ​ត្រឹម​ថ្ងៃ​ទី ៣១ ខែតុលា ឆ្នាំ​២០១៨​ ៕ ​ដោយ​៖​កូឡាប​

​សម្រាប់​ព័ត៌មាន​បន្ថែម និង​ការ​ដាក់​ពាក្យ​សូម​ចូល​ទៅ​កាន់​: scholarship.acecambodia.org​។​

spot_img
×