ឆ្នាំជូត ៖ ការងារ ល្អបំផុត មានឱកាសបានចេញក្រៅរៀនសូត្របន្ថែមអំពីជំនាញ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុក៏អំណោយផលល្អ តែក៏គួរវិនិយោគក្នុងទ្រង់ទ្រាយតូច ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើន សម្រាប់គូស្នេហ៍ ។
ឆ្នាំឆ្លូវ ៖ ការងារ ល្អប្រសើរ មានអ្នកជួយជ្រោមជ្រែងគ្រប់ពេល ។ លុយកាក់ មិនល្អ មិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា រីករាយសប្បាយចិត្ត ថ្ងៃនេះសមស្របសម្រាប់ការណាត់ជួប ។
ឆ្នាំខាល ៖ ការងារ ធម្មតា ពុំមានរឿងអ្វីខុសបំណង ។ លុយកាក់ ខាតបង់ប្រាក់កាស ត្រូវបន្ថយការទិញរបស់ ។ មនោសញ្ចេតនា មិនល្អ ងាយកើតមានការឈ្មោះប្រកែកគ្នា ។
ឆ្នាំថោះ ៖ ការងារ ទោះបីជួបរឿងស្មុគស្មាញមួយចំនួន តែចុងក្រោយរាល់បញ្ហាអ្នកសុទ្ធតែអាចដោះស្រាយបាន ។ លុយកាក់ មានអ្នកជួយទំនុកបម្រុងលុយកាក់ ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ចំពោះគូស្នេហ៍ឲ្យច្រើនបញ្ចៀសមនោសញ្ចេតនាប្រេះស្រាំ ។
ឆ្នាំរោង ៖ ការងារ មិនល្អ កិច្ចការគ្រប់យ៉ាងប្រព្រឹត្តទៅមិនដូចគម្រោងលុយកាក់ ថ្ងៃនេះជាថ្ងៃស៊យ ប្រយ័ត្នត្រូវចោរលួច ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។
ឆ្នាំម្សាញ់ ៖ ការងារ គួរចេះស្តាប់យោបល់រួមចំណែករបស់គ្រប់គ្នានៅជុំវិញខ្លួន ។ លុយកាក់ មិនត្រូវចូលរួមការវិនិយោគមានលក្ខណៈប្រថុយប្រថាន។ មនោសញ្ចេតនា កុំឲ្យសម្តីអុចអាលពីក្រៅធ្វើឲ្យឥទ្ធិពលដល់រឿងមនោសញ្ចេតនា ។
ឆ្នាំមមី ៖ ការងារ មានអ្នកជួយយកអាសា ហេតុនេះគ្រប់យ៉ាងអំណោយផលល្អ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុល្អ អាចបោះទុនវិនិយោគរកចំណេញ ។ មនោសញ្ចេតនា គួរបង្កើតភាពផ្អែមល្ហែម ភ្ញាក់ផ្អើលក្នុងមនោសញ្ចេតនា ដើម្បីរក្សាចំណងស្នេហ៍ឲ្យរឹងមាំ ។
ឆ្នាំមមែ ៖ ការងារ រឿងគ្រួសារឥទ្ធិពលដល់ផ្លូវចិត្តពេលធ្វើការ ។ លុយកាក់ សម្ពាធអំពីប្រាក់កាសកើនឡើង ។ មនោសញ្ចេតនា កុំឲ្យរឿងលុយកាក់ឥទ្ធិពលដល់មនោសញ្ចេតនារវាងអ្នកទាំង២ ។
ឆ្នាំវក ៖ ការងារ ល្អប្រសើរ គ្រប់គ្នានៅជុំវិញសុទ្ធតែកោតសរសើរ វាយតម្លៃខ្ពស់ចំពោះអ្នក ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលតែត្រូវប្រយ័ត្នមានអ្នកលួចកេងប្រវ័ញ្ច ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំរកា ៖ ការងារ រងសម្ពាធច្រើនធ្វើឲ្យស្មារតីទ្រុឌទ្រោម ។ លុយកាក់ មិនល្អ ត្រូវចេះសន្សំសំចៃ ។ មនោសញ្ចេតនា ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំចរ ៖ ការងារ អំណោយផលល្អ ត្រូវចេះក្តាប់ឱកាសប្រើប្រាស់ទំនាក់ទំនងសង្គមដើម្បីបុព្វហេតុរីកចម្រើនរឹងមាំជាង ។ លុយកាក់ មិនស្ថិរភាព ចាយវាយមិនត្រូវខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរពង្រឹងមនោសញ្ចេតនា ឡើងវិញ ។
ឆ្នាំកុរ ៖ ការងារ ជួបការលំបាកច្រើន ត្រូវប្រយ័ត្នប្រយែងគ្រប់រឿង ។ លុយកាក់ មិនល្អ មិនត្រូវបញ្ចេញទុនរកស៊ី ។ មនោសញ្ចេតនា កុំឲ្យបញ្ហាលុយកាក់ឥទ្ធិពលអាក្រក់ដល់មនោសញ្ចេតនា ៕