Friday, March 31, 2023

តម្លៃ​ប្រេងឥន្ធនៈ​ចាប់ផ្តើម​ឡើង​ដល់​ជាង​៤០០០​រៀល​ក្នុង​មួយ​លីត្រ​

spot_img

​ភ្នំពេញ ​៖ ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​សេចក្តីប្រកាស​ពី​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី ដែល​ត្រូវ​អនុវត្តន៍ ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ ដោយ​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នឹង​ត្រូវ​លក់ ៤.៣៦៤​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា EA 92 និង​៤.១៩៥​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។​

​ដើម្បី​ជួយ​សម្រួល ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយ​មាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ នៅ​កម្ពុជា សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ​។ ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ទី​១៥​ខែតុលា​ឆ្នាំ​២០១៨ នឹង​ចុះ​មក ៤.២០០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង​៤.០០០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​៕ ដោយ​ ៖ ​កូឡាប​

​ខាងក្រោម​នេះ ជា​សេចក្តីជូនដំណឹង​ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ៍​៖

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២