Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ ៖ ទណ្ឌិត​សម រង្ស៊ី លើកឡើង​គ្រាន់តែ​ជាការ​កេងចំណេញ​ផ្នែក​នយោបាយ បំពាន​ការពិត​

​ភ្នំពេញ ​៖ ក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើង​ថា អ្វី​ដែល​ទណ្ឌិត​សម រង្ស៊ី លើកឡើង​គ្រាន់តែ​ជាការ​កេងចំណេញ​ផ្នែក​នយោបាយ បំពាន​ការពិត​ទាំង​ងងិត​ងងុល គ្មាន​ដឹក​ពី​ស្ថានភាព​ការពិត និង​អ្វី​ដែល​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា បាន​និង​កំពុង​ធ្វើ និង​ទទួល​ផល​ពី​ការខិតខំ​ចូលរួម​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​លើ​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​។ នេះ​បើ​តាម​សេចក្តី​ស្រាយ​បំភ្លឺ​របស់​អគ្គ នាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការកែ្លងបន្លំ (​កាំកុងត្រូល​) ចំពោះ​ការលើកឡើង​របស់ ទណ្ឌិត សម រង្ស៊ី ទាក់ទិន​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​កាំកុងត្រូល បានបញ្ជាក់​ថា ចំពោះ​បញ្ហា​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ម្ហូបអាហារ រាជរដ្ឋាភិបាល បាន​រៀបចំ​គ្រប់គ្រាន់ និង​ច្បាស់លាស់​ប្រកប​ដោយ​លក្ខណៈ​បច្ចេកទេស និង​វិទ្យាសាស្ត្រ ដើម្បី​ធានា​សុវត្ថិភាព សុខភាព ព្រម​ទាំង​ការ​ផ្តល់​ឲ្យបាន​ពេញលេ​ញ នូវ​អាហារ​មាន​គុណភាព​ជូន​ប្រជាពលរដ្ឋ​។​

​ចំពោះ​មតិ​លើកឡើង របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ចំពោះ​ម្ហូបអាហារ​ដែល​មាន លួច​លាយ​សារធាតុ​គីមី​ហាមឃាត់​នោះ គឺ សម្តេច​តេជោ មាន​បំណង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​មាន​ការប្រុងប្រយ័ត្ន ចេះ​មើល​ទាំងអស់គ្នា ដែល​នោះ គឺជា​អ្វី​ដែល​ប្រទេស​ជឿនលឿន គេ​ក៏​ធ្វើ​ដូច​គ្នា នឹង​កម្ពុជា​អ៊ីចឹង​ដែរ​។​

​ចំពោះ​ការ​លើក​បង្ហាញ​ពី​ការ​ធ្វើការ​របស់​មន្ត្រី​មន្ទីរពិសោធន៍​នៅ​ស្រុក​គេ គឺ​គ្រាន់តែ​ចង់​ស​ម្ងែង អួតអាង បំភ្លៃ​ការពិត​ថា​មាន​តែ​ស្រុក​អាមេរិក ឬ​ប្រទេស​នេះ ប្រទេស​នោះ ហើយ​មក​បង្អាប់បង្អោន​ជាតិ​សាសន៍​កម្ពុជា យើង​ប៉ុណ្ណោះ ហើយ​ដែល​ជាក់ស្តែង កម្ពុជា​មាន​មន្ទីរពិសោធន៍​ម្ហូបអាហារ​ដែល​មាន​សមត្ថ​ភាព​វិភាគ​ឃើញ​សារធាតុ​គីមី មេរោគ​ចម្លង កត្តា​គ្រោះ​ថ្នាក់​ជា​រូបវន្ត​ផ្សេងៗ មិន​ចាញ់​ប្រទេស​ជឿនលឿន ទាំង​លើ​ឧបករណ៍​សម្ភារ​យកមក​បំពាក់​ប្រើប្រាស់​នៅ​មន្ទីរពិសោធន៍ និង​មន្ត្រី​ជំនាញ សុទ្ធតែ​បាន​ឆ្លងកាត់​ការរៀនសូត្រ មាន​បទពិសោធន៍​ពី​ក្នុង និង​ក្រៅប្រទេស​។​

​កន្លងទៅ ជន​អមិត្ត ដែល​មាន​និន្នាការ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​នូវ​ព័ត៌មាន រូបភាព ឬ​ការអធិប្បាយ​អគតិ​តាម​បណ្តាញ​ព័ត៌មាន ពិសេស​បណ្តាញ​សង្គម​ហ្វេ​សប៊ុក មក​បំពុលសង្គម ធ្វើឲ្យ​ស្ថានភាព​ច្របូកច្របល់ តាមរយៈ​ការ​លើកយក​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​មក​បង្កើត​ជា​បញ្ហា ក្នុងនោះ​គេ​បាន​ប្រឌិត​ឡើង​បង្ហា​អង្ករ​ប្លា​ស្ទីក បញ្ហា​យាហ៊ឺ​កៅស៊ូ ទឹក​ស៊ុប​គីមី ប្រេងឆា​គីមី ជាដើម ហើយ​សមត្ថកិច្ច​កាំ​កុង​ត្រូវ ដាក់​វិធានការ​ស្រាវជ្រាវ បង្ក្រាប និង​វែកមុខ បាន​ជនខិលខូច​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និង​មិន​មាន​ការរកឃើញ ឬ​ទទួល​បាន​ទំនិញ​មិន​ប្រក្រតី​ទាំងនោះ ពី​ភាគី​ណាមួយ​ឡើយ​។​

​សូមបញ្ជាក់​ថា លោក សម រង្ស៊ី បាន​និយាយ​ក្នុងផេក Sam Rainsy កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ២០១៨ ពី​សុវត្ថិភាព​ចំណីអាហារ នៅ​ប្រទេស​កម្ពុជា​។ លោក​សម រង្ស៊ី បានបញ្ជាក់​ថា “​សូម​ការពារ​ប្រជា​ពលរដ្ឋ​ខ្មែរ កុំឲ្យ​គេ​សម្លាប់​បន្តិចម្តងៗ ដោយ​គេ​បញ្ចូល​ជាតិគីមី ដែល​ជា​ជាតិពុល ក្នុង​ចំណីអាហារ ដែល​ប្រជាពលរដ្ឋ​ទិញ​មក​ហូបចុក​រាល់​ថ្ងៃ​ពី​ទីផ្សារ​”៕ ​ដោយ ​៖ ​រចនា​

    

×