Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន មេខ្លោង​របស់​ក្រុម​ជួញដូរ​អាវុធ​ខុសច្បាប់ ដែល​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​

spot_img

​ភ្នំពេញ ​៖​ នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨​នេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អឹម វណ្ណៈ បា​នស​ម្រ​ច​ឃុំខ្លួន បុរស​ជាប់​សង្ស័យ​ជា​មេខ្លោង របស់​ក្រុម​ជួញដូរ​អាវុធ​ខុសច្បាប់ ទាំង​៨​នាក់ ដែល​ចង់​ផ្តួលរំលំ រាជរដ្ឋាភិបាល ដាក់ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន​។​

​ការសម្រេច​ឃុំខ្លួន ធ្វើឡើង​បន្ទាប់ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ុ សុភ័ក្ត្រ ចោទប្រកាន់​ជននេះ រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ​សន្និធិ​អាវុធ និង​រឿង​ផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត និង​បទ​៖ ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ​តាម​មាត្រា​៤៨៥ មាត្រា ៤៨៦ និង​មាត្រា​៤៨៨ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ជនសង្ស័យ​ជា​មេក្លោង​រូបនេះ មានឈ្មោះ ប៊ុន ប្រសើរ អាយុ​៤២​ឆ្នាំ ឈ្មោះ​ហៅ​ក្រៅ ថង ឌី នៅ​ភូមិ​កំប្រា​ក់ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ជា​សមាជិក​ចលនារ​ណ​សិ​រ្យ​រំដោះ​ជាតិខ្មែរ​។ ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​នគរបាល​ដកហូត​បាន កាំភ្លើង AK ៤៧​មួយ​ដើម​, អាវុធខ្លី​មួយ​ដើម​, គ្រាប់បែក​៤​គ្រាប់​, កាមេរ៉ា​១​គ្រឿង​, កំ​ព្យូ​ទ័​រ​១​គ្រឿង​, ម្សៅ​ក្រាម​ពណ៌​ស​១​គីឡូក្រាម​, ម្សៅ​ពណ៌​លឿង​១​គីឡូក្រាម​, កាំ​ជ្រូច​ដែល​អាច​កែច្នៃ​ធ្វើ​គ្រាប់បែក​, កែវឆ្លុះ​៣​គ្រឿង និង​លិខិតឆ្លងដែន​១​។​

​ជននេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច បើក​ចាប់ខ្លួនបាន នៅ​រសៀល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ នៅក្នុង​ទឹកដី​ខេត្តព្រះវិហារ បន្ទាប់ពី​បក្ខពួក​របស់គេ​ចំនួន ៨​នាក់​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ នៅ​រាជធានី​ភ្នំពេញ ខេត្តកំពត និង​ខេត្តពោធិ៍សាត់ ជាមួយនឹង​ការដកហូត​អាវុធ​ជិត​៣០​ដើម ចាប់ពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ រហូតមក​។​

​ជន​ត្រូវ​ចោទ​ទាំង​៨​នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​ដាក់ពន្ធនាគារ​ជា​បណ្តោះ​អាស​ន្ន ដើម្បី​រង់ចាំ​វិនិច្ឆ័យ​ទោស​នៅពេល​ក្រោយ ក្រោម​ការចោទប្រកាន់​២​បទល្មើស​ដូចគ្នា គឺ​បទ «​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ សន្និធិ​អាវុធ និង​រឿង​ផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាតិ និង​បទ​៖​ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ តាម​មាត្រា​៤៨៥ មាត្រា ៤៨៦ និង​មាត្រា​៤៨៨ នៃ​ក្រមព្រហ្មទណ្ឌ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×