ក្នុងពិភពពិការភាពក្នុងប្រការដែលមនុស្សចាស់តែងមើលរំលងគឺការដែលយើងតែងស្តីបន្ទោសក្មេងដែលពុំរវល់ថា វាមានកំហុសឬក៏អត់។ ថ្មីៗនេះ រូបភាពជាច្រើនបង្ហាញពីដំណើររឿងក្នុងការរំដោះក្មេងប្រុសសញ្ជាតិម៉ាឡេស៊ីម្នាក់ឲ្យចេញពីលូ
ក្រោមស្ពានដ៏ចង្អៀតនោះ ធ្វើឲ្យអ្នកផងមានមានការស្រងាកចិត្ត។ ដំបូងនរណាៗក៏គិតថា ក្មេងប្រុសនោះប្រហែលជារពិស ទើបលូនចូលទៅក្នុងនោះ ខណៈពេលដែលការពិតគឺផ្ទុយស្រឡះ។
ប្រភពពីសារព័ត៌មានម៉ាឡេស៊ី ឲ្យដឹងថា មុនពេលក្មេងនេះមកសម្ងំពួនក្នុងលូ វាត្រូវបានគ្រូស្តីបន្ទោសព្រោះពុំចាំមេរៀន ។ ហេតុតែខ្លាចគ្រូ នឹងទូរស័ព្ទប្រាប់ម្តាយនៅឯផ្ទះហើយនឹងត្រូវទៅវិញត្រូវរំពាត់នោះ ក្មេងនេះនៅពួនសម្ងំនៅកន្លែងមួយដែលមិនងាយនរណារកឃើញ ។ សំណាងល្អមានអ្នកអនាម័យម្នាក់បានប្រទះឃើញវាហើយទូរស័ព្ទហៅក្រុមសង្គ្រោះមករំដោះចេញ។ ប៉ុន្តែក្រោយពេលប្រើពេលវាលាមួយសន្ទុះធំបញ្ចុះបញ្ចូលឲ្យវាចេញ តែវានៅពុំព្រមចេញ។
ទង្វើខាងលើរបស់ក្មេងប្រុសនេះកើតឡើងតាមបែបគិត “ខ្លី” របស់ក្មេង តែវាបានចង្អុលបង្ហាញពីវិធីអប់រំពុំត្រឹមត្រូវ។ ចំពោះក្មេងៗអាណាព្យាបាលពុំមែនពេលណាក៏ប្រើរំពាត់ដើម្បីដោះស្រាយបញ្ហាពេលដែលវាពុំអាចធ្វើតាមចិត្តយើងបាន។ បើចេះតែធ្វើបានរបៀបនេះ ស្នាមរបួសក្នុងចិត្តរបស់វាកាន់តែធំឡើងៗ ហើយពិតជាពុំងាយបាត់សូន្យទៅវិញឡើយ៕ ដោយ ៖ ចន្ទ្រា