តាកែវ៖ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានប្រាប់អោយអ្នកសារពត័មានតាមទូរស័ព្ទនៅថ្ងែទី ៣០ វិច្ឆិកា ២០១៧នេះ ថា ទាក់ទងជាមួយនិងការព្រួយបារម្មណ៏អំពីបញ្ហាលើការផលិតស្ករត្នោតកែច្នៃពីស្ករសរ ហៅថាស្ករត្នោតខ្លែងក្លាយនេះ គឺមន្ត្រីជំនាញនិងធ្វើការសុំគោលការពីអាជ្ញាធរខេត្ត សហការជាមួយនិងមន្ទីរជំនាញចុះបិទទីតាំងផលិតស្ករត្នោតកែច្នៃនេះតែម្តង ដើម្បីបញ្ចៀសការព្រួយបារម្មណីពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលទទួលទានស្ករត្នោតកែច្នៃនេះ ។
លោកប្រធានសាខាកាំកុងត្រូលបានបញ្ចាក់ដែរថា កន្លងមកបន្ទាប់ពីមានករចុះត្រួតពិនិត្យពីសំណាក់មន្ត្រីជំនាញ លើទីតាំងផលិតស្ករកែច្នៃខាងលើ ឃើញថា មិនមានការត្រួតពិនិត្យលើអនាម័យ និងការកែច្នៃខុសពីប្រភពធាតុដើមនៃស្ករត្នោត ដូច្នេះមន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តតាកែវ រួមជាមួយនិងមន្ទីរជំនាញបានសុំគោលការណ៏ពីអាជ្ញាធរខេត្ត ដើម្បីសុំផ្អាកការផលិតរបស់គាត់ និងអោយម្ចាស់ទីតាំងទាំងនោះទៅសុំច្បាប់អនុញ្ញាត ពីមន្ទីរជំនាញ រួមផលិតទៅតាមស្តង់ដាររបស់មន្ទីរជំនាញកំណត់ មិនត្រូវល្មើស និងលួចផលិតលើស្ករត្នោតក្លែងក្លាយតទៅទៀតដែរ។
បន្ទាប់ពីសុំគោលការរួចមក របស់រដ្ឋបាលសាលាខេត្តតាកែវយោងតាមសេចក្តីជូនដំណឹង លេខ៤៦២ សជណ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧កន្លងមកនេះ ស្ដីពីការហាមឃាត់ និងទប់ស្កាត់ការប្រើប្រាស់សារធាតុគីមីផ្សេងៗ នៅលើផលិតផលទំនិញគ្រប់ប្រភេទ ជាពិសេស ម្ហូបអាហារ បន្លែ ផ្លែឈើ សិប្បកម្មផលិតសរសៃគុយទាវ ឲ្យមានប្រសិទ្ធភាព ក្នុងនោះគឺម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយ នៅស្រុកបាទីតែម្តង។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូល បានបន្តទៀតថា ប្រសិនបើម្ចាស់អាជីវកម្មមិនព្រមគោរពទៅតាម សជណ របស់រដ្ឋបាលខេត្តតាកែវ ស្ដីពីការហាមឃាត់ និងទប់ស្កាត់ការប្រើប្រាស់សារធាតុគីមីផ្សេងៗ នៅលើផលិតផលទំនិញគ្រប់ប្រភេទ និងម្ហូបអាហារទូទាំងខេត្ត ខាងមន្ត្រីជំនាញកាំកុងត្រូលនឹងសុំការចូលរួមសហការ និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា ដើម្បីចុះទៅបិទទីតាំងខាងលើនេះចោលតែម្តង។
លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តតាកែវ បានប្រាប់អ្នកសារពត័មានតាមរយៈទូរស័ព្ទ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ថា កន្លងមកមានសិប្បកម្មស្ករត្នោតកែច្នៃ ចំនួន១៦កន្លែងរួចហើយ ដែលបានមកដាក់ពាក្យសុំច្បាប់ ប៉ុន្តែខាងមន្ទីរមិនទាន់ចេញអាជ្ញាប័ណ្ណឲ្យទេ ដោយសារខ្វះសំណុំឯកសារមួយចំនួនទៀត ដើម្បីស្នើសុំទៅក្រសួង។ ហើយមកដល់ថ្ងៃនេះ ក៏មានការផ្ទុះនៅបាតុភាពពីសំណាក់បងប្អូនប្រជាពលរដ្ឋជាច្រើនដែលបានទស្សនាតាមបណ្តាញសង្គមហ្វេសបុក ដែលបាននិយាយថា ស្ករត្នោតក្លែងក្លាយនៅតែបន្តផលិតនោះ ឥឡូវនេះខាងក្រសួងឧស្សាហ៏កម្ម និងសប្បកម្ម បានចុះមកពិនិត្យពីសង្វាក់នៃការផលិត នៅទីតាំងផលិតស្ករត្នោតកែច្នៃនោះហើយ ហើយចំពោះការបិទទីតាំង រឺមិនបិទនោះនៅមិនទាន់ដឹងនៅឡើយទេ រងចាំខាងក្រសួងចុះជួបប្រជុំគ្នា ពិនិត្យឡើងវិញ ថាមានវិធានការបែបណាលើទីតាំងផលិតស្ករកែច្នៃទាំងនោះ៕ តាកែវ