Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ចំនួន ៤៦ នាក់ ទទួលបាន​ការព្យាបាល​ទាំងស្រុង និង​អត្ថប្រយោជន៍​ជាច្រើន​ពី ប​.​ស​.​ស​ ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ នៅ​ខេត្ត​កំពង់ស្ពឺ​

spot_img

​កំពង់ស្ពឺ​៖ នៅវេលា​ម៉ោង ៦ និង ១៦​នាទី ព្រឹក​ថ្ងៃ​អង្គារ ទី​២ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយសា​រថយន្ត​ដឹក​កម្មករ បើក​គេច​ម៉ូតូ​មួយ​គ្រឿង ក៏​រេ​ចង្កូត​ទៅបុក​រូបសំណាក់​មុខ​ខ្លោងទ្វារវត្ត ស្ថិតនៅ​ភូមិ​តាំងក្រសាំង ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បណ្តាលឱ្យ​កម្មករ​និយោជិត កំពុង​ជិះ​ក្នុង​រថយន្ត​ចំនួន ៤៦​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុងនោះ​អ្នករងរបួស​ធ្ងន់​មាន​ចំនួន ២​នាក់​។​

​បច្ចុប្បន្ន មន្ត្រី និង​ក្រុមការងារ ប​.​ស​.​ស សាខា​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​មន្ត្រី​ចរាចរណ៍​មូលដ្ឋាន បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ ​និង​បាន​ធ្វើ​ការសម្របសម្រួល​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ស្ពឺ ។ រាល់​ថ្លៃ​សេវា​ដឹកជញ្ជូន​ ​និង​ថ្លៃ​សេវា​ព្យា បាល​រហូត​ដល់​ជាសះស្បើយ គឺ​ជា​បន្ទុក​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×