Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​ខ្លាំង​មែន ! ឱក សុគន្ធ​កញ្ញា ឋានៈ​ជា​តារាចម្រៀង ត្រូវ​ក្រុមហ៊ុន​ចិន​មួយ អញ្ជើញ​ធ្វើជា​ឯកអគ្គរាជទូត​

​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ តាម​ដងផ្លូវ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​នៅពេល​ដែល​ពួកគាត់ ឈប់​រង់ចាំ​ស្តុប​នានា​នោះ ស្រាប់តែ​ឃើញ​ក្មេង​ប្រុស​ស្រី​ជាច្រើន​នាក់ កាន់​ក្រដាស​មួយ​សន្លឹក ដែល​មាន​រូបថត​តារាចម្រៀង​ស្រី ឱក សុគន្ធ​កញ្ញា មក​ចែក​ជូន ដែល​មាន​ការសរសេរ​ថា ឱក សុគន្ធ​កញ្ញា​ត្រូវបាន​ក្រុមហ៊ុន R&F Glory អញ្ជើញ​មក​ធ្វើ​ជា​ឯកអគ្គរាជទូត​តំណាង​ក្រុមហ៊ុន​។​

​អ្នកដំណើរ​តាម​ដងផ្លូវ បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នូវ​ពាក្យ​មួយ​ឃ្លា​ដែល​ខ្លឹមសារ​ថា “​ឯកអគ្គរាជទូត​តំណាង​ក្រុមហ៊ុន​R&F Glory” ។ ប្រភព​បាន​បន្តថា ក្រុមហ៊ុន R&F Glory ហាក់បីដូច​ជា​លើក​តម្កើង ឱក សុគន្ធ​កញ្ញា ជ្រុល​ពេក​ហើយ​ទេ​ដឹង​? ប្រយ័ត្ន​លិច​ខោស្លីប​។ ប្រភព​ដដែល បាន​បន្តថា ព្រោះ​ពាក្យ “​ឯកអគ្គរាជទូត​” គឺ​មានន័យ​ខ្ពង់ខ្ពស់​ណាស់ ដែល​តំណាងឲ្យ​ប្រទេស​ទាំងមូល ហើយ​បុគ្គល​រូបនោះ ដែល​បាន​ទទួល​ងារ​នេះ ទាល់តែ​មាន​ឡាយព្រះហស្តលេខា​ពី​ព្រះមហាក្សត្រ​ថែមទៀត​ផង តាម​ការស្នើសុំ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។ ប្រជាពលរដ្ឋ​បាន​លើកឡើង​ជា​ចម្ងល់​ថា ចុម ! អត់​ដឹង ឱក សុគន្ធ​កញ្ញា ឡើង​ធ្វើ​ជា​ឯកអគ្គរាជទូត​តាំងពី​ពេលណា ? ទើប​បាន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​អត់​ដឹង​សោះ​អីចឹង​។ ប្រភព​បាន​បន្តថា ធ្លាប់​តែ​ឃើញ​ឯកអគ្គរាជទូត​ជាច្រើនរូប ដែល​ត្រូវ​គេ​ផ្សាយ​តាម​ទូរទស្សន៍ តាម​កាសែត បណ្តាញ​សង្គម​នានា ក្រោយ​ការតែងតាំង​ពី​ព្រះមហាក្សត្រ​ហើយ ទើប​ទៅ​បំពេញ​ការងារ​តំណាងឲ្យ​ប្រទេសជាតិ​របស់​ខ្លួន​បាន នៅតាម​បណ្តាល​ប្រទេស​ជា​មិត្ត​នានា នៅលើ​ពិភពលោក ប៉ុន្តែ​អត់​ដែល​ឃើញ ឱក សុគន្ធ​កញ្ញា សោះ​។

​មជ្ឈដ្ឋាន​នានា ក៏ដូចជា អ្នកជំនាញ និង​មន្ត្រី​នានា តាម​ការសាកសួរ​របស់​អ្នកសារព័ត៌មា​ន ពួកគាត់​បាន​បញ្ជាក់ថា ឯកអគ្គរាជទូត គឺ​មិនមែន​តំណាង​ឲ្យ​ក្រុមហ៊ុន​មួយ​នោះទេ គឺ​តំណាង​ឲ្យ​ប្រទេស​ជាតិ​ទាំងមូល ដូចជា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ប្រទេស​​​ថៃ ប្រទេស​ឡាវ ប្រទេស​វៀតណាម និង​ប្រទេស​អាមេរិក ជាដើម ទើប​គេ​ប្រើពាក្យ​ថា ឯកអគ្គរាជទូត ។ ប៉ុន្តែ​ត្រឹម​ឋានៈ​ក្រុម​ហ៊ុន​មួយ ឬ​អង្គការ សមាគម មួយ​នោះ គឺ​ប្រើ​ពាក្យ​ថា ទូត​សុច្ឆន្ទៈ ឬ​ទូត​តំណាង តែប៉ុណ្ណោះ​៕​ ​ដោយ ​៖​ កូឡាប​

×