Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន ៦៧​កញ្ចប់ រួម​និង​ជនសង្ស័យ​ប្រុស​ស្រី ៨​នាក់ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាបបាន​

spot_img

​ភ្នំពេញ ​៖ កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ៨​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រូ​ម និង​ក្រាម​ពណ៍​ស​ថ្លា ៦៥​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ធំ​ល្មម ៥​កញ្ចប់ ថ្នាំ​ប្រភេទ​ពណ៌​ផ្កាឈូក ២​កញ្ចប់ កាលពី​វេលា​ម៉ោង​១៨និង១៥​នាទី ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង ៨​នាក់​នេះ​មាន​៖ ១/ ឈ្មោះ រ័ត្ន ឧត្តម ហៅ​ឧត្តម ភេទ​ប្រុស អាយុ ២២​ឆ្នាំ ,២/ ឈ្មោះ ចាន់ សុឃឿន ហៅ​ខ្មៅ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ,៣/ ឈ្មោះ ជា គា ភេទ​ប្រុស អាយុ ២៨​ឆ្នា ,៤/ ឈ្មោះ ស៊ឺម វណ្ណា ហៅ​ធី​ង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ,៥/ ឈ្មោះ មួង សុខ​ទី ហៅ​ទី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ,៦/ ឈ្មោះ រិន រ៉ុត ហៅ​តួ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,៧/ ឈ្មោះ កែវ កល្យាណ ហៅ​សិលា ភេទ​ស្រី អាយុ ២០​ឆ្នាំ ,៨/ ឈ្មោះ ខ្លូត វាសនា ហៅ​ស្នា ភេទ​ស្រី អាយុ ២៥​ឆ្នាំ​

​បច្ចុប្បន្ន​ពួកគេ​ទាំង ៨​នាក់ ខាងលើ នៅ​ថ្ងៃ​ទី​២​ខែ​តុលា​នេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការសួរចម្លើយ និង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×