ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា រាល់ការទទួលការតែងតាំងជាលើកទី១ ជាសមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ត្រូវអនុវត្តរបបប្រកាសទ្រព្យសម្បត្តិនិងបំណុល ជាលើកដំបូង ៣០ថ្ងៃ យ៉ាងយូរ ក្រោយទទួលការតែងតាំង។
អង្គភាពប្រឆាំងអំពើពុករលួយ បានចេញនូវសំណួ ចម្លើយជំវិញការប្រកាសទ្រព្យសម្បត្តិ និងបំណុល សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល នីតិកាលទី៦ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ណាដេលបានចប់អាណត្តិ ហើយមិនមានស្ថិតនៅក្នុងមុខងារ ឋានៈ ដែលតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យទេ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាចុងក្រោយរបស់ខ្លួន ៣០ថ្ងៃ យ៉ាងយូរក្រោយចប់អាណត្តិ។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចត្រូវធ្វើនៅខែមករា ឆ្នាំ២០១៩(សម្រាប់អ្នកប្រកាសលើកចុងក្រោយនៅឆ្នាំ២០១៧) ឬនៅខែមករា ឆ្នាំ២០២០ (សម្រាប់អ្នកប្រកាសលើកចុងក្រោយឆ្នាំ២០១៨)។
អង្គភាពប្រឆាំងអំពើពុករលួយ បានបន្ថែមថា ក្រៅពីសមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល សម្រាប់ឥស្សរជន និងមន្ត្រីដែលតែងតាំងជាលើកដំបូង ដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ គឺត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ៣០ថ្ងៃ យ៉ាងយូរ ក្រោយពីការតែងតាំង៕ ដោយ៖កូឡាប