ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទោស ពិរុទ្ធជនចិន-តៃវ៉ាន់ម្នាក់ ជាប់គុក ២៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ប្រើប្រាស់ និង រក្សាទុក គ្រឿងញៀន ជិត មួយគីឡូក្រាម !

ភ្នំពេញ: សាលាឧទ្ធរណ៍ ភ្នំពេញ កាលពី ព្រឹក ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦ បានប្រកាសសាលដីកា ដោយ សម្រេច តម្កល់ទណ្ឌកម្ម ជនជាប់ចោទចិន-តៃវ៉ាន់ ម្នាក់  ជាប់គុក កំណត់ ២៦ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹង ប្រើប្រាស់ រក្សាទុក និង ដឹកជញ្ជូន គ្រឿងញៀន ប្រព្រឹត្ត នៅក្នុង រាជធានីភ្នំពេញ កាលពី អំឡុងឆ្នាំ ២០២៤  និង ២០២៥។

យោងតាម ដីកាតុលាការ បានឱ្យដឹងថា: ពិរុទ្ធជន រូបនេះ មានឈ្មោះ Li Guang Hao ភេទប្រុស អាយុ ៦៤ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ។

ជនជាប់ចោទ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពី ខែ មេសា ឆ្នាំ ២០២៦ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ២៦ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ២៨០ លានរៀល ដាក់ចូលថវិការដ្ឋ។

ជនជាប់ចោទ ត្រូវបានជាប់ចោទពីបទ: ប្រើប្រាស់ រក្សាទុក និង ដឹកជញ្ជូន ដោយខុសច្បាប់ នូវ សារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រង គ្រឿងញៀន ប្រព្រឹត្តនៅក្នុង រាជធានីភ្នំពេញ។

គាត់ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ឃាត់ កាលពីអំឡុងខែ មេសា ឆ្នាំ ២០២៥ និង ដកហូត បានថ្នាំញៀន ប្រមាណ មួយគីឡូក្រាម ព្រមទាំង វត្ថុតាង ពាក់ព័ន្ធ មួយចំនួនធំ ផ្សេងទៀត៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN